លោកប្ដីកំពូលហេងស៊យមួយរូបដែលគេមិនទាន់ស្គាល់ឈ្មោះនៅឡើងបានបញ្ចេញកំហឹងជាមួយនឹងការចាក់ស៊ីម៉ងលាយស្រាបចូលទៅក្នុងរថយន្តប្រពន្ធរបស់ខ្លួន ក្រោយគាត់បានដឹងថាប្រពន្ធរបស់គាត់បានប្ដូរនាមត្រកូលនៅក្នុងបណ្ដាញសង្គមរបស់នាង (នៅបរទេសពេលរៀបការ ប្រពន្ធត្រូវប្ដូរនាមត្រកូលតាមប្ដី)។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលស្ត្រីជាប្រពន្ធប្ដូរនាមត្រកូលនៅក្នុងបណ្ដាញសង្គមរបស់នាងគឺដើម្បីមានឱកាសទទួលបានរង្វាន់ពីផ្សារទំនើបមួយកន្លែង ដោយនោះគឺ Promotion មួយរបស់ផ្សារទំនើបនោះ ដែលនឹងផ្ដល់រង្វាន់ប្រមាណជាង ៨០០ ដុល្លាររៀងរាល់ខែ​ដល់អតិថិជនណាដែលបានប្ដូរនាមត្រកូលទៅជាម៉ាកសញ្ញារបស់ពួកគេ។

ការប្ដូរនាមត្រកូលដើម្បីទទួលបានរង្វាន់មិនមែនជារឿងដែលធ្វើឲ្យគាត់(បុរសជាប្ដី)ខឹងខ្លាំងនោះទេ ប៉ុន្តែការដែលប្រពន្ធរបស់គាត់មិនព្រមប្រាប់គាត់ឲ្យដឹង រហូតដល់គាត់ដឹងការពិតដោយខ្លួនឯងទើបជាអ្វីដែលធ្វើឲ្យគាត់ខឹងខ្លាំងបំផុត ដោយសារតែគាត់គិតថាប្រពន្ធរបស់គាត់មិនមានភាពស្មោះត្រង់នឹងគាត់ ហើយការដែលជ្រើសរើសការបញ្ចេញកំហឹងជាមួយនឹងការចាក់ស៊ីម៉ងចូលឡាននេះ ពីព្រោះតែគាត់ដឹងយ៉ាងច្បាស់ថា ប្រពន្ធរបស់គាត់ស្រលាញ់ឡានរបស់នាងជាងអ្វីទាំងអស់៕



ប្រភព ៖ Metro

Loading...
SHARE