រូបថតទាំងនេះត្រូវបានថតដោយមនុស្សធម្មតាដោយឧបករណ៍ធម្មតា និងគ្មានការកែច្នៃ។ ដូចនេះហើយទើបអ្វីដែលឃើញក្នុងរូបថតទាំងនេះនៅតែអាថ៌កំបាំង និងមានសំណួរងឿងឆ្ងល់ពីវាជាច្រើន។

រូបសត្វចម្លែកនៅឆ្នេរសមុទ្រនៃកោះ Hook ៖ វាត្រូវបានថតនៅឆ្នាំ១៩៦៥ ដោយ Robert Le Serrec នៅពេលដែលកម្មវិធី Photoshopមិនទាន់មាននៅឡើយ។ វានៅតែជាប្រធានបទនៃការពិភាក្សាថាតើជាសត្វអ្វី។

រូបថតពន្លឺនៅជ្រលងភ្នំ Hessdalen ៖ វាត្រូវបានថតដោយជាងថតរូបន័រវេស ដែលបានឃើញក្នុងរយៈពេល៣០វិនាទី។ វាអាចអះអាងពីវត្តមាននៃវត្ថុចម្លែកមានពន្លឺហោះរំលងជ្រលងភ្នំ Hessdalen។ យ៉ាងណាអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងថាវាជាអ្វីឲ្យប្រាកដ។

រូបថត Black Knight ៖ វត្ថុដែលមិនអាចកំណត់បានថាជាអ្វីនេះ ត្រូវបានថតបានដោយផ្កាយរណបនៅឆ្នាំ១៩៦០ ហើយអ្នកជំនាញនៅអង្គការ NASA បានហៅវាថា Black Knight។ ចាប់ពីពេលនោះមក​​ វត្ថុអាថ៌កំបាំងនេះបានបង្ហាញខ្លួន និងបាត់ទៅវិញម្តងហើយម្តងទៀតនៅក្នុងផ្លូវគោចររបស់ផែនដី។

រូបថតស្រ្តី Babushka Lady ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅ Dallas នៅពេលដែលប្រធានាធិបតីអាមេរិក John Kennedy ត្រូវបានគេធ្វើឃាតបាញ់សម្លាប់ ក្នុងចំណោមរូបថតនៃហេតុការណ៍ជាច្រើន មានរូបថតមួយចំនួនបង្ហាញនូវស្ត្រីអាថ៌កំបាំងម្នាក់មានកាន់កាមេរ៉ានៅក្នុងដៃ។ គេគិតថាស្រ្តីនេះប្រហែលជាអាចមានរូបថតនៃការធ្វើឃាត ប៉ុន្តែទោះបីជាខំស្វែងរកអត្តសញ្ញាណរបស់ស្រ្តីនេះយ៉ាងណាក៏រកមិនឃើញ។ គេក៏ដាក់ឈ្មោះក្រៅដល់ស្រ្តីនោះថា Babushka Lady ដោយសារតែនាងមានពាក់កន្សែងគ្របក្បាលដូចស្រ្តីរូស្ស៊ី។

រូបថត The Falling Man ៖ រូបថតនេះថតដោយ Richard Drew នៅថ្ងៃដែលមានការវាយប្រហារភេរវកម្ម ១១ កញ្ញា។ មនុស្សជាច្រើនកត់សម្គាល់ពីលក្ខណៈប្លែកនៃទីតាំងដងខ្លួនរបស់បុរសនេះពេលធ្លាក់ចុះ (ត្រង់) ដែលពិបាកនឹងធ្វើបាន។ អត្តសញ្ញាណរបស់បុរសនេះក៏នៅតែមិនទាន់អាចកំណត់បាន។

រូបថត Tank Man ៖ រូបថតនេះត្រូវបានថតនៅទីក្រុងប៉េកំាងក្នុងពេលមានកុប្បកម្មឆ្នាំ១៩៨៩។ វាជារូបភាពបុរសម្នាក់ឈរពាំងផ្លូវរថគ្រោះនៅទីលាន Tiananmen​ ហើយបញ្ជាឲ្យរថគ្រោះបង្វែរក្បាលឡើងលើកន្លះម៉ោង។ ទោះបីរូបភាពបុរសនេះត្រូវបានគេផ្សព្វផ្សាយនៅលើទំព័រមុខនៃទស្សនាវដ្តីល្បីលើពិភពលោកក៏ដោយ ក៏អត្តសញ្ញាណរបស់បុរសនេះនៅតែមិនមានអ្នកណាដឹង។

រូបថតទូរស័ព្ទដៃនៅក្នុងរឿងរបស់ Chaplin ៖ នៅក្នុងប្លង់មួយនៃរឿងរបស់ Charlie Chaplin ក្នុងឆ្នាំ១៩២៨ មានបង្ហាញនូររូបស្ត្រីម្នាក់កាន់វត្ថុម្យ៉ាងស្រដៀងនឹងទូរស័ព្ទដៃ។ អ្នកដឹកនាំ George Clarke អះអាងថាលោកចាត់ទុកប្លង់នេះជាការបញ្ជាក់ពីការធ្វើដំណើរឆ្លងកាត់ពេលវេលា។

រូបថតអវកាសយានិកមកពី Sloway Firth ៖ ក្នុងឆ្នាំ១៩៦៤ Jim Templetons បានថតរូបកូនស្រីអាយុ៥ឆ្នាំរបស់លោក ហើយក៏មានជាប់រូបខាងក្រោយបែបនេះ។

រូបថតទាហានមួយកងរបស់ Sir Goddard ៖ ក្នុងរូបកងទាហានប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី១នេះ មានវត្តមានទាហានម្នាក់ឈ្មោះថា​ Freddie Jackson ឈរនៅជួរខាងក្រោយ ដែលបានស្លាប់ពីរថ្ងៃមុនមុនពេលដែលរូបនេះត្រូវបានថត ហើយរូបនេះត្រូវបានថតនៅក្នុងពិធីបុណ្យសពរបស់គេ។

រូបថតពីរ៉ាមីតនៅលើព្រះចន្ទ ៖ រូបថតនេះត្រូវបានថតក្នុងបេសកកម្ម Apollo-17។

ប្រភព៖ Brightside

Loading...
SHARE