ក្មេងគឺជាវ័យមួយដែលរីករាយបំផុតក្នុងមួយចំនួន នឹងចូលចិត្តការលេង ប៉ុន្តែសង្គ្រាម គ្រោះមហន្តរាយ ភាពក្រីក្រនិង បញ្ហាផ្សេងៗទេ បានធ្វើឲ្យក្មេងៗមួយចំនួនត្រូវបាត់បង់ពេលវេលាដ៏សប្បាយក្នុងជីវិតមួយនេះ ដោយប្ដូរពីការលេងកម្សាន្តសប្បាយ ទៅជារត់គេច យំសោក និង ឈឺចាប់ទៅវិញ។

ខាងក្រោមនេះគឺជាកម្រងរូបថតខ្លះរបស់ក្មេងទាំងនោះ ដែលធ្វើឲ្យមនុស្សជាច្រើនក្នុងពិភពលោកស្រក់ទឹកភ្នែក ៖

រូបថតសត្វត្មាតកំពុងរងចាំការស្លាប់របស់ ក្មេងប្រុសជនជាតិអាហ្រិកដែលបានរងគ្រោះដោយអត់អាហារ (១៩៩៣)

សាកសពក្មេងប្រុសជនជាតិស៊ីរីដែលបានស្លាប់ដោយសារកាលិចកប៉ាលពេលកំពុងលួចឆ្លងដែនជាមួយគ្រួសារទៅក្រៅប្រទេស (២០១៥)

គ្រួសារមួយកំពុងស្លាក់នៅក្នុងជំរុំសម្រាប់ជនក្រីក្រគ្មានជំនាញ (Pea-pickers) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចនៅអ៊ឺរ៉ុប Great Depression (១៩៣៦)

ក្មេងប្រុសម្នាក់ដែលបានធ្លាក់ពីលើអាគារ (១៩៧៥)

ក្មេងស្រីម្នាក់កំពុងតែធ្វើការនៅក្នុងរោងចក្រថ្នាំជក់ (១៩០៨)

ក្មេងស្រីអ៊ីរ៉ាក់ម្នាក់កំពុងតែយំសោកក្រោយជាមួយនឹងដៃប្រឡាក់សុទ្ធតែឈាម ក្រោយឪពុកម្ដាយរបស់នាងស្លាប់ក្នុងហេតុការណ៍វាយប្រហារមួយ (២០០៥)

ក្មេងប្រុសជនជាតិជ្វីសម្នាក់លើកដៃសុំចុះចាញ់កងទ័ព ណាស៊ី អាល្លឺម៉ង ក្្នុងហេតុការណ៍សម្លាប់រង្គាលនៃសង្គ្រាមលោកលើកទី២ (១៩៤៣)

ក្មេងស្រីជនជាតិវៀតណាមរត់គេចពីការទម្លាក់គ្រាប់បែកទាំងខ្លួនស្រាត (1972)

ក្មេងប្រុសជនជាតិចិនម្នាក់អង្គុយយំទាំងខ្លួនមានរបួសក្រោយការទម្លាក់គ្រាប់បែករបស់ជប៉ុនទៅលើប្រទេសចិន (១៩៣៧)