តាមកាសែតបារំាង 20 Minutes អ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថាន Institute for Space Medicine and Physiology ទីក្រុង Toulouse នឹងផ្តល់ជូនអ្នកនូវប្រាក់ £13,000 (ផោន) ឬ ជាង 16០០០ ដុល្លារ ដោយគ្រាន់តែគេងនៅស្ងៀមរយៈពេល 60ថ្ងៃ។ នេះជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវពីផលកើតចេញពីភាពស្រាលខ្លួនគ្មានទម្្ងន់ក្នុងរយៈពេលយូរ។ ក្នុងនោះអ្នកដែលស្ម័គ្រចិត្តធ្វើវា ត្រូវទុកស្មាម្ខាងនៅជាប់ជាមួយនិងកន្លែងគេងនោះជានិច្ច​ ទោះជាពេលជុះនោមក៏ដោយ។

ពាក់កណ្តាលនៃក្រុមស្ម័គ្រចិត្តត្រូវលេបថ្នាំទប់ទល់នឹងឥទ្ធិពលនៃភាពស្រាលខ្លួនគ្មានទម្ងន់នេះ ចំណែកអ្នកផ្សេងទៀតមិនប្រើថ្នាំនេះទេ។ ដូចដែលបានដឹងនៅក្នុងលំហអាកាស អវកាសយានិកនឹងស្ថិតក្នុងស្ថានភាពស្រាលខ្លួនគ្មានទម្ងន់ ដូចនេះដើម្បីដឹងពីផលកើតចេញពីលក្ខណៈបែបនេះ Dr Arnaud Beck មានគំនិតចំពោះការសិក្សានេះឡើង ដោយយល់ថា ការគេងនៅស្ងៀមរយៈពេលយូរបែបនេះគឺដូចគ្នានឹងភាពស្រាលខ្លួនគ្មានទម្ងន់នៅស្ថានីយ៍អវកាសអន្តរជាតិនៅក្នុងលំហអាកាសដែរ ហើយផលកើតចេញពីការគេងនៅក្នុងការពិសោធន៍នេះគឺអាចដូចគ្នានឹងផលកើតពីភាពស្រាលខ្លួនគ្មានទម្ងន់នៅទីអវកាសដែរ ។

ក្នុងពីរសប្តាហ៍ដំបូងអ្នកវិទ្យាសាស្រ្តនឹងធ្វើតេស្តពិនិត្យអ្នកស្ម័គ្រចិត្តក្នុងការពិសោធន៍សិក្សានេះ​ បន្ទាប់មកពួកគេនឹងត្រូវគេងនៅស្ងៀមមួយកន្លែងរយៈពេល៦០ថ្ងៃ។

ប្រភព៖ Metro.co.uk

Loading...
SHARE