យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​របស់​រដ្ឋ ប្រទេស​ស៊ុយអែត​កំពុង​តែ​ដំណើរ​ការ​គម្រោង​ថ្មី​មួយ​របស់​ខ្លួន​ដែល​នឹង​ប្រើប្រាស់​ថាមពល​កើត​ឡើង​វិញ​ជំនួស​អោយ​ការ​ប្រើ​ប្រាស់​ប្រេង​សាំង​ដូច​សព្វ​ថ្ងៃ។​របាយ​ការណ៍​ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ប្រទេស​ស៊ុយអែត​ប្រើ​ប្រាស់​ថាមពល​៥៧​ភាគ​រយ​ពោល​គឺ​ជាង​ពាក់​កណ្ដាល​នៃ​ថាមពល​សរុប​ចេញ​ពី​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា​ថាមពល​ខ្យល់​ វារីអគ្គិសនី​ ព្រម​ទាំង​គ្រោង​ដំណើរ​ការ​ដោយ​នុយក្លេអ៊ែរ​បន្ថែម​ទៀត។​ប្រទេស​នេះ​រំពឹង​ថា​នៅ​ឆ្នាំ​២០៤០​គិត​ចាប់​ពី​ពេល​នេះ​នៅ​២៣​ឆ្នាំ​ទៀត ប្រទេស​នេះ​នឹង​លែង​ប្រើ​ប្រាស់​ប្រេង​សាំង​ត​ទៅ​ទៀត​ហើយ​។

រថយន្តប្រើអគ្គិសនីជំនួសការចាក់សាំង

បើ​សិន​ជា​គម្រោង​នេះ​ជោគ​ជ័យ​ស៊ុយអែត​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​ហើយ​ដែល​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​ប្រេង​ដែល​កាន់​តែ​អស់​ទៅ​ៗ ម្យ៉ាង​ប្រេង​នៅ​ថ្ងៃ​អនាគត​អាច​នឹង​ឡើង​ថ្លៃ​ដោយ​សារ​តែ​បរិមាណ​ថយ​ចុះ ចំណែក​តម្រូវ​ការ​កាន់​តែ​កើន​ឡើង។​

ប្រភព៖ independent

Loading...
SHARE