បើ​ទោះ​​ជា​មិន​មែន​ជា​ភាសា​ដែល​គេ​និយម​ប្រើ​ដូច​ជា​ចិន​ អង់គ្លេស​​​ក្ដី​ប៉ុន្តែ​ភាសា​ថៃ​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​សម្រាប់​ប្រទេស​ក្នុង​តំបន់​។​កត្តា​ដែល​ចូល​រួម​ចំណែក​អោយ​ភាសា​ថៃ​លេច​ធ្លោ​នោះ​គឺ​ខ្សែ​ភាព​យន្ត​និង​ចម្រៀង​ថៃ​តែ​ម្ដង​។​កត្តា​នេះ​បាន​ជំរុញ​អោយ​ហ្វេន​ថៃ​ពី​គ្រប់​តំបន់​ចង់​រៀន​ភាសា​ថៃ​ដើម្បី​ងាយ​មើល​និង​ស្ដាប់​ ហើយ​វា​ក៏​មិន​ជា​ខាត​បង់​អ្វី​នោះ​ទេ​បើ​សិន​ជា​អ្នក​ចេះ​មួយ​ភាសា​ថែម​ទៀត​នោះ​ព្រោះ​វា​ដូច​ជា​បើក​ឱកាស​អោយ​អ្នក​កាន់​តែ​ធំ​ផង​ដែរ។​ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​រៀន​ភាសា​ថៃ​ដោយ​ចាប់​ផ្ដើម​ពី​ដំបូង​តែ​ម្ដង​ទាំង​នេះ​ជា​កម្មវិធី​ដែល​អាច​ដោន​ឡូត​យក​បាន​រួម​ជាមួយ​វេបសាយ​មួយ​ចំនួន​ផង​ដែរ:

Learn Thai-Phrasebook​ វា​មាន​ឃ្លា​ជា​ច្រើន​សម្រាប់​ការ​សន្ទនា​ដែល​អ្នក​អាច​ហាត់​និយាយ​បាន​ដោយ​សារ​វា​មាន​សំឡេង​អាច​អោយ​អ្នក​ស្ដាប់​បាន។

iOS: Learn Thai Phrasebook

Android: Learn Thai Phrasebook

6000 Words- Learn Thai: សាក​ល្បង​រៀន​៦០០០​ពាក្យ​នេះ​ទៅ​មើល​ មិន​មែន​តិចតួច​ទេ​បើ​អ្នក​ចេះ​ប៉ុណ្ណឹង​នោះ។

iOS: 6000words learn Thai

Android: 6000words learn Thai

Learn Thai Alphabets with Sound​ ពិសេស​សម្រាប់​អ្នក​ចង់​ហាត់​អាន​អក្សរ​ថៃ​អោយ​បាន​ត្រឹម​ត្រូវ

iOS: Learn Thai Alphabets

Android: Learn Thai Aphabets

Loecsen: ជា​វេបសាយ​ដែល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ពី​អ្នក​រៀន​ពី​វេបសាយ​នេះ​ ដូច្នេះ​អ្នក​អាច​សាក​ល្បង​រៀន​តាម​វា​បាន។

Learn Thai Podcast101: ឆានែល​យូធូប​មួយ​នេះ​បង្រៀន​ភាសា​ថៃ​ដល់​អ្នក​តាម​រយះ​វីដេអូ​ អាច​យក​វា​ជា​គ្រូ​បាន។

មាន​ទាំងApp  websiteព្រម​ទាំង​Youtubeប៉ុណ្ណឹង​ជឿ​ថា​អ្នក​អាច​អភិវឌ្ឍន៍​សមត្ថភាព​ភាសា​ថៃ​របស់​អ្នក​បាន​ទាំង​ស្ដាប់​ អាន​និង​និយាយ​។​សង្ឃឹម​ថា​អ្នក​ពេញ​ចិត្ត​វា។

​​​​​​

Loading...
SHARE