រន្ទះបាញ់ជាបាតុភូតុធម្មជាតិមួយដែលមនុស្សជាច្រើនគ្រាន់តែឮឈ្មោះខ្លាចបាត់ទៅហើយ ពីព្រោះតែវាបានឆក់យកជីវិតមនុស្សសត្វជាច្រើន និងបង្កជាហានិភ័យដល់មនុស្សផងដែរ។ ធ្លាប់តែបានឮ ឬ បានឃើញម្ដងពីរដង តើអ្នកបានដឹងអ្វីខ្លះពីរន្ទះបាញ់​? ខាងក្រោមនេះគឺជាការពិតទាំង ១៦ យ៉ាងទាក់ទងនឹងរន្ទះបាញ់ដែលខ្ញ៊ំធានាថាអ្នកមិនធ្លាប់បានដឹងពីមុនមកនោះទេ។

1 យ៉ាងហោចណាស់មានមនុស្ស ២៤០០០ នាក់នៅជ៉ំវិញពិភពលោកបានបាត់បង់ជីវិតដោយសាររន្ទះបាញ់

2 ថាមពលរបស់រន្ទះគឺល្មមអាចដុតនំប៉័ង ១៦ ម៉ឺនដ៊ំបាន

3 កាលពីឆ្នាំ ១៩៩៨ កីឡាករបាល់ទាត់ចំនួន ១១ នាក់ត្រូវបានរន្ទះបាញ់ក្នុងកំឡុងពេលប្រកួត

4 កាលពីឆ្នាំ ១៩៣៦ ក្នុងរដ្ឋ​ Utah រន្ទះបាញ់តែម្ដងប៉ុណ្ណោះបានសម្លាប់សត្វចៀម ៨៣៥ ក្បាលក្នុងពេលជាមួយគ្នា

5 ឱកាសដែលបុរសអាចនឹងរងគ្រោះដោយរន្ទះបាញ់គឺមានខ្ពស់ជាងនារីដល់ទៅ ៥ ដង

6 រន្ទះក៏អាចកើតមានលើស្បែកផងដែរ ដែលបាតុភូតុនេះគេហៅថា Lichtenberg Figures

7 រន្ទះក្ដៅជាងកម្ដៅនៅលើផ្ទៃព្រះអាទិត្យ ៥ ដង

8.ប្រសិនបើការឡើងកំដៅផែនដីនៅតែបន្ត ឱកាសដែលថាពិភពលោកនឹងមានរន្ទះគឺច្រើនជាងរហូតដល់ 50% នៅឆ្នាំ 2100

9. បឹង Maracaibo នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​ គឺជាកន្លែងដែលមានរន្ទះបាញ់ច្រើនជាងគេបំផុតក្នុងលោក ដោយយប់ខ្លះពេញមួយយប់​មានភ្យុះ និងរន្ទះជាង ១០ ម៉ោងទៅហើយ ហើយក្នុងរយៈពេលមួយឆ្នាំយ៉ាងហោចណាស់មានបាតុភូតុនេះ ១៤០ ទៅ ១៦០ ដង បើនិយាយពីចំនួនរន្ទះបាញ់វិញគឺមិនតិចជាង ១ លានដងនោះទេ។

10 បន្ទុះភ្នំភ្លើងអាចនឹងបង្កើតថាមពលអគ្គិសនីបាន ដែលវាអាចបង្កើតជាដែនរន្ទះក្នុងបរិវេណជាង ៣ គីឡូម៉ែត្រជ៊ំវិញវា

11 រូបសំណាកសេរីភាព(របស់អាមេរិក) ជាមធ្យមត្រូវរន្ទះបាញ់ 600 ដងក្នុងមួយឆ្នាំ

12 វិមាន King of King នៅក្នុងរដ្ឋអូហៃយូ​ សហរដ្ឋអាមេរិក បានដួលរលំដោយសារតែរន្ទះបាញ់តែម្ដងគត់

13 កាលពីឆ្នាំ ១៩០២ កំពូលនៃប៉មទូ​អេ​ហ្វែ​លត្រូវបានរន្ទះបាញ់ធ្វើឲ្យខូតខាតយ៉ាងដំណំ ប៉ុន្តែក្រោយមកក៏ត្រូវបានគេជួសជុលឡើងវិញ

14  គេធ្លាប់បានធ្វើការឆ្លុះកាំរស្មី X ទៅលើរន្ទះ ហើយនេះជារូបភាពដែលទទួលបាន

15 សត្វ Bongo African ចូលចិត្តស៊ីឈើដែលត្រូវរន្ទះបាញ់

16 នេះជាគឺប្រវត្តិសាស្ត្រដែលមានមនុស្សស្លាប់ច្រើនបំផុតដោយសាររន្ទះបាញ់។ វាបានកើតឡើងនៅក្នុងទីក្រុង​ Brescia ប្រទេសអ៊ីតាលី ឆ្នាំ ១៧៦៩។ មូលហេតុដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង ៣០០០ នាក់នេះគឺដោយសារន្ទះបាញ់បានបាញ់ចំឃ្លាំងផ្ទុកសារធាតុផ្ទុះដែលវាបានបង្កើតឲ្យមានបន្ទុះយ៉ាងខ្លាំង។

ប្រភព ៖ petmaya

Loading...
SHARE