នៅលើលោកយើងនេះមានកន្លែងដើរកម្សាន្តជាច្រើនមិនថាជាលក្ខណៈធម្មជាតិ ឬ កែច្នៃនោះទេ ដែលកន្លែងនីមួយៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ដូចជាប្រាសាទអង្គរវត្តរបស់យើងគឺមានប្រាសាទបុរាណដ៏ស្រស់ស្អាតជាច្រើនដែលធ្វើឲ្យអ្នកដែលបានទៅលេងកម្សាន្តមានអារម្មណ៍ថាដូចជាចូលទៅកាន់ពិភពបុរាណមួយដ៏អស្ចារ្យ ចំណែកឯនៅឌូបៃវិញវាពោរពេញទៅដោយសំណង់អាគារ និង បរិក្ខាទំនើប បូកផ្សំជាមួយនឹងជីវិតរស់នៅបែបស៊ីវ័យធ្វើឲ្យយើងមានអារម្មណ៍ថាដូចជារស់នៅក្នុងអនាគតកាល។

កន្លែងដែលខ្ញុំបានរៀបរាប់ខាងលើសុទ្ធតែជាកន្លែងល្បីៗ ដែលនរណាក៏ដឹងដែរ ឥលូវយើងនិយាយអំពីកន្លែងដែលមនុស្សមិនសូវបានស្គាល់វិញម្ដង មានមនុស្សស្គាល់តិចតួចមិនមែនមកពីវាមិនស្រស់ស្អាតនោះទេ ប៉ុន្តែវាអាចមកពីកត្តាការខ្វះការផ្សព្វផ្សាយ បូកផ្សំនិងផ្លូវពិបាកធ្វើដំណើរធ្វើឲ្យអ្នកទេសចរណ៍ជាច្រើនមិនអាចស្វែងយល់និងមើលឃើញពីភាពស្រស់ស្អាតរបស់វា។

អ្នកប្រហែលជាចង់ដឹងហើយថាកន្លែងណាខ្លះទៅ បើចង់ដឹងទស្សនាទាំងអស់គ្នា ៖

ភូមិ Blagaj ស្ថិតនៅប្រទេស  បូស្ន៊ី

វាគឺជាភូមិដ៏តូចមួយដែលដែលមានទាំងទឹកជ្រោះតូច អមដោយទឹកថ្លាដូចកញ្ចក់ព័ទ្ធនៅជុំវិញ ទៅដើរប្រាកដជាខ្វល់ខ្វាយពីកន្លែងស្នាក់នៅហើយ ទៅទីនោះកុំបារម្ភផ្ទះពណ៌សសង់នៅជាប់នឹងច្រាំងថ្ម ដ៏កក់ក្ដៅ និងផ្តល់នៅអារម្មណ៍បែបធម្មជាតិកំពុងតែរងចាំអ្នក។

ទីក្រុង Huacachina, ប្រទេសប៉េរូ

Huacachina គឺជាទីក្រុងមួយដែលស្ថិតនៅកណ្ដាលវាលខ្សាច់ ដែលមានផ្លូវភ្ជាប់ពីទីគ្រុង Lima រដ្ឋធានីនៃប្រទេសប៉េរូ មក ហើយត្រូវចំណាយពេលប្រមានជាង ៥ ម៉ោងក្នុងការធ្វើដំណើរ។ វាមិនជាទីក្រុងសម្រាប់អ្នកស្វែងរកកន្លែងដើរលេង ទិញទំនិញ ឬ ផឹកស៊ីនោះទេ ប៉ុន្តែល្អបំផុតសម្រាប់អ្នកចង់បានភាពស្ងប់ស្ងាតចេញឆ្ងាយពីការប្រកួតប្រជែង ក៏ដូចជា ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតប្លែក ពីព្រោះតែនៅទីក្រុងនោះមានប្រជាជនរស់នៅត្រឹមតែជាង ២០០ នាក់តែប៉ុណ្ណោះ។

