ក្មេងស្រីដែលមានអាយុទើមតែ៧ឆ្នាំម្នាក់នៅក្នុងប្រទេសចិនបានទទួលធ្វើការវិនិច្ឆ័យទៅលើរូបរាងកាយរបស់នាងយ៉ាងយកចិត្តទុកដាក់ដោយសារតែនាងមានកើនទំងន់រហូតដល់ទៅ៧៥គីឡូក្រាម ដោយសារតែនាងមានទំងន់ធ្ងន់ហួសបែបនេះទើបនាងមិនអាចដើរបាននោះទេគឺនាងត្រូវរស់នៅតែលើេទេះរុញប៉ុណ្នោះនៅពេលធ្វើដំណើរទៅកន្លែងណាមួយ។

ក្មេងស្រីនេះមានឈ្មោះថា​ Xiao Yun កាលពីនាងមានអាយុ៤ឆ្នាំXiao Yun គឺជាក្មេងស្រីធម្មតាម្នាក់ដូចក្មេងស្រីដទៃមិនធាត់ខ្លាំងដូច្នេះទេហើយបន្ទាប់ពីនោះមកនាងចាប់ផ្តើមឡើងទំងន់យ៉ាងឆាប់រហ័សទោះជាគ្រួសាររបស់នាងបានផ្តល់អាហារតិចអោយនាងឬកាត់បន្ថយអាហារដើម្បីអោយនាងត្រលប់ទៅសភាពដើមដូចកាលពីនាងនៅមានអាយុក្រោម៤ឆ្នាំតែវាមិនបានសម្រេចនោះទេ។ដោយឃើញនាងមិនអាចត្រលប់មកសភាពដូចដើមវិញគ្រួសាររបស់នាងមានស្វះស្វែងរកវិធីព្យាបាលជាច្រើននិងថ្លៃៗនោះវាគឺជាបញ្ហាដ៏លំបាកមួយដល់គ្រួសាររបស់Xiao Yun។

ដោយសារតែភាពធាត់ហួសហេតុនេះបានធ្វើអោយក្មេងស្រីនេះបាត់បង់នូវសមត្ថភាពក្នុងការដើរនិងការផ្លាស់ទីដោយនាងមិនអាចដើរបានដោយគ្មានអ្នកជួយទប់ខ្លួននាងនោះទេហើយស្ទើតែគ្រប់ពេលវេលាគ្រប់ម៉ោងគឺនាងតែងតែអង្គុយនៅលើរទេះរុញជានិច្ចនិងធ្វើអោយនាងមានអារម្មណ៍មួមៅ។

ក្រសួងសុខាភិបាលនៃប្រទេសចិនបានអោយដឹងថាស្ថិតិនៃអ្នកមានជំងឺធាត់យ៉ាងឆាប់រហ័សបែបនេះនៅក្នុងប្រទេសចិនក្នុងពេលថ្មីៗនេះគឺមានការកើនឡើងខ្លាំងហើយជាពិសេសចំពោះក្មេងៗដែលមានអាយុចាប់ពី៥ឆ្នាំដល់១៨ឆ្នាំ។

ប្រភព៖ Amazing

Loading...
SHARE