គេថាសម័យFacebookមែន ប៉ុន្តែគ្រប់យ៉ាងមិនសុទ្ធតែមាននៅលើFacebookនោះទេបើសិនជាអ្នកចង់មើលវីដេអូនោះ។ជាទូទៅមនុស្សភាគច្រើនចំណាយពេលមើលyoutubeស្ទើរតែស្មើនឹងពេលលេងFacebookដូចគ្នា។មិនថារាប់ចាប់ពីស្តាប់ចម្រៀង មើលរឿងកម្មវីធីកម្សាន្តរបស់ទូរទស្សន៍ មើលរឿងគ្រប់យ៉ាងសុទ្ធមាននៅលើyoutubeទាំងអស់។ដូច្នេះបើសិនអ្នកជាញៀននឹងការមើលវីដេអូក្នុងyoutubeគន្លឹះទាំងនេះអាចនឹងជួយអ្នកបាន។

១.មើលវីដេអូ ពេលកំពុងធ្វើការផ្សេងៗ៖ អ្នកប្រើwindowsប្រហែលជាធ្លាប់ច្រណែននឹងអ្នកប្រើមុខងារ Picture in PictureដែលAppleដាក់នៅលើMAC OSដើម្បីអោយអ្នកចូលចិត្តមើលyoutubeអាចទស្សនាបណ្តើរធ្វើការរបស់ពួកគេបណ្តើរ ប៉ុន្តែពេលនេះមានដូចគ្នាដោយគ្រាន់តែអ្នកទាំងអស់គ្នាត្រូវតម្លើងExtension មួយក្នុងgoogle Chromeរបស់អ្នក។វានឹងចេញបែបនេះពេលតម្លើងរួច។

នេះជាតំណភ្ជាប់ទៅកាន់Extension: Floatingyoutube

២. ប្លុកវីដេអូផ្សាយពាណិជ្ជកម្ម៖ កំពុងតែមើលជក់ស្រាប់តែមកកាត់ដាក់វីដេអូផ្សាយពាណិជ្ជកម្មកណ្តាលទី អ្នកណាមិនខឹង។បើធុញទ្រាន់បែបនេះ សាកល្បងតំឡើងExtension មួយនេះ Adblock for youtube

៣. នៅពេលអ៊ីនធឹណេតខ្សោយ អាចសារ៉េអោយyoutubeដើរមិនទាក់បាន៖ មើលយូធូបទាក់ៗ មិនបាច់មើលល្អជាង។នេះដោយសារតែយូធូបវាប្រឹងទាញវីដេអូនោះអោយច្បាស់ទើបវាទៅជាទាក់ ដូច្នេះអាចអាចកាត់បន្ថយកម្រិតវីដេអូមកទាបដើម្បីអោយវានៅតែដើរធម្មតាមិនអាក់ដូចមុន ដោយចូលតាមតំណភ្ជាប់មួយនេះ៖ youtube/playback

៤. ស៊ែរវីដេអូក្នុងនាទីណាមួយ៖ ឧបមាថាវីដេអូវែងណាមួយ ប៉ុន្តែអ្នកចង់ស៊ែទៅកាន់អ្នកណាម្នាក់ឬក៏Facebookនៅខណៈណាមួយអាចធ្វើតាមនេះបានដោយគ្រាន់តែRight Clickលើវីដេអូរួចចុច Copy Video URL at current timeដើម្បីផ្ញើរឬផុសជាការស្រេច។

៥.បើកមុខងារKid៖ កូនក្មេងសម័យនេះភាគតិចណាមិនស្គាល់យូធូប ពួកគេតែងតែសុំមើលឬឪពុកម្តាយខ្លះបើកយូធូបអោយកូនមើលតែម្ដងដើម្បីកុំអោយមករំខាន។បើសិនជាបែបនេះអ្នកគួរតែទាញយកកម្មវីធី youtube for kidsនិងបើកអោយជាមុនសិនមុនពេលអោយទៅពួកគេ ព្រោះថានៅក្នុងយូធូបវីដេអូបែបណាក៏មានហើយវីដេអូខ្លះវាមិនល្អសម្រាប់ក្មេងៗនោះទេ ប៉ុន្តែyoutube for kidsមានតែវីដេអូសម្រាប់ក្មេងនិងវីដេអូអប់រំប៉ុណ្ណោះដូច្នេះមនុស្សចាស់មិនបាច់បារម្ភថាគេមើលវីដេអូផ្តេសផ្តាស។

ប្រភព៖ Brightside

 

Loading...
SHARE