គ្រប់ប្រទេសទាំងអស់សុទ្ធតែមានប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍រៀងៗខ្លួន ហើយមានលក្ខណៈខុសៗគ្នាមិនថាតិច ឬច្រើន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមានប្រពៃណីអាពាហ៍ពិពាហ៍មួយចំនួនដែលមានលក្ខណៈប្លែកខុសគេខ្លាំង និងអាចនិយាយថាឡប់ៗផងដែរ។ ចង់ដឹងថាជាប្រពៃណីបែបណាខ្លះនោះ សូមមើលខាងក្រោមទាំងអស់គ្នា៖

  1. ការធ្វើឲ្យកូនក្រមុំមានពណ៌ខ្មៅ៖ ប្រទេសស្កុតឡែន

ក្នុងប្រពៃណីនេះគេប្រមូលរបស់ស្មោគគ្រោកជាច្រើនដាក់ចូលក្នុងធុងហើយចាក់លើកូនក្រមុំ។ បន្ទាប់មកយកទៅចងនឹងដើមឈើ ហើយចាប់យកទៅផឹកមួយយប់។ ប្រសិនបើគេអាចទ្រាំទ្រនឹងវាបាននោះ គេនឹងអាចអត់ធន់ចំពោះអ្វីផ្សេងៗទៀតដែរ។

2. ការយំដោយគ្រោងទុកមុន៖ ប្រទេសចិន

ពេញមួយខែមុនថ្ងៃអាពាហ៍ពិពាហ៍ កូនក្រមុំជនជាតិTujia ប្រទេសចិន ត្រូវយំ១ម៉ោងជារៀងរាលថ្ងៃ ហើយនៅចុងខែស្រ្តីៗទាំងអស់ក្នុងគ្រួសារត្រូវយំកំដរកូនក្រមុំ។ ការយំនេះត្រូវបានចាត់ទុកថាជាការបង្ហាញភាពរីករាយព្រោះថាស្រ្តីៗយំក្នុងសម្លេងផ្សេងគ្នា។

3. រៀបការជាមួយដើមឈើ៖ ប្រទេសឥណ្ឌា

ស្រ្តីត្រូវរៀបការជាមួយដើមឈើជាមុន មុននឹងរៀបការជាមួយស្វាមីខ្លួន ហើយដើមឈើនោះត្រូវកាប់ចោល ដើម្បីជៀសផុតពីបណ្តាសារដែលថាស្វាមីនឹងត្រូវស្លាប់លឿន។

4. វាយជើងកូនកំលោះ៖ ប្រទេសកូរ៉េ

ការធ្វើនេះគឺដើម្បីប្រាកដថាកូនកំលោះមិនខកបំណងនៅយប់ថ្ងៃរៀបការ។

5. ប្រពៃណីថ្លើមកូនមាន់៖ ប្រទេសចិន

ដើម្បីជ្រើសរើសថ្ងៃរៀបការ កូនកំលោះនិងកូនក្រមុំត្រូវកាន់កាំបិតរួមគ្នាសំលាប់កូនមាន់ ហើយមើលថ្លើមកូនមាន់ថាតើមានរូបរាងល្អឬទេ។ បន្ទាប់មកថ្ងៃរៀបការត្រូវបានទស្សន៍ទាយតាមរូបរាងថ្លើមរបស់កូនមាន់។

6. ជៀសវាងប្រើក្រដាសបង្គន់៖ ប្រទេសឥណ្ឌូនេស៊ី

នៅក្នុងពេល Honeymoon កូនកំលោះនិងកូនក្រមុំមិនអាចប្រើក្រដាសបង្គន់នោះទេ។

7. ប្រពៃណីលួចស្បែកជើង៖ ប្រទេសឥណ្ឌា

កូនកំលោះត្រូវដោះស្បែកជើង ហើយសាច់ញាតិខាងប្រុសត្រូវការពារស្បែកជើងនោះ ខណៈដែលខាងស្រីត្រូវព្យាយាមលួចស្បែកជើងនោះ។ ប្រសិនបើខាងស្រីលួចបាននោះ ខាងប្រុសត្រូវចំណាយលុយជាថ្នូរដើម្បីបានស្បែកជើងមកវិញ។

8. Cross-Dressing ៖ ប្រទេសរូស្ស៊ី

9. ស៊ុបបង្គន់ដ៏ឈ្ងុយឆ្ងាញ់៖ ប្រទេសបារំាង

នៅពេលចប់ពិធី គេប្រមូលម្ហូបដែលសេសសល់ក្នុងបរិមាណល្មមពេញចានបង្គន់ ដាក់ក្នុងបង្គន់របស់គូស្វាមីភរិយាទុកឲ្យពួកគេបរិភោគ។ ប៉ុន្តែបច្ចុប្បន្នមានការជំនួសខ្លះ។

10. ជប់លៀងថើប៖ ប្រទេសស៊ុយអែត

នៅពេលដែលកូនកំលោះ ឬកូនក្រមុំចូលបន្ទប់នោះ អ្នកដែលនៅនឹងតុនឹងត្រូវឲ្យភ្ញៀវថើប។

11. ការស្តោះទឹកមាត់លើកូនក្រមុំ៖ ប្រជាជាតិMassai ប្រទេសកេនយ៉ា

ឪពុកកូនក្រមុំឲ្យពរដល់កូនស្រីដោយស្តោះទឹកមាត់លើក្បាល និងដើមទ្រូងរបស់នាង។ បន្ទាប់មកនាងចាកចេញពីភូមិជាមួយស្វាមីដោយមិនងាកក្រោយឡើយ។

12. ការចាប់ជំរិតកូនក្រមុំ៖ ប្រទេសរ៉ូម៉ានី

មានជំនឿថាប្រសិនបើអ្នកចាប់ជំរិតកូនក្រមុំ ហើយនាងនៅតែឈរខាងអ្នកយ៉ាងហោចណាស់២ទៅ៣ថ្ងៃនោះ​ នាងនឹងត្រូវប្រកាសជាប្រពន្ធរបស់អ្នក។ ដូចនេះហើយទើបមានការចាប់ពង្រាត់កូនក្រមុំ ឬក៏ពួកគេរត់ទៅជាមួយគ្នាដោយមិនមានការយល់ព្រមពីឪពុកម្តាយ។

13. ការបាញ់កូនក្រមុំ៖ ប្រទេសចិន

ក្នុងវប្បធម៌ Yugur កូនកំលោះបាញ់កូនក្រមុំរបស់ខ្លួនចំនួន៣ព្រួញ រួចហើយប្រមូលព្រួញនោះមកកាច់បំបាក់ចោល ជាការធានាថាគេនឹងស្រលាញ់គ្នារហូត។

14. កូនក្រមុំដូចប្រុស៖ ប្រទេសចិន

ស្រ្តីដែលរៀបការត្រូវកោរសក់ចេញ។

15. Polterabend-Smashing Dishes: ប្រទេសអាល្លឺម៉ង់

ភ្ញៀវនាំយកនូវចានជាកាដូមកឲ្យកូនកំលោះ កូនក្រមុំ រួចហើយពួកគេនាំគ្នាបំបែកចាននោះ និងបំបែកអ្វីៗផ្សេងទៀត។

ប្រភព៖ Emlii

Loading...
SHARE