កន្លែងមួយ​ចំនួន​ខាង​ក្រោម​នេះពីមុនគឺ​ជាកន្លែងដែល​ធ្លាប់​មាន​ភាព​អ៊ូអរ ដោយមានមនុស្សរស់នៅប្រកបករបរ​ចិញ្ចឹម​ជីវិតតាមធម្មតា តែក្រោយមកវាត្រូវបានគេបោះបង់ចោលដោយសារហេតុផ្សេងៗគ្នា ។ ជាក់​ស្ដែង​សព្វថ្ងៃនេះទី​កន្លែង​ទាំង​នោះ​វាប្រៀបបីដូចជាទីក្រុងខ្មោចទៅ​ហើយ​ដែលមើលទៅពោរពេញទៅដោយអាថ៍កំបាំង ភាពរន្ធ ព្រឺព្រួច និងបង្កប់នូវចម្ងល់ជាច្រើនដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​ក្លាច​រអា​ ។

១. ទីក្រុងខ្មោច”Bodie”នៅរដ្ឋកាលីហ្វញ្ញា, សហរដ្ឋអាមេរិច

ទីក្រុងនេះបានរកឃើញជាផ្លូវការនៅឆ្នាំ១៨៧៦នៅពេលដែលអ្នករុករករ៉ែបានទៅរករ៉ែមាសនិងរ៉ែប្រាក់នៅទីនោះ។ ប្រជាជនបានប្រមូលផ្តុំគ្នាមករស់នៅទីក្រុងដ៏តូចមួយនេះដោយសង្ឈឹមថាជិវិតរបស់ពួកគេនិងប្រសើរជាងមុន។ តែមិនយូរប៉ុន្មានទៅក្រុងនោះក៏ត្រូវបានគេស្គាល់ថាជាទីក្រុងបាប ឬទីក្រុងនរកដែលវាពោរពេញទៅដោយអំពើពេស្យាចា និងផ្ទះបន។ ជាលទ្ធផលទីក្រុងនេះក៏បានដួលរលំ នៅឆ្នាំ១៩៤០វាក៏បានក្លាយខ្លួនជាទីក្រុងខ្មោចយ៉ាងពិតប្រាកដ។ ថ្មីៗនេះគេចាត់ទុក Bodie ថាជាទីក្រុងខ្មោចដែលសាកសមជាងគេបង្អស់នៅលើពិភពលោក។

២. គុកភាគខាងកើតនៃរដ្ឋ Pennsylvania, សហរដ្ឋអាមេរិច

គុកនេះត្រូវបានសាងសង់នៅឆ្នាំ១៨២៩ដល់ឆ្នាំ១៩៧១។ មានឧក្រិដ្ឋជនល្បីឈ្មោះជាច្រើនរបស់អាមេរិចដូចជាAl Capone ត្រូវបានជាប់ឃុំនៅទីនោះ។ បន្ទាប់ពីគុកនេះបិតទ្វាឈប់ប្រើប្រាស់មក វាក៏ក្លាយជាសារមន្ទី និងជាកន្លែងប្រវត្តិសាស្ត្រជាតិរបស់អាមេរិច។

៣. ស្ថានីយរថភ្លើង Czestochowa, ប្រទេសប៉ូលែន

បណ្តាញខ្សែរថភ្លើងនៅក្នងទីក្រុង Czestochowa នៃភាគខាងត្បូងនៃប្រទេសប៉ូលែនត្រូវបានសាងសង់ឡើងនៅយុគសម័យមាននៃបដិវត្តឧស្សាហ៍កម្ម។ សព្វថ្ងៃនេះស្ថានីយរថភ្លើងដែលត្រូវបានគេបោះបង់ចោលមួយនេះត្រូវបានគេចាត់ទុកថាជាទីកន្លែងដែលមានអាថ៍កំបាំងបំផុតនៅលើពិភពលោក។

៤. បន្ទាយ Sathorn, ប្រទេសថៃ

អាគារ​ Sathorn គឺ​ជា​អាគារ​មួួយ​ដែល​រដ្ឋាភិបាល​ប្រទេសថៃ​សាង​សង់​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ប៉ុន្តែ​នៅឆ្នាំ១៩៩០ ប្រទេសថៃបានជួបនឹងវិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនហើយ​ខណៈ​ពេល​នោះ​ដែរ​​វិប្បត្តិសេដ្ឋកិច្ចនៅអាស៊ានទាំងមូលបានទាញឲ្យសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះជាគំហុកដែលជាហេតុធ្វើឲ្យ Sathorn ត្រូវបានបញ្ឈប់ការសាងសង់នៅពេលដែលអាគារនោះសង់ជិតរួចទៅហើយ។

