Ma’nene ដែលមានន័យថា ពិធីសំអាតសាកសព គឺជាពិធីបុណ្យមួយរបស់ជនជាតិ Torajan នៅក្នុងប្រទេស ឥណ្ឌូណេស៊ី។ នៅក្នុងពិធីបុណ្យមួយនេះសាកសពដូនតាត្រូវបានកូនចៅជំនាន់ក្រោយគាស់ចេញពីផ្នូរ និងតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ថ្មីឲ្យ ពេលចប់ពិធីសាកសពនឹងត្រូវយកទៅកប់ជាថ្មី។

ពិធីបុណ្យមួយនេះមិនមែនទើបតែបង្កើតឡើងនោះទេ ដែលរាប់មកដល់ពេលនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយវាត្រូវបានជនជាតិ Torajan ប្រារព្ធធ្វើរៀងរាល់ ៣ ឆ្នាំម្ដង ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បីបង្ហាញពីក្ដីស្រលាញ់ និង ការគោរព៕






Loading...
SHARE