ពេលវេលាផ្លាស់ប្តូរ ស្តង់ដារសម្រស់ជាពិសេសសម្រាប់នារីក៏មានការផ្លាស់ប្តូរដែរ។ ជាទូទៅនារីៗត្រូវមានការលះបង់តិចឬច្រើនដើម្បីសម្រស់របស់ខ្លួន ប៉ុន្តែបើពិនិត្យតាមស្តង់ដារសម្រស់នៅសម័យបុរាណខាងក្រោមនេះ នារីៗប្រហែលជាត្រូវលះបង់ច្រើនហើយដើម្បីបានវា។ ទាំងនេះជាស្តង់ដារសម្រស់សម័យបុរាណដែលអ្នកពិបាកនឹងជឿថាមានមែន។ ហេតុអ្វី?

ស.វ​ទី១៥ដល់ទី១៧៖ Chopine

នារីៗក្នុងសម័យនេះពាក់ស្បែកជើងChopineដើម្បីការពារមិនឲ្យសម្លៀកបំពាក់របស់ខ្លួនប្រឡាក់ភក់ និងបង្ហាញនូវតួនាទីសង្គមខ្ពស់។ ស្បែកជើងបង្ហាញពីអត្តសញ្ញាណ និងឋានៈរបស់ម្ចាស់។ ស្បែកជើងនេះអាចមានកំពស់រហូតដល់​ទៅ​៥០សង់ទីម៉ែត ដូចនេះ​គេត្រូវ​ការ​អ្នកបម្រើដើម្បីជួយទប់ជំហរ។

ឆ្នាំ១៩៣៩៖ ការការពារគ្រឿងសំអាង

នារីៗពាក់បែបនេះដើម្បីការពារគ្រឿងសំអាងនៅលើមុខពីទឹកភ្លៀង និងព្រិល។

ស.វទី២០៖ ថ្ពាល់ខួច

ដើម្បីបានថ្ពាល់ខួចនារីសម័យនោះត្រូវពាក់នូវឧបករណ៍នេះដើម្បីធ្វើឲ្យថ្ពាល់របស់គេខួច ប៉ុន្តែគេត្រូវរងការឈឺចាប់ និងប្រើជាប់រយៈពេលយូរ។

សម័យ Renaissance៖ ថ្ងាសទូលាយខ្ពស់ និងគ្មានរោមភ្នែក

ស.វទី១៧ ប្រទេសអង់គ្លេស៖ ស្បែកស

ផលិតផលដែលមានជាតិសំណ និងទឹកខ្មេះត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីធ្វើឲ្យស្បែកស ប៉ុន្តែពេលយូរទៅវានឹងទៅជាពណ៌លឿង។

ស.វទី១៧ ប្រទេសអង់គ្លេស៖ ស្នាមសរសៃនៅលើស្បែក

ដើម្បីបង្ហាញពីកំណើតខ្ពង់ខ្ពស់របស់ខ្លួន ស្រ្តីប្រើប៊ិចពណ៌ខៀវគូសស្នាមសរសៃឈាមនៅលើ ក ទ្រូង និងស្មារបស់គេ។

សម័យ Victoria ៖ ខាំបបូរមាត់

ម្ចាស់ក្សត្រី Victoria ហាមឃាត់ការប្រើប្រាស់គ្រឿងសំអាង ដូចនេះជំនួសឲ្យការប្រើក្រែមលាបមាត់ និងម្ស៉ៅផាត់ថ្ពាល់ នារីៗសម័យនោះខាំបបូរមាត់ និងក្តិចថ្ពាល់ខ្លួនឯង។

ស.វទី១៩៖ ការប្រើប្រាស់ថ្នាំ Arsenic (ប្រភេទគ្រឿងពុលម្យ៉ាង) ដើម្បីសម្រស់

នៅពេលនោះវាជាការពេញនិយមក្នុងការញុំា Arsenic ដើម្បីឲ្យមុខស្រស់ដូចផ្ការីក ភ្នែកមានពន្លឺ និងរាងកាយមូលល្អគួរឲ្យទាក់ទាញ។ ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លាំងដែរ រហូតអាចបណ្តាលឲ្យស្លាប់។

សម័យ Victoria ៖ សំលៀកបំពាក់បៃតង

ក្នុងសម័យនេះថ្នាំជ្រលក់ពណ៌បៃតងមានការពេញនិយមខ្លាំង ដែលថ្នាំនេះមានការលាយបញ្ចូលគ្នានូវ Arsenic (គ្រឿងពុលម្យ៉ាង) និងស្ពាន់ ដែលវាអាចនឹងសំលាប់អ្នកស្លៀកសំលៀកបំពាក់ជ្រលក់ពណ៌នេះបន្តិចម្តងៗ។

ស.វទី១៨ អឺរ៉ុប៖ ប្រជ្រុយ

សម័យនោះមានការប្រើប្រាស់គ្រឿងសំអាងច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺការបន្ថែមប្រជ្រុយសិប្បនិម្មិត។

ប្រភព៖ Brightside

Loading...
SHARE