នៅពេលក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ស្លៀកពាក់ក្នុងសំលៀកបំពាក់ស្អាតបាត ហើយឈរតែម្នាក់ឯងមនុស្សជាច្រើនបានយកចិត្តទុក្ខដាក់ សួរនាំនាង ខ្លាចក្រែងនាងវង្វេង ឬ ជួបបញ្ហាអ្វីមួយ។ ប៉ុន្តែនៅពេលដែលក្មេងស្រីដដែលបានផ្លាស់ប្ដូរសំលៀកបំពាក់ និងតុបតែងខ្លួនឲ្យមើលទៅកខ្វក់បន្តិច មនុស្សជាច្រើនបែរជាមិនខ្វល់ទៅវិញ។

 

ហើយក្មេងស្រីដដែលនោះនៅពេលចូលទៅក្នុងភោជនីយដ្ឋានក្នុងសំលៀកបំពាក់ និងការតុបតែងស្រស់ស្អាតអ្នកនៅក្នុងនោះបាននិយាយលេង ក៏ដូចជាបង្ហាញអារម្មណ៍ស្រលាញ់រូបនាងដោយមិនខ្វល់ថានាងមកពីណា ឬ ជានរណានោះទេ។ ប៉ុន្តែនៅពេលផ្លាស់ប្ដូរសំលៀកបំពាក់ និងតុបតែងខ្លួនកខ្វក់ម្ដងទៀត មនុស្សជាច្រើនបែរជាស្អប់ខ្ពើមនាង និងចាប់អូសនាងចេញមិនឲ្យសូម្បីត្រឹមតែនៅក្បែរកន្លែងដែរពួកគេអង្គុយ។

វីដេអូមួយនេះត្រូវបានផលិតដោយ UNICEF ក្នុងន័យអប់រំនិងដាស់តឿនប្រជាជនទូទាំងពិភពលោក ឲ្យគិតពិចារណាជាថ្មី ថាតើនរណាដែលត្រូវការ ការយកចិត្តទុកដាក់ពីមនុស្សរាល់គ្នាខ្លាំងជាង ៕

Loading...