ដោយសារតែមានភាពមមាញឹកជាមួយនឹងការងារ និង របររកស៊ីឪពុកម្ដាយមួយចំនួនតែងតែឲ្យកូនតូចរបស់ខ្លួនមើលរឿងតុក្កតា ដើម្បីបន្លប់ពួកគេក៉ំឲ្យយំ និង រពឹសខ្លាំងពេក ។ ប៉ុន្តែការដែលឲ្យក្មេងៗទស្សនាភាពយន្តតុក្កតាដែលមិនល្អ វានឹងធ្វើឲ្យក្មេងរៀនពីចំណុចមិនល្អក្នុងភាពយន្តទាំងនោះ។

ជាក់សម្ដែងកាលពីពេលថ្មីៗនេះក្មេងប្រុសអាយុ ៧ ឆ្នាំរស់នៅក្នុងទីក្រុង Suzhou ប្រទេសចិន បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីគេបានលោតចុះពីជាន់ទៅ ១០ មកក្រោមដោយកាន់ឆ័ត្រមួយ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលក្មេងប្រុសម្នាក់នោះលោតចុះមកគឺដោយសារគេចង់សាកល្បងធ្វើដូចជាក្នុងរឿងតុក្កតា ដែលកាន់ឆ័ត្រអាចលោតចុះពីទីខ្ពស់បានដោយសុវត្ថិភាព។

ប៉ុន្តែការពិតវាមិនដូចជាក្នុងរឿងតុក្កតានោះទេ ក្រោយពីលោតចេញពីបង្អួចនៅជាន់ទី ១០ ចុះមកក្រោមក្មេងប្រុសរូបនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែដៃរបស់គេនៅតែកាន់ឆ័ត្រជាប់ជានិច្ច ឯម្ដាយរបស់គេបានត្រឹមតែអង្គុយយំរងចាំឡានសង្គ្រោះមកដល់ ជាមួយនឹងមនុស្សជាច្រើននាំគ្នាចោមរោមមើល៕

ទស្សនាវីដេអូ ៖

https://youtu.be/BkTtqIWRTyg

ប្រភព ៖ stomp

Loading...
SHARE