មានបុរសចំណាស់ម្នាក់ដែលគាត់ពាក់អាវយឺតរាងចាស់បន្តិចជាមួយនិងខោដាច់រហែកជាមួយនិងស្បែកជើងផ្ទាត់យ៉ាងចាស់មួយគូដើម្បីការជើងរបស់គាត់។

នៅថ្ងៃមួយគាត់បានចូលទៅកាត់ផ្សារទំនើបមួយកន្លែងនិងបានដើរមើលអ្វីៗគ្រប់យ៉ាងនៅក្នុងផ្សារមួយតែគ្មាននរណាម្នាក់មកស្វាគមន៍កាត់ឡើយ។ហើយមានអ្នកលក់ជាច្រើនទាំងប្រុសទាំងស្រីគឺពួកគេបានស្វាគមន៍និងយកចិត្តទុកដាក់ចំពោះនរណាដែលអាចនិងទិញផលិតផលរបស់ខ្លួនតែប៉ុណ្នោះនិយាយរួមគឺគេមើលតែទៅលើសំបកក្រៅតែទោះជាក្រុមមនុស្សទាំងនោះមិនពេញចិត្តឬយ៉ាងណានោះពួកអ្នកលក់ទាំងនោះនិងទៅនិយាយលួងលោមយកចិត្តទុកដាក់ដើម្បីអៅយក្រុុមមនុស្សទាំងនោះចូលទិញផលិតផលរបស់ខ្លួន។ប៉ុន្តែចំពោះបុរសចំណាស់ម្នាក់នេះវិញបែរជាគ្មាននរណាម្នាក់មកអើរពោះនិងគាត់នោះទេដោយសារតែការស្លៀកពាក់រស់គាត់មានសភាពរញ៉េរញ៉ៃរហែកប្រៀបដូចជាអ្នកសុំទានដូចនេះទើបគ្មានអ្នកលក់ណាអើរពើចំពោះរូបគាត់។

បុរសម្នាក់ដែលមានឈ្មោះថាLung Dechaរស់នៅក្នុងប្រទេសថៃបានចូលទៅរកទិញម៉ូតូជាច្រើនកន្លែងជាច្រើនហាងនៅក្នុងប្រទេសថៃ ដែលការស្លៀកពាក់របស់គាត់មានតែអាវយឺតចាស់មួយជាមួយនិងខោដែលរហែកនិងស្បែកជើងផ្ទាត់មួយគូយ៉ាងចាស់ដែលមើលទៅប្រៀបដូចជាមនុស្សម្នាក់ដែលក្រហើយថែមទាំងចាស់ទៀត។

ពិតជាដូចអ្វីដែលគាត់បានរំពឹងទុកមែនគឺគ្មាននរណាម្នាក់នៅក្នុងហាតជាច្រើនមកយកចិត្តទុកដាក់សួរនាំគាត់ឡើយដែលវាជាបញ្ហាមួយដែលបានកើតឡើងពីតៗនៅក្នុងសង្គមសព្វថ្ងៃ​ដែលហាងទាំងនោះភាគច្រើនគឺពួកគេយកចិត្តទុកដា់ចំពោះតែអតិថិជនណាដែលជាអ្នកមានប៉ុណ្នោះ,ចំពោះអ្នកក្រវិញគឺគេមិនយកចិត្តទុកដាក់នោះទេហើយថែមទាំងអាចបោះសម្តីមិនល្អដាក់ទៀតផង។ពិតជាគួអោយឈឺចប់ខ្លាំងណាស់ស្ទើតែគ្រប់ហាងដែលគាតបនាចូលគឺពួកគេតែងតែមើលងាយនិងមិនយកចិត្តទុកដាក់នោះទេរហូតដល់គាត់បានចូល់ទៅដល់ហាងលក់ម៉ូតូធំមួយកន្លែងគឺបុគ្កលិកនិងអ្នកលក់បានយកចិត្តទុកដាក់ចំពោះគាត់ដូចនិងអតិថិជនដូចគ្នាដែរហើយអ្នកលក់បានបង្ហាញគាត់នូវម៉ូតូល្អជាច្រើនគ្រឿងផងដែរដែលសាកសមជាមួយនិងរូបគាត់​,បន្ទាប់ពីបានមើលរួច Dechaបានប្រាប់អ្នកលក់ថាគាត់និងយកម៉ូតូនេះដែលធ្វើអោយអ្នកលក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ដោយគាត់បានជ្រើសយកម៉ូតូលក្ខណៈClassic ម៉ាកHarley Davidsonហើយគាត់បានដកលុយចេញពីហោប៉ាវរបស់គាត់៦០០,០០០បាត(17328,58ដុល្លាអាមេរិក)ដើម្បីចំណាយទៅលើថ្លៃម៉ូតូរបស់គាត់។

ហើយរឿងរ៉ាវនេះត្រូវបានគែផ្សេព្វផ្សាយនៅក្នុងប្រព័ន្ធអ៊ីនធើនេតដោយប្អូនស្រីរបស់ Lung Decha,បើយោងទៅតាមប្អូនស្រីរបស់គាត់បានលើកឡើងថាLung Dechaគឺគាត់ពីតជាចង់បានម៉តូធំខ្លាំងណាស់ហើយគាត់បានសន្សំលុយជាច្រើនដោយការគាត់ជាអ្នកជួសជុលម៉ាស៊ីនឥឡូវគាត់បានលាលែងពីការងាររបស់គាត់ហើយគាត់ក៏បានសម្រេចបំណងរបស់គាត់ដែលគាតអាចសន្សំលុយបានគ្រប់គ្រាន់ដើម្បីទិញម៉ូតូធំតាមក្តីស្រមៃរបស់គាត់

រឿងនេះដែរគឺបានជួយលើកទឹកចិត្តដល់មនុស្សគ្រប់រូបត្រូវតែមានការតស៊ូនៅក្នុងជីវិតក៏ដូចជាបានបង្រៀនមេរៀនមួយដល់បុគ្កលិកផ្នែកលក់និងអ្នកលក់ឬម្ចាស់ហាងដទៃទៀតមិនត្រូវរើសអើងមនុស្សដោយគ្រាន់តែមើលសំបកក្រៅនោះទេ។

ប្រភព៖  Amazing

Loading...
SHARE