វាមិនមែនជាសំនួរល្បងប្រាជ្ញាឬសំនួរពាក្យបណ្ដៅដែលពិបាកឆ្លើយ ពិបាកគិតនោះទេ?សួរត្រង់ឆ្លើយត្រង់ គ្រាន់តែចង់ដឹងថាកូនខ្មែរដឹងច្រើនប៉ុណ្ណាពីប្រទេសរបស់ខ្លួនឯងប៉ុណ្ណោះ។តោះចាប់ផ្តើម ចំណែកចម្លើយនៅខាងក្រោមអត្ថបទ អាចចែកបានបន្ទាប់ពីឆ្លើយសំនួរទាំងអស់នោះចប់៖
១. តើប្រទេសកម្ពុជាមានផ្ទៃដីប៉ុន្មានគីឡូម៉ែត្រការ៉េ?


២. ទង់ជាតិកម្ពុជាមានប៉ុន្មានពណ៍ ហើយពណ៍នីមួយៗតំណាងអោយអ្វី?


៣. ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមានឈ្មោះអ្វី? មានកម្ពស់ប៉ុន្មានម៉ែត្រ?


៤. កម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំណា?


៥. បារាំងប្រគល់ឯករាជ្យអោយកម្ពុជាវិញនៅឆ្នាំណា?

ហើយនេះគឺជាសំនួរថ្នាក់ទី ៥ មួយទៀតមិនជាប់ទាក់ទងនឹងកម្ពុជានោះទេ ប៉ុន្តែជាសំនួរមួយដែលអ្នកប្រហែលជាឧស្សាហ៍បានឮកាលពីរៀននៅបឋមសិក្សា។

៦.ត្រីបាឡែនជាថនិកសត្វត្រូវឬខុស?

ឆែកចម្លើយទាំងអស់គ្នា ហើយកុំភ្លេចCommetប្រាប់ថាឆ្លើយត្រូវបានប៉ុន្មានសំនួរផង?

១. ក្រឡាផ្ទៃ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ

២. បីពណ៍៖ ខៀវ ស និងក្រហម។ ពណ៍ខៀវតំណាងអោយព្រះរាជា សតំណាងអោយសាសនា និងពណ៍ក្រហមតំណាងអោយជាតិ។ (ប្រភព៖ Flag)

៣. ភ្នំឱរ៉ាល់ មានកម្ពស់១៨១៣ ម៉ែត្រ។

៤.កម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ មេសា ឆ្នាំ១៩៩៩។

៥.កម្ពុជាទទួលបានឯករាជ្យវិញពីបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។

៦.ត្រឹមត្រូវ ព្រោះត្រីបាឡែនក៏ចិញ្ចឹមកូនដោយទឹកដោះដែរ។

 

 

Loading...
SHARE