តែដោយ​ឡែក​ថ្មីៗនេះដែរគេចង់បង្ហើយសាងសង់ Sathorn ប៉ុន្តែអ្នកជំនាញបាននិយាយថាការសង់បន្តងនិងត្រូវចំណាយលុយច្រើនជាងការសង់អាគារថ្មី។ ម៉្យាងវិញទៀតអាគារនេះធ្លាប់មានអ្នកលោតសំលាប់ខ្លួនពីលើអាគារ និងធ្លាប់ល្បីថាមានខ្មោចលងផងដែរទើបគេសំរេចចិត្តបោះបង់វាចោលទៅ។

៥. កោះបងប្អូនប្រុសភាគខាងជើង, សហរដ្ឋអាមេរិច

ចន្លោះឆ្នាំ១៨៨៥ដល់ចុងឆ្នាំ១៩៣០ មន្ទីរពេទ្យម៉ាត់ទន្លេ”Riverside Hospital” គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យអាមេរិចដែលធ្វើការវះកាត់អ្នកជំងឺដែលមានជំងឺឆ្លងដូចជា អុចធំ គ្រុនពោះវៀន រមាស់ និងឃ្លង់ជាដើម។ រហូតដល់ឆ្នាំ១៩៦៣មន្ទីរពេទ្យត្រូវបានបិទទ្វារ និងប្តូរទៅជាមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀនវិញ។ ហើយសព្វថ្ងៃវាជាកន្លែងហាមឃាត់ដោយសារតែអាគារមានភាពចាស់ងាយនឹងដួលរលំ។

៦. Teufelsberg (Devil’s Mountain), ប្រទេសអាឡឺម៉ង់

កេរដំណែលនេះស្ថិតនៅលើកំពូលភ្នំដែលខ្ពស់ជាងគេនៅទីក្រុង Berlin ភាគខាងលិច។ កន្លែងនេះពីមុនធ្លាប់ជាវិទ្យាល័យហ្វឹកហាត់ទ័ពរបស់អាឡីម៉ង់។ បន្ទាប់ពីមានការកំទេចចោលជាច្រើនដងតែមិនបានជោគជ័យ  លោក Allies បានសម្រេចចិត្តកប់វាចោលក្នុងជំរៅ១២០ម៉ែត្រដែលជាលទ្ធផលនៃយុទ្ធនាការបំផ្ទុះគ្រប់បែកយ៉ាងដំណំរបស់Anglo-American​ កំឡុងពេលសង្គ្រាមលោកលើកទីពីរ។ បន្ទាប់ពីមានការដូលរលំនៃកំពែងទីក្រុងBerlin អាគារដែលត្រូវបានគេបោះបង់ចោលមួយនេះបានមានម្ចាស់ជាច្រើន។ ម្ចាស់មួយក្នុងចំណោមម្ចាស់ទាំងអស់គឺលោកDavid Lynch ដែលជាបុគ្គលដ៏ល្បីឈ្មោះម្នាក់ មានគម្រោងចង់សាងសង់មហាវិទ្យាល័យមួយ ‘Happiness College’ នៅទីនោះមានកន្លែងសំរាប់កូនសិស្សហាត់យូហ្គា ប៉ុន្តែគម្រោងនេះត្រូវបានរដ្ឋាភិបាលនៃទីក្រុង Berlin ច្រានចោល។

៧. ប្រសាទ Miranda, ប្រទេស Belgium

ក្នុងកំឡុងពេលបដិវត្តន៍ប្រទេសបារាំង Count Liedekerke-Beaufort ដែលជាសកម្មជននយោបាយម្នាក់ជនជាតិជនជាតិ Belgium ត្រូវបានគេបង្ខំឲ្យចាកចេញពីវិមានជាមួយនិងក្រុមគ្រួសររបស់គាត់ទៅរស់នៅចំការក្បែរនោះ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរមក ប្រហែលជាចុងឆ្នាំ១៩៨០ វិមានត្រូវបាន ក្រុមហ៊ុនរថភ្លើងជាតិប្រទេស Belgium ដកហូត។ ក្រោយមកទៀតវាក៏បានក្លាយទៅជាមណ្ឌលកុមារកំព្រា និងជាកន្លែងសម្រាបបោះជំុរំនៅពេលរដូវក្ដៅរបស់កុមារ ។ នៅក្នុងឆ្នាំ១៩៩១ ប្រាសាទនេះត្រូវបានគេបោះបង់ចោលដោយសារតែគ្មាន​ប្រាក់សម្រាប់ការ​ចំណាយទៅ​លើ​ការថែរក្សាវិមាននេះតទៅទៀត។

