ការមានកូនគឺជារឿងដ៏មានសុភមង្គលមួយ ហើយវាក៏ជាបំណងប្រាថ្នារបស់គូស្វាមីភរិយាទាំងឡាយផងដែរ ប៉ុន្តែសម្រាប់ប្ដីប្រពន្ធថ្មីថ្មោងដែលទើបរៀបការរួចហើយមានកូនជាលើកដំបូង ប្រាកដណាស់ថាពួកគេនឹងជួបនូវបញ្ហាមួយចំនួន ។ បើទោះបីជាបែបនេះមែន មិនមែនមានន័យថាពួកគេមិនរីករាយនោះទេ ប៉ុន្តែគ្រាន់តែគ្រប់យ៉ាងមិនសូវជារលូនសម្រាប់ពួកគេ ជាពិសេសគឺស្ត្រីជាភរិយា ឬ​ ជាម្ដាយថ្មីថ្មោងនេះតែម្ដង។

ជាក់ស្ដែង អ្នកនាង Rina Yakovleva ដែលជាអ្នកជំនាញគូររូបត្លុក ក៏បានបង្ហាញនូវជីវិតពិតពេលមានកូនលើកដំបូងរបស់នាងតាមរយៈសៀវភៅត្លុកដែលនាងបានបង្កើតឡើង។ សម្រាប់អ្នកធ្លាប់ឆ្លងកាត់ប្រាកដជាយល់អារម្មណ៍មួយនេះជាក់ជាមិនខាន ឯអ្នកមិនទាន់បានឆ្លងកាត់ ឬ ត្រៀមនឹងយកបុត្រលើកដំបូង ក៏អាចស្វែងយល់ឲ្យហើយផងដែរ។

ប្រភព ៖ Brightside

SHARE