ប្រសិនបើអ្នកពាក់វ៉ែនតាអ្នកប្រាកដជាយល់ពីបញ្ហាទាំងអស់នេះជាមិនខាន។ ការរកប្រអប់ដាក់វ៉ែនតាគឺជារឿងមួយដែលមិនមែនងាយស្រួលនោះទេ តែការការពារវ៉ែនតារកអ្នកកុំអោយស្រអាប់វារិតតែពិបាកជាងនោះទៅទៀត។ ថ្ងៃនេះដើម្បីដោះស្រាយជាមួយនិងបញ្ហាដែលស៊ាំចិត្តទាំងនេះបានយើងបានប្រមូលផ្ដុំនូវគន្លឹះមួយចំនួនចែកជូនដល់ប្រិយមិត្តអ្នកអានដើម្បីយកទៅអនុវត្តន៍។

រកវ៉ែនតានៅកន្លែងងងឹត

បិតរបស់ណាដែលភ្លឺនៅទីកន្លែងងងឹតទៅនឹងប្រអប់វ៉ែនតារបស់អ្នកដូចនេះវាអ្នកនឹងងាយស្រួលរកប្រអប់ដាក់វ់ែនតារបស់អ្នកជាមិនខាន។

ការជូតកញ្ចក់វ៉ែនតា

អ្នកគួរប្រើក្រណាត់ដែលសសៃៃល្អិតទន់ដើម្បីជូតកញ្ចក់វ៉ែនតារបស់អ្នកព្រោះវានឹងមិនធ្វើឲ្យកញ្ចក់វ៉ែនតារបស់អ្នកកូតនិងគគ្រិច។ ហាមប្រើជាយអាវឬដៃអាវទៅជូតកញ្ចក់វ៉ែនតាជាដាក់ខាតព្រោះវានឹងធ្វើឲ្យកញ្ចក់វ៉ែនតារបស់អ្នកកូតហើយឡើងស្រអាប់ពិបាកមើល។

ប្រសិនបើអ្នកមិនបានពាក់វ៉ែនតា

 

ក្នុងករណីបន្ទាន់ នៅពេលដែលអ្នកមិនបានពាក់វ៉ែនតាអ្នក អ្នកអាចប្រើទូរស័ព្ទស្មាតហ្វូនរបស់អ្នកជំនួួសវ៉ែនតាបាន។

ការលាងសម្អាតវ៉ែនតា

កុំប្រើទឹកលាងសម្អាតណាដែលមានជាតិអាល់កុល, ទឹកក្មេះ, ជាតិអាម៉ូញ៉ាក់ និងជាតិកាត់ឲ្យសរព្រោះសារធាតុទាំងនោះនឹងធ្វើឲ្យកញ្ចក់វ៉ែនតារបស់អ្នកកាន់តែយ៉ាប់យឺនជាងមុន។

ការការពារកញ្ចក់វ៉ែនតាពីការស្រអាប់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ

នេះគឺជាបញ្ហារដ៏ធំបំផុតសំរាប់អ្នកពាក់វ៉ែនតា។ ដើម្បីបញ្ឈប់ញ្ហារនេះបានអ្នកត្រូវប្រើសាប៊ូទឹកឬដុំលាបទៅលើកញ្ចក់វ៉ែនតាជាមុនសិនមុនពេលពាក់

កុំយកវ៉ែនតាធ្វើជាបូរជោគសក់

កុំប្រើវ៉ែតារបស់អ្នកជំនួសបូរឲ្យសោះព្រោះវាអាចនឹងធ្វើឲ្យគែមដែលនៅជុំវិញកញ្ចក់រលុងនឹងអាចធ្វើកញ្ចក់ធ្លាក់មកបាន។ ដូចនេះនៅពេលដែលអ្នកលុបមុខរបស់អ្នកឬក៏អ្នកមិនប្រើវាទេនោះអ្អកគួរតែដោះវាទុកមួយឡែកសិន។

ការជួសជុល

ប្រសិនបើអ្នកជ្រុះបាត់ខ្ចៅវ៉ែនារបស់អ្នក អ្នកអាចប្រើឈើចាក់ធ្មេញជំនួសបណ្តោះអាសន្នបាន ដោយយកដងវ៉ែនតាទៅផ្គុំវិញហើយដាក់ឈើចាក់ធ្មេញចូលទៅក្នុងកន្លែងប្រហោងរួចកាច់វាឲ្យស្មើរ។

សំរាប់ដងវ៉ែនតាដែលតឹងពេកឬរលុងពេក

ប្រសិនបើដងវ៉ែនតារបស់អ្នករលុងពេកអ្នកអាចយកចំនុចដែលមានរាងមូលខាងចុងដងវ៉ែនតាទៅត្រាំក្នុងទឹកក្តៅពីរទៅបីនាទីរហូតដល់ជ័រមានសភាពទន់បន្តិចរួចពត់វាចុះក្រោម។ តែប្រសិនបើវ៉ែនតារបស់អ្នកតឹងពេកវិញអ្នកត្រូវធ្វើដូចមុនដោយយកដងវ៉ែនតាទៅត្រាំក្នុងទឹកក្ដៅឲ្យជ័រទុនរួកពត់ផ្នែកខាងចុងនៃដងវ៉ែនតាឡើងលើ។

ចំនុចទប់នៅលើក្ដោងច្រមុះ

ដើម្បីតម្រង់ចំនុចទប់នៅលើក្ដោងច្រមុះអ្នកត្រូវដាក់វានៅលើផ្ទៃដែលរាបស្មើរដើម្បីដឹងថាចំនុចទាំងពីរនេះមានភាពខុសគ្នាឬអត់។

ទម្រង់របស់វ៉ែនតា

ប្រសិនបើភ្នែករបស់អ្នកមានគម្លាគឃ្លាតពីគ្នាអ្នកគួរតែរើសយកវ៉ែនតាណាដែលមានចំនុចនៅលើក្តោងច្រមុះក្រាស់(ចំនុចដែលភ្ជាប៉ពីកញ្ចក់ម្ខាងទៅកញ្ចក់ម្ខាងទៀត)ក្រាស់។ ព្រោះវានឹងធ្វើឲ្យអ្នកផ្ដោតទៅលើចំនុចកណ្តាលនៃមុខរបស់អ្នកដែលជួយឲ្យភ្នែករបស់អ្នកមើលទៅជិតគ្នាជាងមុន។ តែប្រសិនបើភ្នែករបស់អ្នកជិតគ្នាវិញនោះអ្នកគួរតែជ្រើសយកវ់ែនតាណាដែលមានស៊ុមខាងក្រៅដូចរូបទីពីរព្រោះវានឹងធ្វើឲ្យភ្នែករបស់អ្នកមើលទៅរាងឆ្ងាយពីគ្នាបន្តិច។

សំរាប់អ្នកបើកកបរ

សំរាប់អ្នកបើកបររថយន្តមិនគួរណាដាក់វ៉ែនតារបស់អ្នកនៅផ្នែកខាងមុខដែលត្រូវពន្លឺថ្ងៃនោះទេ ព្រោះថាពន្លឺថ្ងៃនឹងធ្វើឲ្យកញ្ចាក់វ៉ែនតាប្តូររូបរាងឬអាចផ្ទុះបែកបាន។ អ្នកត្រូវដាក់វាកន្លែងណាដែលមានសុវត្ថិភាពមិនត្រូបពន្លឺថ្ងៃ។

ប្រភព ៖ Brightside

Loading...
SHARE