វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ប៉ុន្តែវាពិតជាទប់សំណើចមិនបានពេលនិយាយរឿងបញ្ចេញខ្យល់ដែលភាសាផ្លូវការរបស់អ្នកស្រុកហៅថាផោម។មនុស្សគ្រប់គ្នាចាត់ទុកផោមជារឿងដ៏គួរអោយអាម៉ាស់បំផុតបើសិនជាមិនប្រយ័ត្នធ្វើអោយធ្លាយនៅកន្លែងមិនសមគួរនោះ ព្រោះថាបើវាមិនលឺសម្លេងធ្វើអោយបាក់មុខទេ ក៏ក្លិនវាហោះហើរចូលច្រមុះអ្នកដទៃដែរ។ដូច្នេះហើយបានជាមនុស្សមួយចំនួនខំប្រឹងក្តាប់មាត់ ក្តាប់កឡើងបែកញើសដើម្បីទប់វាព្រោះថាបើសិនជាវាចេញទៅហើយទោះអ្នកជាប្រុសស្អាត ស្រីស្អាតយ៉ាងណាក៏គេលែងចាប់អារម្មណ៍អ្នកស្មើរនឹងផោមរបស់អ្នកដែរ។

ប៉ុន្តែនោះជាការគិតដែលមនុស្សគ្រប់គ្នាគួរតែផ្លាស់ប្ដូរ ព្រោះថាវានឹងប៉ះពាល់ដល់ខ្លួនអ្នកបើសិនជាមិនបានបញ្ចេញវាតាមការគួរនោះ។ទាំងនេះជាសារប្រយោជន៍របស់វា៖

១. វានឹងកាត់បន្ថយការឆ្អល់ពោះ៖ ឆ្អល់ពោះវាមិនធំដំអ្វីប៉ុន្មាននោះទេ ប៉ុន្តែវាធ្វើអោយអ្នកមានអារម្មណ៍មិនស្រណុកដរាបណាវានៅតែធ្វើទុក។មូលហេតុដែលធ្វើអោយអ្នកឆ្អល់បាន ដោយសារតែខ្យល់វានៅក្នុងពោះវៀនធំរបស់អ្នកទើបធ្វើអោយអ្នកមានអារម្មណ៍ថាតឹងៗ នេះក៏មកពីអោយសារតែអ្នកមិនបានបញ្ចេញឧស្ម័នទាំងនេះចូលទៅបរិយាកាស។

២.បង្កើនតុល្យភាពនៃការបរិភោគអាហារ៖ មិនមែនលេងសើចទេ ដោយសារតែពោះរបស់អ្នកពោះពេញទៅដោយខ្យល់ដូច្នេះអ្នកនឹងមានអារម្មណ៍ថាហូបអីមិនចូល បើទោះជាមាត់ឃ្លានប៉ុន្តែពោះមិនព្រមទទួល។

៣.ទប់វាយូរនឹងធ្វើអោយប៉ះពាល់ដល់ពោះវៀនធំ៖ ផោមមិនមែនជាឧស្ម័នដែលបរិសុទ្ធឬអុកស៊ីហ្សែនឡើយ ប៉ុន្តែវាជាឧស្ម័នពុលដូច្នេះវាមិនចម្លែកទេ បើសិនជាអ្នកទុកវានៅក្នុងពោះវៀនធំយូរនោះវានឹងជះផលអាក្រក់ដល់ពោះវៀន។

៤.ហិតផោមធ្វើអោយមានសុខភាពល្អ៖ យី!រកឯណាមានរបស់បែបនេះ?បញ្ចេញមកវាជួយសុខភាពហើយ ហិតវាចូលវិញខ្លះជួយអោយសុខភាពល្អទៀត ដូចព្រួញមួយបាញ់បានសត្វពីរអញ្ចឹង។តាមការសិក្សាររបស់សកលវិទ្យាល័យExeterបង្ហាញថាសារធាតុដែលមានក្នុងវា នឹងជួយទៅការពារកោសិការ ព្រមទាំងកាត់បន្ថយជំងឺបេះដូងនិងជំងឺជាច្រើនផ្សេងទៀត។

