Naypyidaw ដែលមានន័យថា “អាសនៈនៃព្រះមហាក្សត្រ” គឺ​ជារដ្ឋធានីរបស់ប្រទេសភូមា ដោយកាលពីឆ្នាំ ២០០៥ ក្រោមការដឹកនាំរបស់លោក Than Shwe ភូមាបានផ្លាស់ប្ដូររដ្ឋធានីពី Yangon មក Naypyidaw នេះ។

ក្រុមរបស់លោក Than Shwe រំពឹងថា Naypyidaw នឹងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញមួយរបស់ភូមា ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍នៅប្រទេសនានាជុំវិញពិភពលោកឲ្យមកទស្សនា។ ដោយវាត្រូវបានសាងសង់យ៉ាងទំនើប ដែលមានទាំងលំនៅឋានលំដាប់ខ្ពស់ អគារពាណិជ្ជកម្ម អគារកប់ពពក សណ្ឋាគារប្រណិតៗ ផ្លូវហៃវ៉េ ២០ ជួរ តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ។

ប៉ុន្តែគួរឲ្យ​ស្ដាយដោយសារប្រជាជនភូមាគិតថាស្ថានភាពហាក់មិនសូវជាល្អ បូកផ្សំនឹងអារម្មណ៍គ្មានសុវត្ថិភាពពួកគេមិនបានធ្វើការផ្លាស់ប្ដូរ ឬ ក៏ចូល​មក​រស់នៅក្នុង​ទីក្រុង Naypydaw នោះទេ ដោយសុខចិត្តបន្តរស់នៅទីក្រុង Yongon ។ ចំណែកឯភ្ញៀវទេសចរណ៍ដែលទៅកាន់ទីក្រុងនោះក៏មានចំនួនតិចតួច ហេតុនេះហើយ Naypyidaw ហាក់មានភាពស្ងាត់ជ្រងំ ស្ទើរតែក្លាយជាទីក្រុងដែលគេបោះបង់ចោល ឬ ទីក្រុងខ្មោច។

តោះទស្សនាទិដ្ឋភាពខ្លះរបស់ Naypyidaw ទាំងអស់គ្នា ៖

ប្រភព ៖ បរទេស

Loading...
SHARE