នារីជនជាតិថៃម្នាក់បានបង្ហាញនូវអារម្មណ៍ហួសចិត្ត និង សោកស្ដាយ ក្រោយទៅទិញខោជជុះនៅក្នុងផ្សារហើយមិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ហើយមើលឃើញស្នាមប្រឡាក់មិនគួរឲ្យជឿក្រោយមកដល់ផ្ទះ។

ក្រោយពីទទួលបានបទពិសោធន៍ហួសចិត្តបែបនេះ នារីរូបនោះក៏បានបង្ហោះរូបខោទាំងនោះចូលទៅក្នុងបណ្ដាញសង្គម Facebook ដោយដាក់បង្ហោះលក់មិនគិតលុយ ការធ្វើដូចនេះគឺដើម្បីដាស់តឿនអ្នកដទៃឲ្យមានការប្រុងប្រយ័ត្នពេលដែលទិញខោជជុះ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នារីថៃរូបនោះមានគណនី Facebook ឈ្មោះថា Hattaya Nakprasoot ។

ប្រភព ៖ Facebook 

 

Loading...
SHARE