Sneaker គឺជាស្បែកជើងមួយប្រភេទដែលមានប្រយោជន៍ដែលអាចប្រើប្រាស់បានគ្រប់សកម្មភាពដោយមនុស្សជាច្រើនមានការជ្រើសរើសយកប្រភេទស្បែកជើងឃ្លុបដែលជាការបង្កើតថ្មីមួយយ៉ាងអស្ចារ្យបំផុតប៉ុន្តែតើអ្នកធ្លាប់ដឹងពីពួកវាដែរឬទេ? នៅថ្ងៃនេះដែរពួកយើងចង់បង្ហាញអ្នកទាំងអស់គ្នាប្រភេទស្បែកជើកដែលមានម៉ាកល្បីដែលបានផលិតជាលើកតំបូងបំផុតដូចជា Adidas Converse all star Vans Reebok Nike និងម៉ាកល្បីជាច្រើនទៀតដូចនេះសូមអ្នកទាំងអស់គ្នាក្រលែកមកមើលពីម៉ាកស្បែកជើងល្បីដែលបានផលិតតំបូងបំផុតដែលអ្នកទាំងអស់គ្នាបានប្រើប្រាស់រាល់ថ្ងៃ៖

១, ស្បែកជើង Adidas

ស្បែកជើងនេះគឺមានអាយុកាលរ៉ាប់រយឆ្នាំមកហើយនៅក្នុងប្រទេសអាលឺម៉ង់ដែលជាស្បែកជើងដែលគេប្រើនៅក្នុងការប្រគួតកីឡារអូឡាំពិក។Adams Adamsនៅក្នុងឆ្នាំ១៩២៨ត្រូវបានគេអោយដឹងថាវាគឺជាសញ្ញាឬឈ្មោះតំបូងបំផុតក្រោយមកក៏បានប្តូរទៅជាAdidas។

២,ស្បែកជើង Nike

ស្បែកជើងប្រភេទនេះត្រូវបានផលិតរចនាវាឡើងដោយលោកBill Bakerman ដោយលោកបានធ្វើស្បែកជើងនេះសម្រាប់នៅថ្ងៃខួបកំណើតប្រពន្ធរបស់គាត់ឈ្មោះ Waffle នៅក្នុងឆ្នាំ១៩៧០។ហើយដោយសារតែស្បែកជើងមួយគូរនេះក៏ត្រូវបានឧស្សាកម្មផលិតស្បែកជើងកីឡារបានយកគំរូតាមស្បែកជើងមួយគូនេះដោយយកជ័រទៅផលិតជំនួសវិញ។ហើយស្បែកជើងចាស់មួយនេះត្រូវបានគេជីករកឃើញនៅក្នុងទីធ្លាផ្ទះនៃលោកBill ដែលជាអ្នកធ្វើវាពីតំបូងតែម្ដង។

៣,ស្បែកជើងOnitsuka Tiger

ស្បែកជើងប៉ាតាជប៉ុននេះត្រូវបានផលិតឡើងនៅក្នុងឆ្នាំ១៩៤៩។ហើយស្បែកជើងនេះបានទទួលការពេញនិយមវិញដោយសារតែឥទ្ធិពលនៃសង្រ្គាមដោយអ្នកជនជាតិអាមេរិកដែលជាអ្នកលេងកីឡាបាល់បោះនិងបានពាក់ស្បែកជើងនេះនៅក្នុងការប្រគួតចាប់ពីពេលនោះមកវាក៏មានការពេញនិយមណាស់ដែរតែមិនខ្លាំងដូចជាម៉ាកAdidas នោះទេ។

៤,ស្បែកជើងReebok

ស្បែកជើងប្រភេទនេះគឺវាមានប្រវត្តិដូចទៅនឹងម៉ាកAdidasដែរដែលវាជាប្រភេទស្បែកជើងដែលគេប្រើនៅក្នុងការប្រគួតកីឡារហើយវាត្រូវបានបង្កើតឡើងមុនAdidasប៉ុន្តែវាត្រូវបានគេមិនពេញនិយមឬឈប់ប្រើប្រាស់នៅក្នុងឆ្នាំ២០០៥ដោយសារតែAdidas មានសាខាជាច្រើននិងមានការពេញនិយមខ្លាំងរហូតមកដល់បច្ចុប្បន្ន។

៥,ស្បែកជើងConvers All Star

ស្បែកជើងប្រភេទនេះត្រូវបានគេផលិតនៅក្នុងឆ្នាំ១៩០៨ ហើយវាត្រូវបានគេពេញនិយមឡើងនៅក្នុងឆ្នាំ១៩១៧ដោយសារតែអ្នកកីឡារបាល់បោះនៅក្នុងវិទ្យាល័យដែលមានឈ្មោះChuck Taylor បានធ្វើវាឡើងដើម្បីពាក់លេងនៅក្នុងការប្រគួតរបស់គាត់ ហើយស្បែកជើងមួយនេះគឺមានអាយុកាលប្រមាណ៩៩ឆ្នាំដែលវាមើលទៅនៅតែជាប់រឹងមាំតែគ្រាន់តែប្តូរព័ណបន្តិច។

៦,ស្បែកជើងម៉ាកNew Balance

ស្បែកជើងនេះត្រូវបានក្រុមហ៊ុនផលិតឡើងនៅក្នុងឆ្នាំ១៩០៦ ហើយវាក៏ត្រូវបានគេចាត់ទុកជាស្បែកជើងដែលមានអាយុកាលវែងផងដែរដែលម៉ាកស្បែកជើងនេះមានការពេញនិយមខ្លាំងកាលពី៥៤ឆ្នាំមុនហើយពួកវាត្រួវបានលិតឡើងដោយមានរូបរាងខុសៗគ្នាជាច្រើនម៉ូតផងដែរ។

៧,ស្បែកជើងម៉ាកPUMA

ដោយសារតែភាពល្បីល្បាញនៃបងប្អូនប្រុសទាំង២គឺ Adidasនិង Desherដែលជាអ្នកផលិតស្បែកជើងADIDASដូចនេះDessler ក៏បានដំណើរការក្រុមហ៊ុនស្បែកជើងថ្មីមួយទៀតនៅក្នុងឆ្នាំ១៩៤៨ដែលផលិតស្បែកជើងម៉ាក PUMA ហើយក៏បានបញ្ចេញមកខាងក្រៅដើម្បីធ្វើការប្រគួតប្រជែងផងដែរ។

៨,ស្បែកជើងម៉ាក Vans

VANS គឺជាស្បែកជើងដែលមានសភាពសាមញ្ញនិងមានតម្លៃថោកដែលបានផលិតឡើងដោយប្រើម៉ាស៊ីនដើម្បីលក់ទៅកាន់ទីសាធារណៈរហូតដល់ឆ្នាំ១៩៦៦ស្បែកជើងម៉ាកនេះក៏មានភាពទាក់ទាញដែរក៏ប៉ុន្តែវាមិនមានភាពទាក់ខ្លាំងដូចពពួកម៉ាក ADIDAS នោះទេ។Cowanបានចំណាយពេលប្រមាណជាជិត៧ឆ្នាំដើម្បីស្វែងរកទីផ្សារមួយហើយក៏ទទួលបាននូវភាពទាក់ទាញកាន់តែខ្លាំងនៅពេលដែលពួគគេបានបំពាក់នូវបាតស្បែកជើងរាបស្មើ។

ប្រភព៖ Amazing

Loading...
SHARE