ម៉ូតសក់របស់អ្នកគឺវាបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតនូវសម្រស់អោយមើលទៅស្រស់ស្អាតនិងអាចអោយអ្នកមើលទៅមានសភាពក្មេងជាងមុនបានដោយគ្រាន់តែអ្នកទាំងអស់គ្នាចេះលេងនូវម៉ូតសក់អោយសមទៅនិងទំរង់មុខរបស់អ្នក។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញនូវម៉ូតសក់ដែលមានស្ទាយសាមញ្ញតែមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដូចនេះសូមអ្នកទាំងអស់គ្នាក្រលែកមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

ការជ្រើសរើសនូវម៉ូតសក់អោយសមនិងទំរង់មុខ

នៅពេលដែលអ្នកសំរេចិត្តក្នុងការកាត់សក់ដើម្បីអោយអ្នកមើលទៅមានសភាពក្មេងជាងមុននោះ អ្នកត្រូវតែធ្វើការពិនិត្យឬទទួលយោបល់ពីជាងកាត់សក់ ដើម្បីអោយមើលទៅទំរង់មុខនិងករបស់អ្នកអោយមានលក្ខណៈសមនិងក្មេងជាងមុន,ឬអ្នកអាចប្តូរម៉ូតសក់ចាស់របស់អ្នកទាំងស្រុងនោះអ្នកនិងមើលទៅកាន់តែប្លែក។

ចំពោះការលាបព៌ណសក់

ការលាបព៌ណសក់ក៏វាមានសារសំខាន់ដែរព្រោះព៌ណសក់អាចធ្វើអោយអ្នកមើលទៅមានភាពក្មេងជាងវ័យនិងទាន់សម័យផងដែរប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសព៌ណដែរដោយអ្នកមិនត្រូវដាក់ព៌ណ២ឬ៣ព៌ណនោះទេហើយក៏មិនត្រូវអោយមានព៌ណភ្លឺខ្លាំងជាងព៌ណធម្មជាតិនោះទេ។ហើយការជ្រើសរើសព៌ណនោះគឺត្រូវមើលទៅលើព៌ណភ្នែកនិងព៌ណស្បែករបស់អ្នក។

ហើយសម្រាប់អ្នកដែលមិនចង់ប្តូរព៌ណសក់នោះ សម្រាប់ជាយោបល់ល្អអ្នកគួតែដាក់ព៌ណណាដែលស្រាល់បន្តិច និងព្យាយាមធ្វើយ៉ាងណាពិសារទឹកអោយបានច្រើននោះស្បែករបស់អ្នកមើលទៅមានសភាពភ្លឺ ដែលជួយអោយអ្នកមើលទៅមានសភាពក្មេងជាមុន។

ប្រវែងនៃសក់

ប្រភេទសក់ខ្លីគឺវាមានភាពពេញនិយមខ្លាំងដែលត្រូវជាមួយនិងក្មេងជំទង់និងមនុស្សពេញវ័យ,ប្រភេទសក់ខ្លីនេះគឺវាសមតែជាមួយមនុស្សណាដែលមានមុខរាងពងក្រពើរឬមុខរាងវែងដែលមើលទៅមានភាពស្រស់ស្អាតនិងក្មេងជាងមុន។ដូចនេះដើម្បីជាយោបល់សូមអ្នកទាំងអស់គ្នាមេត្តាគិតអោយបានច្បាស់មុននិងសំរេចចិត្តកាត់សក់ ហើយអ្នកទាំងអស់គ្នាគួរតែកាត់ត្រឹមចង្ការឬត្រឹមកររបស់អ្នកនោះគឺជាការល្អបំផុតសំរាប់ម៉ូតសក់ដែលមានប្រវែងខ្លី។