បឹង Hillier, ប្រទេស អូស្ត្រាលី

សាកស្រមៃទៅមើលថាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ព័ទ្ធជុំវិញដោយដើមឈើ ជាមួយនឹងទឹកពណ៌ផ្កាឈូក តើវាស្រស់ស្អាតដែរឬទេ ? មិនបាច់ស្រមៃទៀតក៏បានពីព្រោះទិដ្ឋភាពនេះពិតជាមានមែននៅក្នុងពិភពលោកយើង បើចង់ទៅមើលតោះ ហោះទៅ ប្រទេស អូស្ត្រាលី ទៅលេងបឹងមួយដែលមានឈ្មោះថា Hillier ។

បឹងមួយនេះត្រូវបានរកឃើញដំបូងបំផុតនៅក្នុងឆ្នាំ ១៨០២ ទឹកនៅក្នុងបឹងនោះគឺមានពណ៌ផ្កាឈូកពេញមួយឆ្នាំតែម្ដង ដែលបានសន្និដ្ឋានវាបណ្ដាលមកពីស្លែនៅក្នុងបឹងនោះ ឬមួយក៏មីក្រុសារពាង្គកាយដែលមានពណ៌នេះរស់នៅក្នុងបឹងនោះ ចំណែកឯចម្លើយពិតមិនទាន់ត្រូវបានរកឃើញនោះទេ។

ក្រៅពីបឹងនោះអ្នកក៏ឆៀងចូលទៅលេងឆ្នេរសមុទ្រនៅជាប់នឹងបឹងនោះផង​ដែរ !!

ឆ្នេរលាក់ខ្លួន ស្ថិតនៅលើកោះ Marieta ប្រទេស ម៉ិចស៊ិចកូ

 

Playa de Amor ឬ ឆ្នេរលាក់ខ្លួន គឺជាឆ្នេរដែលលាក់ខ្លួន​នៅក្នុងប្រហោងថ្មដ៏ធំមួយ ដែលមានទឹកថ្លាដូចជាកញ្ចក់ជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ។

រណ្ដៅសមុទ្រ Silfra Fissure, ប្រទេស អ៊ីស្លង់

Silfra Fissure ឬ រណ្ដៅ Sifra មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Thingvellir នៃប្រទេសអ៊ីស្លង់។ វាគឺជាកន្លែងដែលអ្នកចូលចិត្តមុជទឹកនិងអ្នកផ្សងព្រេងនៅក្នុងសមុទ្រចូលចិត្តទៅលេងបំផុត។

កោះ Isola Bella ប្រទេស អ៊ីតាលី

Isola Bella គឺជាកោះដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុងទីក្រុង Lago Maggiore ប្រទេសអ៊ីតាលី ។ នៅទីនោះក្រៅពីអាចទស្សនាទិដ្ឋភាពឆ្នេរ ក៏ដូចជាភ្នំដ៏ស្រស់ស្អាត អ្នកក៏អាចទស្សនានូវវិមាន Borromeo ជាមួយនឹងសួនច្បារដ៏ស្រស់ស្អាតផងដែរ ជាពិសេសអ្នកក៏អាចមានឱកាសបានឃើញពីសត្វក្ងោកពណ៌ស ដ៏កម្របានឃើញ។

ភូមិ Popeye, ប្រទេសម៉ាល់ត៍

ដំបូងឡើង ផ្ទះឈើតូចស្ថិតក្នុងភូមិនេះត្រូវបានកសាងសម្រាប់ការថតចម្រៀង ក៏ដូចជាខ្សែភាពយន្ត Popeye (តួអង្គមនុស្ស) ក្នុងឆ្នាំ 1980 ។ ក្រោយមកផ្ទះទាំងនោះមិនត្រូវបានគេរុះរើនោះទេ ដែលធ្វើឲ្យវាក្លាយទៅជារមណីយដ្ឋានមួយដែលមានសួនកម្សាន្តមួយ, មាននាវាជុំវិញ, និងទេសភាពដ៏ស្រស់ត្រកាល។

