ដំណឹងល្អសម្រាប់អ្នកមិនបានទៅលេងតាមខេត្ត ទៅលេងអង្គរសង្រ្កាន្ត​ ទៅលេងសមុទ្រ​ជាដើម។​ប្រសិនបើអ្នកដែលមានបំណងស្នាក់នៅផ្ទះអំឡុងពេលចូលឆ្នាំ ព្រោះពិបាកធ្វើដំណើរ មនុស្សច្រើន ម្យ៉ាងក្តៅខ្លាំងទៀត កុំភ្លេចសង្រាន្ដឆ្នាំថ្នីនៅវត្តភ្នំយើងនេះ។សង្រ្កាន្តវត្តភ្នំនឹងធ្វើឡើងនៅថ្ងៃទី​១៤ ១៥ ១៦​ ខែមេសា​ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញផ្ទាល់តែម្ដង។​បើសិនជាអ្នកនៅភ្នំពេញកុំ​ភ្លេចទៅចូលរួមលេងកម្សាន្ដល្បែងប្រជាប្រិយ ព្រមទាំងរាំលេងកម្សាន្តឆ្នាំថ្មីទាំងអស់គ្នា។​តោះមក​ទស្សនាវីដេអូផ្សព្វផ្សាយទាំងអស់គ្នា:

[TVC] សង្ក្រាន្តវត្តភ្នំ ឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១

សូមអញ្ជើញពុកម៉ែបងប្អូននៅរាជធានីភ្នំពេញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៧ នេះ។រៀបចំដោយ៖ រដ្ឋបាលរាជធានីភ្នំពេញ

Posted by Official Town Production on Friday, April 7, 2017

ប្រភព៖ Town Production