បន្ទាប់​ពី​ការ​រង់​ចាំ​យ៉ាង​យូរ​ ពេល​នេះ​ពេល​វេលា​ការ​ប្រកាស​ចេញ​នូវ​កំពូល​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ពិភព​លោក​Galaxy S8ក៏​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។​

ការ​ពិត​ទៅ​ការ​ប្រកាស​ឡើង​នៅ​ថ្ងៃ​ស្អែក​ហាក់​ដូច​ជា​មិន​ក្ដៅ​គគុក​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​តែ​រូប​រាង​ស្ទើរ​តែ​ទាំង​ស្រុង​របស់​វា​ត្រូវ​បាន​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់​មក​ហើយ។​ហើយ​រាល់​លើក​នៃ​ការ​លេច​ចេញ​មក​គឺ​រូប​រាង​របស់​S8ដូច​គ្នា​ទាំង​អស់​ នេះ​មាន​ន័យ​ថា​១០០​ភាគ​រយ​ហើយ​ថា​Galaxy ជំនាន់​ទី​៨​មាន​រូប​រាង​ស្រស់​ស្អាត​ គ្មាន​ប៊ូតុង​នៅ​លើ​ផ្ទៃ​ខាង​មុខ ធ្វើ​អោយ​ផ្ទៃ​អេក្រង់​ស្មាតហ្វូន​នេះ​លាត​ស្ទើរ​តែ​គ្មាន​គែម។​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ឃើញ​ទេ នេះ​ជា​រូប​ភាព​បាន​ពី​ការ​បែក​ធ្លាយ​ចុង​ក្រោយ​បំផុត​នៅ​លើ​Twitter:

ជាមួយរូបរាងស្រស់ស្អាតបែបនេះ តើប្រិយមិត្តគិតយ៉ាងម៉េចដែរ?តើអ្នកមានគម្រោងជះលុយទិញវាមកកាន់ដែរឬទេ?

ប្រភព: Twitter

Loading...
SHARE