ភាពយន្តពិតជាមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកទស្សនា ហើយសព្វថ្ងៃនេះយើងឃើញថាមានក្រុមហ៊ុនផលិតខ្សែភាពយន្តជាច្រើនកំពុងមានភាពមមារញឹកជាខ្លាំងក្នុងការថតរឿងរបស់់ខ្លួន ។

ក្រុមហ៊ុនផលិតខ្សែភាគយន្តរបស់កូរ៉េគឺជាក្រុមហ៊ុនផលិតខ្សែភាគយន្តដ៏ធំមួយដែលសំបូរទៅដោយតារាដែលស្អាតសង្ហារនិងមានទេព្យកោសល្យក្នុងការសម្ដែងទៀតផង ។ ដូចនេះតម្លៃខ្លួនរបស់ពួកគេពិតជាមិនមែនធម្មតានោះទេ។ ខាងក្រោមនេះគឺជាតម្លៃខ្លួនរបស់កំពូលតារាសម្តែងប្រុសរបស់កូរ៉េទាំង១០ដួងដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់។

១០. Ji Chang Wook

Ji Chang Wook គឺជាតារាសម្តែងកូរ៉េមួយរូបក្នុងចំណោមតារាសម្តែងកូរ៉េដែលមានរូបសង្ហាបំផុត មិនតែប៉ុនណោះលោកមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង។ លោកត្រូវបានគេស្គាល់ច្រើនបន្ទាប់ពីបានសម្តែងរឿងភាគមួយដែលមានចំណងជើងថាស្នាមញញឹម។ រឿងដែលជួយឲ្យគាត់ជោគជ័យមានដូចជារឿងអ្នកចំបាំងBaek Dong-soo, Empress Ki និង Healer ។ តារាងរូបសង្ហានេះមានតម្លៃខ្លួន៤២០០០ដូល្លាក្នុងមួយភាគ ហើយគាត់ជាតារាសម្ដែងដែលមានតម្លៃខ្ពស់ជាងគេលេខ១០ ។

៩. Song Joong Ki

Song Dong Ki គឺជាកំពូលតារាសម្ដែងកូរេដែលមានតម្លៃខ្លួនខ្ពស់បំផុតទី៩ ។ គាត់ទទួលបានតម្លៃខ្លួនក្នុងមួយភាគ៥០៣០០ដូល្លា។ រឿងដែលធ្វើឲ្យគាត់មានការគាំទ្រខ្លាំងគឺនៅក្នុងរឿងភាគបែបមនោសញ្ចេតនាដែលមានចំណងជើងថា Singly unlearn Scandal ហើយគាត់ក៏ជាពិធីករក្នុងកម្មវិធិជាច្រើនផ្សេងៗគ្នាផងដែរ។ រឿងដែលធ្វើអោយគាត់ល្បីឈ្មោះ និង ជោគជ័យខ្លាំងគឺរឿង A werewolf Boy និងរឿងDescendent of the Sun ។

៨. Lee Jong Suk

lee Jong Suk គឺជាតារាសម្តែងផងនិងជាតារាបង្ហាញម៉ូតផង។ គាត់ត្រូវបានគេស្គាល់ជាតារាបង្ហាញមូតដែលក្មេងជាបង្អស់របស់កម្មវិធីSeoul Collection អោយSeoul Fashion Week ។ រឿងដែលគាត់សំដែងដំបូងគឺរឿង Sympathy ហើយរឿងដែលធ្វើអោយគាត់ល្បីខ្លាំងគឺនៅពេលដែលគាត់សម្តែងជាតួឯកនៅក្នុងរឿង School 2013, Doctor Stranger, I Can Hear Your Voiceនិងរឿង Pinocochio . តារាវ័យក្មេងសាច់សខ្ចីរូបនេះមានតម្លៃខ្លួន៥០៣០០ដូល្លាក្នុងមួយភាគ ហើយជាប់ចំណាត់ថ្នាក់លេខ៨ជាតារាដៃលមានតម្លៃខ្លួនខ្ពស់បំផុត។

៧. Yoo Ah In

Yoo Ah Inគឺជាតារាសម្ដែងកូរ៉េមួយក្នុងចំណោមតារាសម្តែងកូរ៉េដែលសង្ហាជាងគេបំផុត។ គារត្រូវបានគេស្គាល់ច្រើននៅពេលដែលគាត់សំដែងរឿងភាគមួយដែលដាក់បញ្ចាំតាមកញ្ចក់ទូរទស្សន៍ដែលមានចំណងជើងថាSungkyunkwan Scandal . រឿងដែលធ្វើអោយគាត់ល្បីខ្លាំងបំផុតមានដូចជារឿង Punch, Secret Love Affair, Veteran, The Throne និងSix Flying Dragons. តារាាម្ដែងរូបសង្ហាមួយរូបនេះមានតម្លៃខ្លួន៥៨៧០០ដូល្លាក្នុហមួយភាគដែលធ្វើអោយគាត់ជាប់ចំណាត់ថ្នាក់លេខ៧ជាតារាសម្តែងដែលមានតម្លៃខ្លួនខ្ពស់បំផុត។

៦. Lee Seung Gi

Lee Seng Gi គឺជាតារាសម្តែង តារាចម្រៀង ជាពិធីករ និង ជាតារាកម្លែងមួយរូបផងដែរ។ គាត់ត្រូវបានគេស្គាល់ថាជាបុគ្គដែលមានសីសធម៌ខ្ពស់ និងមានការគិតវិជ្ចមាននិងជានិមិត្តរូបនៃភាពជោគជ័យម្នាក់។ គាត់ជាម្ចាស់បទចម្រៀងល្បីៗជាច្រើនបទដូចជាBecause You’re My Woman, Will You Marry Me, និងបទReturn. គាត់មានតំម្លៃខ្លួន៥៨៧០០ដូល្លាក្នុងមួយភាគនិងជាតារាសំដែលដែលមានតម្លៃខ្លួនខ្ពស់ទី៦ ។

