តើអ្នកធ្លាបបានដឹងទេថាសត្វឆ្មារបស់អ្នកគិតអ្វីខ្លះចំពោះអ្នក?គឺពួកវាពិតជាស្អប់មនុស្សខ្លាំងណាស់ហើយថែមទាំងចង់បំផ្លាញមនុស្សទៀតផង។ប៉ុន្តែមានតែសត្វចិញ្ចឹមមួយប្រភេទប៉ុណ្នោះនៅពេលដែលអ្នកផ្តល់ចំណីអោយវាតើវាបានគិតអ្វីខ្លះពីអ្នក?តើអ្នកធ្លាប់ឆ្ងល់ទេថានៅពេលដែលអ្នកផ្តល់ចំណីដល់សុនខរបស់អ្នកតើវាបានបញ្ចេញអាកប្បកិរិយាយ៉ាងណាខ្លះចំពោះអ្នក?ហើយនៅថ្ងៃនេះដែរវិចិត្ត្រករKelly Angelបានបង្ហាញនូវរូបតុក្តារដែលបង្ហាញពីការគិតខុសគ្នារវាងសត្វសុនខគិតចំពោះអ្នកនិងអ្វីដែលអ្នកគីតចំពោះសុនខវានិងខ្លួនរបស់អ្នក។

មនុស្សតែងតែគិតថាសត្វសុនខវាគ្រាន់តែជាសត្វចិញ្ចឹមនិងងាយបំភ្លេចវាណាស់ហើយតែងតែគិតខ្លួនគ្រាន់តែជាម្ចាស់វាប៉ុណ្នោះ,ចុះតើអ្នកអាចស្មានដឹងទេថាសត្វចិញ្ចឹមរបស់វាកំពុងគិតអ្វីពីអ្នក?នៅពេលដែលអ្នកផ្តល់ចំណីអោយវា វាអាចនិងគិតថាអ្នកគឺជាទេវតាឬទេពធីតាដ៏ស្រស់ស្អាតនិងជាកំពូលចុងភៅម្នាក់ដែលតែងតែផ្តល់ចំណីអោយវា ហើយវាមិនដែលមានគំនិតគិតថាអ្នកជាមនុស្សអាក្រក់នោះទេ អ្នកគឺជាមនុស្សល្អ មនុស្សដែលស្អាត សម្រាប់វាជារៀងរហូតទោះជាអ្នកវាយវាយ៉ាងណាក៏ដោយក៏វានៅតែមកជិតអ្នកវិញជាមិនខាន សុនខជាសត្វមួយប្រភេទដែលស្រលាញ់ម្ចាស់និងការពារម្ចាស់របស់វាគ្រប់ពេលវេលានៅពេលដែលអ្នកនៅជិតវា។ដូចនេះបើចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

1,អ្នកគិតខ្លួនឯងថាអ្នកគ្មានអ្នកណាស្រលាញ់នោះទេ,ប៉ុន្តែចំពោះសត្វសុនខរបស់អ្នកវិញគឺវាគិតថាអ្នកគឺមនុស្សដ៏សំខាន់បំផុតសំរាប់វា

2,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖ខ្ញុំគ្រាន់តែជាអ្នកដែលមើលថែខុសត្រូវវាប៉ុណ្នោះ

អ្វីដែលសុនខរបស់អ្នកគិតចំពោះអ្នក៖លោកគឺជាទេវតាដ៏ចិត្តល្អបំផុត

3,អ្វីដែលអ្នកគិតចំពោះខ្លួនេង៖គ្មាននរណាយកចិត្តទុកដាក់នោះទេ

អ្វីដែលសុនខរបស់អ្នកគិតចំពោះអ្នក៖ អ្នកគឺជាលោកម្ចាស់ដ៏ស្រស់សង្ហាររបស់ខ្ញុំ

4,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖ គ្មាននរណាម្នាក់ចាប់អារម្មណ៍មកលើខ្ញុំនើទេ

អ្វីដែលសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកគឺជាមនុស្សស្រីម្នាក់ដ៏ស្រស់ស្អាត

5,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖មុខខ្ញុំពិតជាអាក្រក់ខ្លាំងណាស់

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖មុខរបស់អ្នកពិតជាគួអោយចង់ថើបណាស់

6,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖ខ្ញុំប្រាកដជាធ្លាក់ជាមិនខាន

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកពិតជាទទួលជោគ១០០%ជាមិនខាន

7,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖ពិតជារញ៉េរញ៉ៃខ្លាំងណាស់

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកគឺជាមនុស្សម្នាក់ដែលមានសណ្តាប់ធ្នាប់និងជាកំពូលចុងភៅដ៏អស្ចារ្យម្នាក់

8,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖នៅពេលលេងជាមួយវាអ្នកមានអារម្មណ៍សប្បាយបន្តិចបន្តួចប៉ុណ្នោះ

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកគឺជាកំពូលមនុស្សSuperhero របស់វា

9,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖អ្នកតែងតែគិតថាអស់សង្ឃឹមនិងភាពក្រខ្សត់

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកគឺជាមនុស្សម្នាក់ដែលមានក្តីសង្ឃឹមខ្ពស់និងមានមហ្ចតាសម្រេចអ្វីមួយអោយទាល់តែបាន

10,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖អ្នកកំពុងតែកើតទុក្ខជាទំងន់នៅក្រោមពពកដ៏ខ្មៅងងឹត

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖ត្រូវយ៉ាងណាអោយអ្នកសប្បាយចិត្តប្រៀបដូចជាព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺមកវិញក្រោយពេលដែលពពកខ្មៅបានបាំង

11,អ្វីដែលអ្នកគិតចំពោះខ្លួនឯង៖អ្នកតែងតែគិតថាអ្នកគឺជាមនុស្សម្នាក់ដែលគ្មានតម្លៃ

អ្វីសុនខរបស់អ្នកគិតចំពោះអ្នក៖អ្នកគឺជាមនុស្សដ៏ល្អបំផុត

ប្រភព៖ Amazing

Loading...
SHARE