ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលអ្នកវិទ្យាសាស្រ្តរួមគ្នាស្រាវជ្រាវពី DNA របស់ព្រះយេស៊ូ។ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនខាង DNA អ្នកជំនាញខាងផ្នែកសែននៃសាកលវិទ្យាល័យ Oxford និងអ្នកចេះដឹងខាងគម្ពីរសាសនាគ្រិស្ត កំពុងតែពិនិត្យអង្កេតនូវរបស់បុរាណស័ក្តិសិទ្ធិល្បីៗរបស់ពិភពលោកដូចជា  Shroud of Turin​​​ (សំលៀកបំពាក់របស់ព្រះយេស៊ូដែលស្លៀកពេលគេកប់), The Sudarium of Oviedo និងឆ្អឹករបស់បងប្អូនជីដូនមួយរបស់ព្រះយេស៊ូឈ្មោះ John the Baptist​ ដែលទើបរកឃើញថ្មី។

តាមរយៈការទាញយក និងវិភាគលើគំរូរបស់បុរាណស័ក្តិសិទ្ធិទាំងនេះ គេសង្ឃឹមថានឹងអាចទទួលគំរូ DNA របស់ព្រះយេស៊ូ ឬសមាជិកគ្រួសាររបស់ព្រះអង្គ។ ក្នុងនោះគេត្រូវធ្វើដំណើរទៅកន្លែងស័ក្តិសិទ្ធិជាច្រើននៅលើពិភពលោកពីប្រទេសអេស្ប៉ាញ ទៅអ៊ីតាលី អ៊ីស្រាអែល និងសមុទ្រខ្មៅ។

ការប្រឹងប្រែងទាំងអស់នេះគឺដើម្បីអាចរកឃើញគំរូ DNA របស់ព្រះយេស៊ូ ហើយចម្លងសរីរាង្គកាយរបស់ព្រះយេស៊ូទៅក្នុងមនុស្សម្នាក់នាពេលបច្ចុប្បន្ន ពោលគឺ Clone ព្រះយេស៊ូ។ យ៉ាងណាក៏ដោយកិច្ចការនេះនៅមានភាពលំបាក ព្រោះសូម្បីតែការទទួលបានព័ត៌មានពីការវិភាគ DNA របស់បងប្អូនជីដូនមួយរបស់ព្រះយេស៊ូ ដែលគេជឿថាអាចមាន DNA ដូចគ្នានោះ​ ក៏មិនទាន់ច្បាស់លាស់នៅឡើយ។

ប្រភព៖ Ancient-code

Loading...
SHARE