ចំណែកឯផ្ទៃខាងក្នុងផ្ទះគឺនៅតែរក្សាស្ថានភាពដដែល ដូចទៅហ្នឹងពេលដែលថតខ្សែភាពយន្ត Popeye អីញ្ចឹង។

ដីក្រហម Dongchuan , ប្រទេសចិន

ដីក្រហមDongchuan គឺជាជ្រលងភ្នំនៅភាគនិរតីនៃក្រុងគុនមីង ខេត្តយុនណាន។ដោយសារតែវាស្ថិតនៅដាច់ស្រយាល និង គ្មានផ្លូវងាយស្រួលសម្រាប់ធ្វើដំណើរ កន្លែងនេះមិនត្រូវបានគេបញ្ចូលទៅក្នុងផែនទីទេសចរណ៍របស់ប្រទេសចិននោះទេ វាត្រូវបានគេរកឃើញនៅឆ្នាំ 1990 ។

កោះ Flores, ប្រទេសព័រទុយហ្គាល់

កោះ Flores គឺជាកោះមួយដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ នៅទីនោះមានឧទ្យានជាតិដែលមានរុក្ខជាតិ និងសត្វដ៏កម្រ។ វាមានទីតាំងស្ថិតនៅភាគខាងលិចនៃកោះ Azores នៅជិតនឹងឆ្នេរនៃប្រទេសព័រទុយហ្គាល់។

Flores ជាភាសារបស់ព័រទុយហ្គាល់ ដែលមានន័យជាភាសាខ្មែរថា “ស្បៃនៃផ្កា” ពីព្រោះតែស្ទើរតែទាំងអស់នៃទឹកដីព័រទុយហ្គាល់ត្រូវបានគ្របដណ្តប់ដោយផ្កាដ៏ស្រស់ស្អាតជាច្រើនប្រភេទខុសៗគ្នា។

ទ្វារទៅឋាននរក (ត្រូវបានគេស្គាល់ផងដែរថាជា រណ្ដៅ Darvaza ), ប្រទេស Turkmenistan

រណ្ដៅយក្សមួយនេះមានអង្កត់ផ្ចិតទំហំ 60 ម៉ែត្រនិងមានជម្រៅ ២០ ម៉ែត្រ។ អ្នកស្រុកបានហៅកន្លែងនេះថា “ទ្វារទៅឋាននរក” ។

បើតាមការឲ្យដឹងពីអ្នកស្រុកក្នុងតំបន់ មូលហេតុដែលរណ្ដៅយក្សនេះឆេះបែបនេះក៏ដោយសារ មានពេលមួយគេបានរកឃើញដោយចៃដន្យនូវល្អាងមួយដែលមានឧស្ម័នធម្មជាតិធំមួយ (រណ្ដៅយក្សបច្ចុប្បន្្ន) ។ ដើម្បីជៀសវាងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់មនុស្សនិងសត្វចិញ្ចឹម គេក៏សម្រេចចិត្តដុតឧស្ម័ននេះចោល។

ដំបូងឡើងគេគិតថាយ៉ាងយូរ ៤ ទៅ ៥ ថ្ងៃឧស្ម័ននោះនឹងត្រូវឆេះអស់ អ្វីខុសពីការស្មាន មកដល់ពេលនេះ ៤៥ ឆ្នាំហើយ ប៉ុន្តែវានៅតែឆេះមិនព្រមរលត់ដដែល។

ឧទ្យានជាតិ Lencois Maranhenses ប្រទេសប្រេស៊ីល

ប្រជុំជន Setenil de las Bodegas ប្រទេស​អេស្ប៉ាញ

គុហា Saint Marcel d’Ardeche ប្រទេសបារាំង

គុហាថ្មម៉ាប, ប្រទេសឈីលី

ប្រាសាទ Las Lajas Sanctuary, ប្រទេសកូឡុំប៊ី

 

ប្រភព ៖ Brightside

SHARE