ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈវីដេអូប្លែកៗជាវិធីសាស្រ្តមួយដ៏ល្អបំផុត ពីព្រោះវាពិតជាទទួលបានផលបំផុត រាល់វីដេអូពាណិជ្ជកម្មដែលមានភាពទាក់ទាញតែងតែត្រូវបានគេចែករំលែកតៗគ្នា ដោយវីដេអូខ្លះទាក់ទាញដល់ថ្នាក់មនុស្សរាប់លាននាក់ទស្សនា ដែលមានន័យថាពួកគេចំណាយតែថវិកាលើការផលិតវីដេអូ ហើយថវិកាបន្តិចបន្តួចក្នុងការផ្សព្វផ្សាយវីដេអូនោះ ពួកគេអាចចំណេញថ្លៃផ្សាយពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទទួលបានលទ្ធផលប្រហាក់ប្រហែល ។

ជាក់ស្ដែងវីដេអូពាណិជ្ជកម្មមួយរបស់ផលិតថៃមួយនេះពិតជាធ្វើបានល្អ គ្រាន់តែគេយកបង្ហោះតមានអ្នកទស្សនារហូតដល់ ៧០ លានដងឯណោះ នេះគិតតែផេកមួយ មិនគិតផេកដទៃ ផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ផង

Image result for NatureGift Coffee tvc

វីដេអូមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ វាក៏ធ្វើឲ្យអ្នកទស្សនាសើចសប្បាយផងដែរ ចំណុចដ៏ទាក់ទាញមួយទៀតនោះគឺវាបង្កប់នូវអត្តសញ្ញាណនៃផលិតផលនោះ ប៉ុន្តែវាទាក់ទាញឲ្យអ្នកទស្សនាឲ្យចង់ដឹងថានោះជាផលិតផលអ្វី ហើយត្រូវទស្សនារហូតដល់ចប់ដើម្បី ។​

Image result for naturegift coffee 21

បើសិនជាមើលបណ្ដើរទាយបណ្ដើរ ៩៩.៩៩ ភាគរយប្រាកដជាទាយ​ខុសថាគេចង់និយាយពីអី តែបើមើលចប់អ្នកនឹងដឹង ៖

[Thai Ad] This Ad You Would Guess What They Are Selling

Seriously… This ad: 1 me: 0 🙌

Posted by AsianCrush on Thursday, April 6, 2017

គួរបញ្ជាក់ឲ្យដឹងផងដែរថា នេះមិនមែនជាវីដេអូពាណិជ្ជកម្មទីមួយរបស់ NatureGift Coffee ដែលមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ខ្ពស់នោះទេ ក្រុមហ៊ុនកាហ្វេមួយនេះធ្លាប់បានផលិតវីដេអូដ៏ទាក់ទាញមួយចំនួនកាលពីមុនផងដែរ ហើយខាងក្រោមនេះគឺជាវីដេអូមួយចំនួន ។

Image result for naturegift coffee 21

វីដេអូ ១

វីដេអូ ២

ប្រភព ៖ Facebook

Loading...
SHARE