ក្នុងសម័យកាលនេះ បណ្ដាញសង្គមបានក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមួយចំនួន ដែលវាបានដើរតួជាកន្លែងកម្សាន្ត ជាកន្លែងទំនាក់ទំនង ជាកន្លែងធ្វើអាជីវកម្ម និង ប្រពន្ធផ្សព្វផ្សាយផងដែរ ។ ទន្ទឹមនឹងនោះវាក៏បានក្លាយទៅជាកន្លែងសម្រាប់បង្អួតសម្រស់ផងដែរ ដោយគេបានប្រើប្រាស់រូបថតរបស់ខ្លួនដើម្បីបង្អួតគ្នា ។

អ្នកលេងបណ្ដាញសង្គមភាគច្រើនមុននឹងបង្ហោះរូបថតអ្វីគឺមើលយ៉ាងតិច ១០ ដង បើសិនជាគិតថារូបថតរបស់ខ្លួនស្អាតពួកគេនឹងបង្ហោះដោយមិនស្ទាក់ស្ទើរនោះទេ ហើយបន្ទាប់មករងចាំមើលចំនួន Like និងការ Comment ប៉ុន្តែបើសិនជាមិនស្អាតវិញគឺត្រូវថតជាថ្មី បើថត ១០ ដងហើយនៅតែរកមិនឃើញស្អាតប្រាកដជាប្រើប្រាស់ជម្រើសចុងក្រោយគឺកែរូបថត អីញ្ចឹងតើអ្នកគួរតែបន្តជឿលើរូបថតដែលគេបង្ហោះក្នុងបណ្ដាញសង្គមទាំងនោះទៀតដែរឬទេ ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែបែបនេះនោះទេ។

នេះគឺជាគំរូស្រាប់ ដែលពួកគេម្នាក់សុទ្ធតែបានកែច្នៃរូបថរបស់ខ្លួនឲ្យស្អាតមុននឹងបង្ហោះ ឃើញរូបថតមុននឹងក្រោយពេលកែច្នៃរួចអ្នកនឹងហួសចិត្តជាក់ជាមិនខាន ៖

 

SHARE