ការធ្វើសក់មានភាពទាក់ទាញ

ការលាបប្រេងនៅលើសក់អាចធ្វើអោយយើងមើលទៅមានសភាពចាស់ដោយវាមានភាពទន់និងរាបស្មើរដូចនេះហើយសក់និងទំរង់មុខមើលទៅពិតជាមិនសូវទាក់ទាញនោះទេ។តែដើម្បីអោយសក់មើលទៅមានភាពទាក់ទាញនិងស្រស់ស្អាតនោះអ្នកត្រូវតែធ្វើអោយសក់របស់អ្នកមានសភាពរាងប៉ោងបន្តិចនៅចំនុចពាក់កណ្តាលនៃសក់របស់អ្នក ហើយអ្នកអាចប្រើនូវSpray មួយចំនួនបាញ់មកលើសក់របស់អ្នកបានតែមិនត្រូវបាញហួសប្រមាណនោះទេ, ការបាញ់spray នេះគឺដើម្បីអោយសក់របស់អ្នកមើលទៅមានភាពភ្លឺរលោងនិងស្ថិតនៅសភាពប៉ោងបានយូទៀតផង។

ការទំលាក់សក់មកខាងមុខ

ការទំលាក់សក់មកខាងមុខក៏វាអាចធ្វើអោយអ្នកមើលទៅមានភាពស្រស់ស្អាតនិងទាក់ទាញមួយកំរិតដែរ ដោយគ្រាន់តែអ្នកកាត់សក់ខាងមុខនិងទំលាក់មកត្រឹមភ្នែករបស់អ្នកតែមិនត្រូវអោយវាក្រាស់ពេកនោះទេ។ប្រសិនបើអ្នកទំលាក់សក់ខាងមុខរបស់អ្នករាងវែងនិងក្រាស់នោះ នោះវានិងធ្វើអោយមុខរបស់អ្នកមើលទៅមានសភាពខ្លីក្រម៉ាប់និងមិនស្អាតនោះទេ។

សក់ពុះ ឬ ការញែកសក់

ការធ្វើម៉ូតសក់ពុះនៅចំពាក់កណ្តាលអាចធ្វើអោយអ្នកមើលទៅមានសភាពចាស់និងមិនស្អាតនោះទេ។ តែអ្នកគួតែលើកសក់របស់អ្នកវាត់មកខាងក្រោមដើម្បីលុបនូវស្នាមពុះដូចនេះទំរង់មុខរបស់អ្នកនិងមើលទៅមានសភាពស្រស់ស្រាយហើយក៏ស្រស់ស្អាតជាងមុនផងដែរ។

ការប្តូរម៉ូតសក់

សំរាប់ម៉ូតសក់ត្រង់និងសក់រាងរូញគឺវាពិតជាស្រស់ស្អាតទាំង២ដែលបង្ហាញពីរូបរាងកាយខាងក្រៅរបស់អ្នក ក៏ប៉ុន្តែសំរាប់អ្នកដែលមានសក់វែងដោយអ្នកគ្រាន់តែចងសក់របស់អ្នកវាត់មកក្រោយនិងទុកសក់បន្តិចអោយនៅសងខាងដែលមានសភាពរួញបន្តិចនោះគឺបានហើយ តែមិនត្រូវអោយសក់ដែលនៅសងខាងនោះមានភាបរួញខ្លាំងពេកនោះទេ។

ការធ្វើសក់សម្រាប់ពេលថ្ងៃត្រង់ឬសម្រាប់ចូលរួមក្នុងកម្មវិធី

សម្រាប់ការជ្រើសរើសម៉ូតសក់សម្រាប់ចូលរួមក្នុងកម្មវិធីអ្វីមួយនៅពេលថ្ងៃត្រង់នោះអ្នកមិនត្រូវជ្រើសរើសម៉ូតសក់ណាដោយគ្រាន់តែសិតទាញមកក្រោយរាបស្មើនោះទេ តែអ្នកគួតែជ្រើសរើសម៉ូតសក់ដែលមានភាពរួញបន្តិច ឬ សក់ដែលក្រងនោះក៏ជាការល្អដែរដែលមើលទៅមានភាពស្រស់ស្អាតនិងស៊ីទៅនិងបរិយាកាសខាងក្រៅផងដែរ។

ប្រភព៖ Amazing

 

SHARE