នៅពេលដែលមានអគ្គីភ័យ ម្ចាស់ផ្ទះដែលរងគ្រោះរមែងសម្រេចចិត្តថាតើត្រូវយកអ្វីជាប់ខ្លួន និងអ្វីដែលត្រូវទុកចោលពេលរត់ចេញ។ ដោយឡែកបុរសម្នាក់នេះ ប្រហែលជាយល់ថាសម្រេចចិត្តខុសហើយចំពោះអ្វីដែលខ្លួនយកមកជាមួយពេលរត់ចេញពីផ្ទះកំពុងជួបអគ្គីភ័យ ទើបព្យាយាមរត់ចូលទៅក្នុងទៅវិញ ដើម្បីទៅយកអ្វីមួយ ឬជួយសង្រ្គោះនរណាម្នាក់។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តាមពិតទៅបុរសនេះព្យាយាមរត់ចូលទៅក្នុងវិញគឺដើម្បីយករបស់ដ៏មានតម្លៃរបស់ខ្លួននោះគឺ ស្រាបៀរពីរកំប៉ុង។ ជាលទ្ធផលបុរសនេះត្រូវបានប៉ូលិសឃាត់ខ្លួនដោយសារតែការបង្កបញ្ហាដោយមិនស្តាប់តាមការបញ្ជារបស់ប៉ូលិសដែលឲ្យស្ថិតនៅខាងក្រៅអគារ។

ប៉ូលិស Sioux Falls នៅ South Dakota បានសរសេរនៅក្នុង tweeter ថា បុរសនេះបានជំនះរត់ចេញពីក្នុងចំណោមប៉ូលិស និងអ្នកពន្លត់អគ្គីភ័យ ដើម្បីតែទៅជួយសង្រ្គុោះស្រាបៀររបស់ខ្លួន។

ប្រភព៖ Metro

Loading...
SHARE