បើយោងតាមការផ្សាយផ្ទាល់របស់កម្មវិធីព័ត៌មាន sunrise របស់ស្ថានីយទូរទស្សន៍ 7 News Sydney បាន​បង្ហាញនូវសកម្មភាពចោរប្លែកស្លុយមួយរូបនៅក្នុងប្រទេសចិនដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និង អស់សំណើច។

តាមរយៈវីដេអូដែលថតដោយកាមេរ៉ាបានបង្ហាញពីសកម្មភាពចោរម្នាក់បាបឆក់យកទូរសព្ទពីស្ត្រីម្នាក់ដែលកំពុងតែឈរនៅចិញ្ចើមផ្លូវ ។ ក្រោយឆក់ទូរសព្ទបានសម្រេច ចោររូបនោះបានរត់យ៉ាងលឿនឆ្លងផ្លូវ និង រត់សំដៅចូលប៉ុស្តិ៍ប៉ូលិសតែម្ដង ដែលក្នុងបំណងដើម្បីពួនពីម្ចាស់ទូរសព្ទ ប៉ុន្តែប្រហែលជាភ្លេចមើលថាកន្លែងដែលគាត់រត់ចូលគឺជាប៉ុស្តិ៍ប៉ូលិសហើយទើបគាត់ធ្វើបែបនេះ រហូតត្រូវបានប៉ូលិសចេញមកចាប់ខ្លួនតែម្ដង។

តោះទស្សនាសកម្មភាពទាំងអស់គ្នា ៖

ក្រោយពីបានទស្សនាវីដេអូនេះមនុស្សជាច្រើនបានបញ្ចេញនូវអារម្មណ៍ហួសចិត្ត និងអស់សំណើចជាខ្លាំង សូម្បីតែពិធីករក្នុងកម្មវិធីព័ត៌មានក៏មិនអាចទប់សំណើចបានដែរ ។ អ្នក​ខ្លះក៏បានបញ្ចេញមតិបែបលេងសើចថា ពាក្យចាស់ពោលថា “កន្លែងដែលគ្រោះថ្នាក់បំផុត គឺជាកន្លែងដ៏សុវត្ថិភាពបំផុត” លោកចោរប្រហែលជាធ្វើតាមហ្នឹងហើយ៕

ប្រភព ៖ 7 News Sydney

SHARE