៥. Lee Min Ho

Lee Min Ho គឺជាតារាសម្ដែង តារាចម្រៀងនិងជាតារាបង្ហាញម៉ូតមួយរូបដ៏ល្បីរបស់កូរ៉េ។ រឿងដំបូងដែលធ្វើឲ្យលោកល្បីឈ្មោះនោះគឺរឿងកន្លង់ចោមផ្កា​ ដែលទទួលបានពានរង្វាន់ជាច្រើន។ មិនតែប៉ុនណោះគាត់ក៏ទទួលបានពានរង្វាន់Best New Actorសំរាប់ការសម្តែងនៅតាមទូរទស្សន៍របស់កម្មវិធីBaeksand Art Award កម្មវិធីSeoul International Drama Award ទៀតផង។ រឿងល្បីៗរបស់លោកមានដូចជា The Heirs, City Hunter និងPersonal Faith ហើយគាត់ថែមទាំងជាធ្វើជាតួអង្គឯកនៅក្នុងងខ្សែភាគយន្តដ៏ល្បីឈ្មោះមួយដែលមានចំណងជើងថាGangnam Blues ។ លោកLee Min Ho មានតំលៃខ្លួន៥៨៧០០នៅក្នុងថតរឿងមួយភាគនិងជាតារាសម្តែងដែលមានតម្លៃខ្លួនខ្ពស់បំផុតទី៥ ។

៤. So Ji Sub

So Ji Sub គឺជាតារាសម្ដែងកូរ៉េមួយរូបដែលមានតំលៃខ្លួនថ្លៃបំផុតចំណាត់ថ្នាក់ទី4។ គាត់ទាថ្លៃ៦៧១០០ដូល្លាក្នុងការថតរឿមួយភាព។ គាត់បានចាប់អាជីវជាអ្នកសិល្បះដំបូងដោយធ្វើជាតារាបង្ហាញម៉ូតខោរខូប៉យ​​ ហើយបន្ទាប់មកគាត់ក៏បានក្លាយជាតួេឯកនៅក្នុងរឿងI’m Sorry, I Love You, Cain and Abel, Master’s Sun, និងរឿង Oh My Venus . តែរឿងដែលធ្វើឲ្យលោកល្បីខ្លាំងនោះគឺរឿង Master’s Sun.

៣. Jo In Sung

Jo In Sungគឺជាតារាសម្ដែងដែលមានឈ្មោះបោះសំលេងមួយរូបរបស់កូរ៉េខាងត្បូង។ គាត់បានសម្តែងរឿងភាពជាច្រើននៅតាកញ្ចក់ទូរទស្សន៍ដូចជារឿងWhat Happened in Bali, That Winter, the Wind Blows, It’s Ok That Love និងរឿងជាច្រើនទៀត។ លោកJoមានតម្លៃខ្លួន៦៧១០០ក្នុងរឿងមួយភាគនិងជាតារាសម្ដែងដែលមានតម្លៃខ្លួនខ្ពស់បំផុតចំណាត់ថ្នាក់លេខ៣ ។

២. Hyun Bin

លោកHyyun Bin គឺជាតារាសម្ដែងដ៏លេចធ្លោមួយរូបរបស់កូរ៉េដែលមានតម្លៃខ្លួនខ្ពស់បំផុតទី២។ លោកមានតំលៃខ្លួន៨៣៩០០ក្នុងការថតរឿងមួយភាគ។ គាត់បានដើរតួរសំខាន់ៗនៅក្នុងរឿងភាគដែលបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ដូចជារឿង My Name is Kim Sam-soon និងSecret Garden ដែលធ្វើឲ្យលោកមានប្រជាប្រិយភាព និងមានភាពល្បីល្បាញខ្លាំង ។

១. Kim Soo Hyun

លោកKim Soo Hyun គឺជាកំពូលតារាសម្តែងកូរ៉េមួយរូបដែលមានតម្លៃខ្លួនខ្ពស់ជាគេបង្អស់ចំណាត់ថ្នាក់លេខ១ក្នុងឆ្នាំ២០១៦-២០១៧ ។ លោកមានតម្លៃខ្លួន៨៤៩០០ដូល្លាក្នុងការថតរឿងមួយភាគ។ គាត់មានភាពល្បីល្បាញបន្ទាប់ពីបានសម្ដែងរឿភាគជាច្រើននៅតាមកញ្ចក់ទូរទស្សន៍ដូចជាDream High, My love from the Star, The Producers និងរឿងMoon Embracing The Sun . ខ្សែភាពយន្តដ៏ជោគជ័យបំផុតរបស់លោកគឺរឿងThe Thieves, Secretly, និងរឿងGreatly.

កំពូលតារាសម្ដែងដ៏ល្បីឈ្មោះបោះសំលេងរបស់កូរ៉េខាងត្បូងទាំង១០ដួងនេះមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសរបស់ខ្លួនទេ តែថែទាំងល្បីដល់ប្រទេសជាច្រើនទៀតដូចជាប្រទេសកម្ពុជាយើងជាដើម។ ពួកគេត្រូវបានគេចាត់ទុកជាកំពូលតារាសម្តែងដែលមានបំផុតផងដែរ។

 

 

 

 

 

Loading...
SHARE