យូរ​ៗ​ម្ដង​យើង​តែង​នាំ​យក​នូវ​វេបសាយ​ឬ​គន្លឹះ​ល្អៗ​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​អ្នក​ ជា​ពិសេស​គឺ​ចំណេះ​ដឹង​ភាសា​អង់​គ្លេស​តែ​ម្ដង ។ ​សម្រាប់​លើក​នេះ​អ្នក​នឹង​បាន​ដឹង​អំពី​វេបសាយ​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​អ្នក​អោយ​កាន់​តែ​ប្រសើរ​ឡើង។ ​ការ​ពិត​ជឿ​ថា​វា​ជា​គេហទំព័រ​ដែល​អ្នក​ស្គាល់​រួច​ហើយ​គ្រាន់​តែ​អ្នក​ឆែក​វា​មិន​ទាន់​ចំ​ប៉ុណ្ណោះ។​ ដូច្នេះ​អ្នក​អាច​ចុច​ចូល​ទៅ​កាន់​វា​តាម​តំណ​ភ្ជាប់​ខាង​ក្រោម:

1) Daily English Conversation វាជាchannel យូធូបដែលផ្ដល់ជូននូវវីដេអូបែបសន្ទានជាច្រើនដែលអ្នកអាច សាកល្បងនិយាយតាមបាន។ម្យ៉ាងដូចអ្នកកំពុងមើលភាពយន្តអញ្ចឹង

2) Let’s talk អ្នកអានហាត់និយាយបានទៅតាមប្រធានបទដែលអ្នកចង់ ជាមួយនឹងពាក្យថ្មីៗនៅក្នុងវីដេអូ។អាចសាកល្បងបានដោយខ្លួនឯង

3) Basic of English Speaking សម្រាប់អ្នកចាប់ផ្តើមដំបូង អាចសាកល្បងបានជាមួយChannel យូធូបមួយនេះ

ខ្ញ៉ំសូមមិនបង្ហាញច្រើនទេ⁣ការពិតវាមានច្រើន ប៉ុន្តែបើអ្នកសាកល្បងរៀនតាមតែបីឆានែលខាងលើ⁣ អ្នកអាចរៀនបានមិនអស់ទៅហើយ។

ប្រភព៖ Youtube

Loading...
SHARE