អ្នកប្រហែលជាធ្លាប់បានឮរួចមកហើយថា នៅពេលដែលមានមេឃភ្លៀង ពេលចាក់សាំង ឬ ពេលជិះយន្តហោះ គេតែងតែប្រាប់ថាក៉ំប្រើប្រាស់ទូរសព្ទឲ្យសោះ នោះក៏ដោយសារតែការសាយភាយនៃធាតុវិទ្យុសកម្មចេញពីទូរសព្ទរបស់អ្នកអាចបង្ករគ្រោះថ្នាក់ដល់អ្នកបាន។

 

ធាតុវិទ្យុសកម្មមិនមែនប៉ះពាល់ត្រឹមតែពេលមេឃភ្លៀង ឬ ពេលចាក់ស៉ំាងនោះទេ គ្រាន់តែពេលដែលយើងប្រើប្រាស់សព្វថ្ងៃគឺក៏ប៉ះពាល់ផងដែរ ប៉ុន្តែវាមានកម្រិតទាប ឬ ខ្ពស់អាស្រ័យទៅលើកម្រិតនៃសារធាតុវិទ្យុសកម្មរបស់ទូរសព្ទដៃរបស់អ្នក ។

ទូរសព្ទដៃខ្លះមានកម្រិតវិទ្យុសកម្មខ្ពស់ ខណៈដែលទូរសព្ទខ្លះគឺមានកម្រិតមធ្យម កម្រិតវិទ្យុសកម្មនៅលើទូរសព្ទដែលលើសពី 1.6 w/kg គឺជាកម្រិតដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ អីញ្ចឹងតើគេអាចឆែកមើល កម្រិតរលកវិទ្យុសកម្មបានដោយរបៀបណា សូមទស្សនាវីដេអូដែលបង្កើតឡើងដោយកូនខ្មែរទាំងអស់គ្នា ដោយមានមានការពន្យល់យ៉ាងលំអិត ៖

ប្រភព ៖ Cambo Engineering Consultant

Loading...
SHARE