៥.វានឹងជួយបន្ទូរការឈឺពោះ(សាច់ដុំពោះ)៖ ជួនកាលអ្នកអាចឈឺពោះបណ្តាលមកពីបញ្ហាផ្សេង ប៉ុន្តែដោយសារតែឧស្ម័ននៅក្នុងពោះវៀននោះច្រើន វាក៏បន្ថែមការឈឺចាប់ដល់អ្នកមួយកម្រិតទៀត។ដូច្នេះអ្នកគួរតែបន្ទូរវាចោលខ្លះ បើសិនជាវាមិនចេញដោយឯងៗ អាចធ្វើការសង្កត់ពោះថ្មមៗដើម្បីអោយវានឹកឃើញថាវាត្រូវចេញ។

៦.ក្លិនវានឹងប្រាប់ពីស្ថានភាពសុខភាពរបស់អ្នក៖ ក្នុងករណីខ្លះអ្នកនឹងចាប់អារម្មណ៍ថាវាធំក្លិនខ្លាំងខុសពីពេលធម្មតា ដែលនេះក៏អាចបណ្តាលមកពីអាហារដែលអ្នកហូបចូលទៅ។ប៉ុន្តែបើសិនជាអ្នកគិតថាមិនមែនព្រោះអ្នកហូបរបស់ធម្មតាដូចសព្វដង នោះអ្នកគួរតែទៅជួបជាមួយនឹងគ្រូពេទ្យហើយ។បញ្ជាក់៖មិនមែនទៅអោយពេទ្យហិតផោមដើម្បីវិភាគនោះទេ ទៅពិនិត្យសុខភាពធម្មតា។

៧.វាអាចបញ្ជាក់ពីអាហារដែលអាលាក់ហ្ស៊ីនឹងអ្នក៖ ករណីនេះមានពិតមែនដែលអ្នកហូបអាហារណាមួយស្រាប់តែចំនួនដងនៃការបញ្ចេញខ្យល់វាអ្នកហក់លោតឡើងដល់កម្រិតអតិបរមារហូតចាំលែងអស់នោះ។វាកំពុងបង្ហាញអ្នកថាអាហារនោះមិនត្រូវនឹងរាង្គកាយអ្នកទទួលទានទេ។

៨.ធ្វើអោយយើងស្រស់ស្រាយ៖ រឿងហ្នឹងវាត្រូវតែអញ្ចឹង នៅពេលអ្នកបញ្ចេញវាមកអ្នករួចហើយ អ្នកដកដង្ហើមចូលវិញវាដូចជាផ្លាស់ប្ដូរខ្យល់ពីក្នុងខ្លួននឹងបរិយាកាស ចំណែកអ្នកនឹងមានអារម្មណ៍ល្អស្រស់ស្រាយ។ធ្លាប់ចំណាំមើលអត់?

សរុបមកបើទោះជាវាអានទៅរៀងកំប្លែងៗ ហាក់ដូចជាអត្ថបទឆ្កួតៗតិចៗ ប៉ុន្តែវាជារឿងមែនទែនសម្រាប់សុខភាពអ្នក។មនុស្សទាំងអស់គ្នាគួរតែយល់ដឹងពីវាហើយឈប់ចាត់ទុកថាវាជារឿងដ៏គួរអោយចង់សើចសម្រាប់អ្នកលឺ ឬក៏ជារឿងអាម៉ាសសម្រាប់សាម៊ីខ្លួនផ្ទាល់។វាជារឿងធម្មតា អ្នកដែលផោមអោយយើងហិតចាត់ទុកថាគេជាមនុស្សល្អដែលគិតគូរពីសុខភាពរបស់យើង(ចំណុចទី៤) ហើយបើសិនគេនៅតែសើចយើងទាំងយើងកំពុងផ្ដល់សុខភាពល្អអោយហើយ ច្រកថង់ទុកហិតម្នាក់ឯងទៅ(និយាយលេងទេ :D)។

ប្រភព៖ Remedydaily

Loading...
SHARE