ពាណិជ្ជកម្ម
ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

មិនដឹងថាវាការលេងសើច ចេតនា ឬ រឿងខុសបច្ចេកទេសរបស់វិស្វករ និងអ្នកឌីហ្សាញទាំងនេះនោះទេ ប៉ុន្តែអំពើនេះវាអាចនឹងធ្វើឲ្យអ្នកដទៃងាយរងគ្រោះថ្នាក់ខ្លាំងណាស់ បើពួកគេមិនបានដឹងច្បាស់។ តោះអូសចុះក្រោមដើម្បីមើលពីស្នាដៃរបស់វិស្វករ និងអ្នកឌីហ្សាញ បែកស្លុយទាំងអស់គ្នា មើលទៅមើលមួយណាដែលសមនឹងទទួលពានបែកស្លុយប្រចាំឆ្នាំ ៖

គ្រាន់តែមើលវិលមុខបាត់​ កុំថាឡើយដល់ទៅដើរចុះ

ចុះអាច្រៃណាមកគូបែបនេះ​ ខំពូយមួយទំហឹង

ទុក្ខផ្លូវសម្រាប់កង់ ប៉ុន្តែមើលចុះគ្រាន់តែស្លាកសញ្ញាបាំងជិតអស់ទៅហើយ

 

រំអិលបានតែម្ដង ពីព្រោះរំអិលរួចដឹងតែបាក់កតែម្ដង

ស្រី ឬ ក៏ប្រុសឲ្យប្រាកដ

មិនដឹងគាត់ធ្វើឲ្យនរណាជិះនោះទេ

ម៉ែអាថ្លែនអើយ ហ្នឹងឬផ្លូវសម្រាប់កង់? ជិះក្នុងទឹកល្អជាង

ប្រហែលផ្លូវសម្រាប់អ្នកជិះកង់បង្ហោះទេដឹង

បើដាំអាដើមដំបងយក្សហ្នឹងដដែលកុំបាញ់តធ្វើជាបង់អង្គុយនាំតែបង្ហិនលុយទេ

មិនដឹងគាត់ទទួលបានលុយប៉ុន្មានពីពេទ្យ និង ក្រុមហ៊ុនរថយន្តនោះទេ ទើបគាត់គូររូបបែបនេះចេញមកបាន

ហើយម៉េចមិនដាក់ស្លាកថាកន្លែងធ្វើអត្តឃាតតែម្ដងទៅ

បើបែបនេះដដែល មិនបាច់ធ្វើអាផ្លូវសម្រាប់ជនពិការនាំតែអស់លុយទេ 

ពុទ្ធោចំកណ្តាលល្អណាស់

ម្ចាស់ផ្ទះទាំងនេះហ៊ានតែចេញមកដឹងតែបាក់កមិនខាន

គ្រាន់តែចង់សាកថ្មទូរសព្ទនេះសាលាហ្នឹង ដូចជាយកជីវិតទៅបោះចោលអីញ្ចឹង

គាត់ដាក់ភ្លើងស្ដុបឲ្យអស់លោកណាមើល

យីដូចជាជ្រុលពេកហើយ

សង្ឃឹមថាផ្លូវរថភ្លើងនេះគេបោះបង់ចោលទៅចុះ

ទ្វាហ្នឹងបង្កើតសម្រាប់អ្នកចង់សម្លាប់ខ្លួនទេដឹង

ជណ្ដើរនេះចោទជាងជណ្ដើរឡើងឋានសួគទៀត

នេះប្រហែលជាមូលហេតុដែលកញ្ចក់បង្អួចនេះតែងតែដូរជាញឹកញាប់

យី! ហើយឲ្យគ្នាទៅមុខទៀតបានដោយរបៀបណា

ដូចជាយកជីវិតទៅប្រថុយពេកហើយ ក្នុងការរស់នៅក្នងផ្ទះដែលរចនាដោយវិស្វករនេះ

ឱលោកជាងដ៏ជំនាញអើយ ប្រាប់បានទេដាក់កៅអីបែបនេះបើកដោយរបៀបណា

មិនដឹងថាផ្លូវចំហៀងហ្នឹងធ្វើដើម្បីអ្វីឲ្យប្រាកដនោះទេ

ប្រហែលជាលោកជាងធ្វើនៅពេលស្រវឹងហើយ

លើផ្លូវមិនសំខាន់ សំខាន់គឺខ្សែភ្លើងរត់ត្រង់

គេធ្វើនេះ មកពីម្ចាស់ផ្ទះជាពួក Assassin’s Creed ទេដឹង

ដើរទៅត្រង់ រួចបត់ស្ដាំ បន្ទាប់មកលោតចុះទៅ នេះគឺជាអ្វីដែលជាងប្រាប់ទៅម្ចាស់ផ្ទះបន្ទាប់ពីសាងសង់រួច

ខាងក្រោមនេះជារូបថតបន្ថែម

ប្រភព ៖ Boredpanda

 

Loading...
SHARE