វាជាដំណឹងដ៏ល្អនិងគួរអោយរីករាយមួយសម្រាប់អ្នកប្រើប្រាស់ផលិតផលAppleទាំងអស់ ដែលពេលនេះក្រុមហ៊ុនបានសម្រេចដាក់អោយទាញយកកម្មវីធីដែលសុទ្ធតែល្អៗ ពេញនិយមដោយមិនគិតថ្លៃ។កាលពីមុនកម្មវីធីដែលបង្កើតឡើងដោយAppleសុទ្ធតែដាក់លក់ទាំងអស់ ហើយសុទ្ធតែក្នុងតម្លៃខ្ពស់ចាប់ពី៥ដុល្លារឡើង។ក្រោយមកAppleក៏អនុញ្ញាត្តអោយអ្នកទើបទិញផលិតផលរបស់ខ្លួនថ្មីៗអាចទាញយកបានដែរ ប៉ុន្តែសម្រាប់អ្នកចាស់នៅលក់ដដែល។

កម្មវីធីGarageBand សម្រាប់iOSតម្លៃ ៥ដុល្លារពេលនេះFree

កម្មវីធី iWork (Page, Number, Keynote) សម្រាប់iOS សរុប៣០ដុល្លារ

កម្មវីធី iMovie សម្រាប់ iOS តម្លៃ៥ដុល្លា

កម្មវីធីGarageBand សម្រាប់MAC តម្លៃ ៥ដុល្លារ

កម្មវីធីiWork (Page, Number, Keynote) សម្រាប់MAC សរុប៦០ដុល្លារ

កម្មវីធី iMovie សម្រាប់MAC តម្លៃ ១៥ដុល្លារ

តម្លៃសរុបកម្មវីធីទាំងអស់តម្លៃ១២០ដុល្លារ

ដូច្នេះសម្រាប់អ្នកដែលមិនអាចទាញយកវាដោយFreeកាលពីមុន ពេលនេះអាចទាញបានហើយដោយមិនគិតថ្លៃទៀតផង។ប្រសិនបើអ្នកជាម្ចាស់iPhone iPadនិងMacBook អ្នកទាំងអស់គ្នាអាចសន្សំបានរហូតដល់ជាង១០០ដុល្លារឯណោះ រកឯណាបានឱកាសដ៏កម្ររកបាននេះ។ដូច្នេះនៅចាំអីទៀត ប្រញាប់ទាញយកវាអោយហើយ ហើយកុំភ្លេចចែករំលែកទៅកាន់អ្នកប្រើiPhone iPadនិងMACដែលអ្នកបានស្គាល់ផង។

ប្រភព៖ theverge

Loading...
SHARE