៨.ភូមិសន្តិភាព, ប្រទេសកូរ៉េខាងជើង

ភូមិនេះមានទីតាំងស្ថិតនៅព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមរវាងប្រទេសទាំងពីររួចមក រដ្ឋាភិបានប្រទេសកូរ៉េខាងជើងបានសំរេចចិត្តយកភូមិដ៏តូចមួយធ្វើជាភូមិសន្តិភាពដើម្បីបង្អួតកូរ៉េខាងត្បូងព្រោះវាគឺជាទីក្រុងមួយគត់ដែលអាចមើលឃើញពីតំបន់ត្រួតត្រារបស់កូរ៉េខាងត្បូង​ ដូចនេះវាត្រូវតែល្អឥតខ្ចោះទើបបាន។

តែទោះបីជារដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាជាមួយនិងប្រជាជនដើមនៅក្នុងភូមិយ៉ាងណាក៏ដោយ តាមការពិនិត្យ​យ៉ាងម៉ត់ចត់ទៅឃើញថាផ្ទះជាច្រើនមិនមានកញ្ចក់នៅបង្អួច និងមិនត្រូវបានកាន់កាប់ដោយប្រជាជននោះទេ ។ ភ្លើងនៅក្នុងភូមិបានត្រូវបានបំភ្លឺក្នុងពេលតែមួយ និងបិតក្នុពេលតែមួយ។ តើនេះគឺជាទីក្រុងសេរីភាពពិតប្រាកដដែរឺទេ?

 ៩. Fordlandia, ប្រទេសប្រេស៊ីល

តំបន់នេះត្រូវបានបង្កើតោឡើងដោយម្ចាស់ឧស្សហកម្មជនជាតិអាមេរិក​ម្នាក់ដែលមានឈ្មោះថាHenry Ford ក្នុងឆ្នាំ ១៩២៧ ដោយគាត់ចង់ឲ្យវាក្លាយជាកន្លែងដាំកៅស៊ូដ៏ធំមួយនៅព្រៃអាម៉ាសូនដែលស្ថិតនៅច្រាំងខាងកើតនៃទន្លេ Tapajos ។ Ford បានប្តូរគំនិតរបស់គាត់ពីការដាំកៅស៊ូហើយចង់អភិរក្ស​កន្លែងនេះឲ្យទៅជាទីក្រុងមួយដែលមានអ្វីៗគ្រប់បែបយ៉ាងដូចជា អាងហែលទឹក កន្លែងវាយកូនគោល បង់ហ្គាឡូ បូករួមទាំងកន្លែងសម្រាប់ហាត់សមរបាំប្រពៃណីអាមេរិច​ផង​។

ប៉ុន្តែប្រជាជនក្នុងក្រុងហាក់​មិនពេញចិត្តនិងគំនិតរបស់គាត់នោះទេ ហើយបាន​បដិសេធចំពោះបម្រាមដែលហាមឃាត់មិនឲ្យផឹកស្រា ដែលជាហេតុធ្វើឲ្យមានជម្លោះកើតឡើង។​ នៅ​ក្នុងឆ្នាំង១៩៣០ ពួកកម្មករជនជាតិប្រេស៊ីលបានធ្វើកុប្បកម្មនៅក្នុងហាងកាហ្វេមួយនៅទីក្រុង និងបានបោះឡានចូលទៅក្នុងទន្លេ ហើយដេញអ្នកគ្រប់គ្រង់រត់ចូលទៅក្នុងព្រៃ។ ចាប់តាំងពីពេលនោះមកទីក្រុងទាំងមូលក៏ត្រុវបានគេបោះបង់ចោលទៅ។

១០. រោងកុនដែលគេបោះបង់ចោល, វាលខ្សាច់Sinai

Loading...
SHARE