ដោយសារបច្ចេកវិទ្យាទំនើបក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ បច្ចុប្បន្នវាលែងជាការលំបាកទៀតហើយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយ សូម្បីតែការធ្វើដំណើរឆ្លងទ្វីបក៏ដោយ។​ ជាក់ស្តែងក្រៅពីស្ពាន និងផ្លូវក្រោមដីជាច្រើនដែលមានស្រាប់ហើយនោះ ខាងក្រោមនេះជាគម្រោងស្ពាន និងផ្លូវរូងក្រោមដីដ៏អស្ចារ្យ ដែលធ្វើការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀត។

10. Saudi-Egypt Causeway ៖ ជាគម្រោងស្ពានតភ្ជាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតទៅប្រទេសអេហ្ស៊ីប ដែលក្នុងនោះមានទាំងផ្លូវធម្មតា និងផ្លូវដែក។ គម្រោងនេះសាងសង់នៅលើសមុទ្រក្រហម ហើយអាចនឹងត្រូវបានដាក់ឈ្មោះថា King Salman bin Abdel Aziz Bridge។​ ស្ពានភ្ជាប់ពីទ្វីបអាស៊ីទៅទ្វីបអាហ្រ្វិកនេះ គ្រោងនឹងចំណាយថវិកាអស់៣ទៅ៤ពាន់លានដុល្លារ។

9. Bridge of The Horns ៖ ជាស្ពានតភ្ជាប់រវាងប្រទេស Djibouti ដែលនៅជិតប្រទេសសូម៉ាលីនៅទ្វីបអាហ្រ្វិក និងប្រទេស Yemen ។ ក្នុងនោះមានផ្លូវសម្រាប់យានយន្ត និងផ្លូវរថភ្លើងផងដែរ។ ស្ពានតភ្ជាប់រវាងទ្វីបអាស៊ី និងអាហ្វ្រិកនេះគ្រោងនឹងបើកនៅឆ្នាំ២០២០ ដោយចំណាយទឹកប្រាក់អស់ ២០ពាន់លានដុល្លារ។

8. Bering Strait Tunnel ៖ ជាផ្លូវរូងក្រោមដីដែលមានបីខ្សែភ្ជាប់ពីប្រទេសរូស្ស៊ីទៅកាន់រដ្ឋAlaska។ ក្នុងខ្សែនីមួយៗមានផ្លុវរថភ្លើងចំនួនពីរខ្សែ មួយសម្រាប់ល្បឿនលឿន មួយសម្រាប់ល្បឿនយឺត។ ផ្លូវដែលតភ្ជាប់ពីអាស៊ីទៅកាន់អាមេរិកខាងជើងនេះ គ្រោងនឹងអាចចំណាយថវិកាអស់៣៥ពាន់លានដុល្លារ ហើយត្រូវចំណាយពេលសាងសង់ពី១២ទៅ១៥ឆ្នាំ។

7. Sicily-Tunisia Tunnel ៖ ផ្លូវរូងក្រោមដី៥ខ្សែនេះនឹងធ្វើការតភ្ជាប់រវាងប្រទេសអ៊ីតាលីនិងប្រទេសTunisia ដោយឆ្លងកាត់កោះSicily ។ វាជាផ្លូវតភ្ជាប់រវាងទ្វីបអឺរ៉ុបនិងទ្វីបអាហ្រ្វិក។

6. ផ្លូវតភ្ជាប់ប្រទេសចិន រូស្ស៊ី កាណាដា និងអាមេរិក ៖ វាជាគម្រោងផ្លុវដែកដែលចេញពីប្រទេសចិន កាត់តាមប្រទេសរូស្ស៊ី តំបន់Alaska និងប្រទេសកាណាដា ហើយបញ្ចប់ត្រង់សហរដ្ឋអាមេរិក។ ប្រសិនបើគម្រោងនេះចេញជារូបរាងមែន គេនឹងត្រូវចំណាយពេលតែពីរថ្ងៃដើម្បីធ្វើដំណើរពីប្រទេសចិនទៅសហរដ្ឋអាមេរិក។ គេអាចនិយាយថាវាជាផ្លូវតភ្ជាប់ពីប្រទេសទ្វីបអាស៊ីទៅទ្វីបអាមេរិកខាងជើង។

5. Transatlantic Tunnel ៖​ ជាផ្លូវដែលតភ្ជាប់ទ្វីបអឺរ៉ុប​និងទ្វីបអាមេរិកខាងជើង។ គម្រោងផ្លូវដែកក្រោមទឹកនៃមហាសមុទ្រអាត្លង់ទិកនេះនឹងភ្ជាប់ទីក្រុងញូវយ៉កជាមួយទីក្រុងឡុងដ៏ ទីក្រុងប៉ារីស ឬប្រទេសប្រ៊ុចសែល។

4. Darien Gap Highway ៖ ជាគម្រោងផ្លូវរូងក្រោមទឹកពីប្រទេសPanama ទៅប្រទេសColombia ដែលជាការតភ្ជាប់រវាងទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង។ តាមពិតទៅពីមុនក៏ធ្លាប់មានគម្រោងសាងសង់ផ្លូវHighwayភ្ជាប់រវាងប្រទេសទាំងពីរនេះដែរ ប៉ុន្តែត្រូវបានបោះបង់ចោលវិញ ដោយមានការរិះគន់ពីផលប៉ះពាល់ចំពោះព្រៃឈើ។

3. Gibraltar Tunnel ៖ ជាផ្លូវរូងក្រោមទឹកឆ្លងកាត់ Strait of Gibraltar ហើយភ្ជាប់រវាងទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក។ គម្រោងនេះប្រហែលចំណាយថវិកាអស់៦.៥ ទៅ១៣ពាន់លានអឺរ៉ូ ក្រោមការសាងសង់របស់ប្រទេសអេស្ប៉ាញ និងប្រទេសMorocco ហើយដែលប្រទេសទាំងពីរដាក់ស្នើសុំមូលនិធិពីសហភាពអឺរ៉ុប។

2. Intercontinental Peace Bridge ៖ ជាគម្រោងស្ពានប្រវែង៨៨គីឡូម៉ែត្រ ភ្ជាប់រវាងតំបន់ស៊ីបេរី និងតំបន់ Alaska។

  1. Trans Global Highway ៖ ជាគម្រោងផ្លូវដែលតភ្ជាប់រវាងទ្វីបទាំងអស់នៅលើពិភពលោក។ វាមិនមែនជាគម្រោងផ្លូវថ្មីទាំងស្រុងនោះទេ ប៉ុន្តែជាការតភ្ជាប់នូវផ្លូវដែលមានស្រាប់ ហើយកសាងបន្ថែមនូវផ្លូវHighway និងផ្លូវរូងក្រោមដីដែលចាំបាច់មួយចំនួនទៀត។

ប្រភព៖ Listverse

 

Loading...
SHARE