TUNA Dunn គឺជាវិចិត្រករជនជាតិថៃដែលមានទេព្យកោសល្យខ្ពស់និងជាអ្នករចនារូបភាពផងដែរ។ហើយនៅពេលថ្មីៗនេះគាត់បានរចនាDesign នូវរូបភាពតុក្តាដែលបង្ហាញពីការមានទំនាក់ទំនងសេចក្តីស្នេហារបស់យុវវ័យនាសម័យបច្ចុប្បន្នដោយលោកមានគំនិតស្រមើស្រមៃអំពីសេចក្តីស្នេហារបស់យុវវ័យដែលធ្វើអោយរំជួលចិត្តឥតគណនាដែលមនុស្្សមួយចំនួនបានជួបប្រទះដូចជារូបមួយចំនួនរបស់លោកTuna Dunnបានបង្ហាញពីបុរសម្នាក់បានស្រលាញ់នារីម្នាក់តែនារីម្នាក់នោះនៅតែនឹកគិតពីអតីតកាលរបស់នាងហើយការស្រមើលស្រមៃរបស់លោកគឺពិតជាអស្ចារ្យណាស់និងវាពិតជាមិនគួអោយជឿថាវាបានកើតឡើងមានស្រដៀងទៅនិងរឿងពិតនៃស្នេហារបស់យុវវ័យនៅលើផែនដី។ដូចនេះសូមអ្នកទាំងអស់គគ្នាក្រលែកមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

១,មួយខ្ពស់មួយទាបតែរ៉ូមែនទិច

២,អ្នកនៅតែនឹកExរបស់អ្នកតែខ្ញុំពិតជាស្រលាញ់អ្នកណាស់

៣,ក្តីបារម្ភវាកើតចេញពីក្តីអាណិតនិងក្តីស្រលាញ់

៤,ហេ៎ សុំប្រាប់មួយចេញពីចិត្តពិត ខ្ញុំស្រលាញ់អ្នក

៥,របៀបនៃការសារភាពស្រលាញ់ដល់ដៃគូរបស់អ្នកប្រសិនបើអ្នកមិនហ៊ាននិយាយនោះ

៦,គ្មាននរណាស្រលាញ់ខ្ញុំនោះទេ ឬមកពីខ្ញុំឆ្នាស់ពេក?

៧,ម៉ិចក៏ដៃអ្នកបែកញើសម្លេះ ដៃរបស់ខ្ញុំក៏ដូច្នោះដែរ

៨,មិនទុកការងារសំខាន់ជាងមនុស្សដែលនៅក្បែរអ្នកនោះទេព្រោះបេលវេលាដើរលឿនណាស់

៩,មិនត្រូវទុកមនុស្សដែលអ្នកស្រលាញ់អោយនៅម្នាក់ឯងនោះទេ គឺត្រូវចំណាយពេលនៅជាមួយគ្នាអោយបានច្រើន

១០,តើខ្ញុំបានធ្វើអ្វីខុសមែនទេ? ខ្ញុំសុំទោសណា សេចក្តីស្រលាញ់ពិតគឺត្រូវតែមានការអព្យាស្រ័យអោយគ្នាទៅវិញទៅមក

១១,តើអ្នកមិនអីទេមែនទេ?

១២,បន់ព្រះអោយដល់ព្រះអោយហើយបែរថាមិនត្រូវចិត្ត(ចិត្តមនុស្សពិបាកស្មាន)

១៣,ខ្លាំងអីបើបងមិនទាន់អោយក្រោកសុំអោបតិចទៀតបានទេ?

១៤,ខ្ញុំតែងតែគិតតែងតែនឹកដល់ម្នាក់នោះណាស់

១៥,នរណាយល់អារម្មណ៍មួយនេះស្រលាញ់គេតែមិនហ៊ានប្រាប់គេ

១៦,ចង់ស្លៀកខោរឹបតែវាមិនសមនិងគីឡូ(ឃើញស្អាតខំទិញយកមកស្លៀកតែបែរជាស្លៀកទៅមិនដូចអ្វីដែលអ្នកគិតនរណាយល់អារម្មណ៍មួយនេះ)

ប្រភព៖ Amazing

Loading...
SHARE