មនុស្សមួយចំនួនតូចដែលបានកើតមកនៅលើភពផែនដីនេះតែពួកគេមានរូបរាងខុសប្លែកពីមនុស្សធម្មតា,ហើយនៅថ្ងៃនេះយើងសូមបង្ហាញពីមនុស្សទាំង១០រូបដែលមានរូបរាងខុសប្លែកពីមនុស្សធម្មតា ដោយអ្នកខ្លះមានភាពល្បីល្បាញដោយសារតែសភាពរូបរាងរស់គេ និងអ្នកខ្លះទៀតមិនបានល្បីអីនោះទេតែបែរជាធ្វើអោយគេខ្លាចទៅវិញ ដូចនេះសូមក្រលែកមកមើលរូបភាពខាងក្រោនេះទាំងអស់គ្នា៖

១, Yu Zhenhuan

គាត់គឺបុរសម្នាក់ដែលមានរោមដុះពេញខ្លួន ដែលធ្វើអោយគាត់ពីបាកនិងមានទំនាក់ទំនងជាមួយនិងអ្នកដទៃដោយសាររោមនៅលើខ្លួនរបស់គាត់ ហើយគាត់បានព្យាយាមកោរវាចេញជាច្រើនដងច្រើនសារតែមិនបានសំរេចនោះទេ តែគាត់មិនដែលនិងអស់សង្ឃឹមក្នុងជីវិតនោះទេ គាត់បានព្យាយាមរហូតគាត់បានសំរេចបំណងរបស់គាត់ក្លាយទៅជាតន្ត្រីករម្នាក់។

២,Tom Staniford

គឺជាបុរសម្នាក់ដែលគ្មានខ្លាញ់សូម្បីតែបន្តិចនៅក្នុងខ្លួនរបស់គាត់ គឺដោយសារតែគាត់បានទទួលនៅជំងឺមួយឬលក្ខខ័ណ្ឌដ៏កម្រមួយប្រភេទដែលគេហៅថា​ MDP Syndrome.បុរសជនជាតិអង់គ្លេសម្នាក់នេះគាត់គឺជាអ្នកជិះកង់ Para-cyclist ម្នាក់​ និងបានប្រគួតឈ្នះពានរង្វាន់ក្នុងការប្រគួត នៅក្នុងឆ្នាំ២០១១ នៃការប្រគួតកីឡារជាត់ National Para-Cycling Circuit Race Champion.

៣,Sultan Kosen

គាត់គឺជាបុរសម្នាក់ដែលខ្ពស់ជាគេនៅក្នុងពិភពលោកនេះ, Sultan Kosen គឺជាកសិករម្នាក់នៅក្នុងប្រទេសតួគីដោយគាត់មានកំពស់ដល់ទៅ 8ft 3inch ដែលធ្វើអោយរូបគាត់មើលទៅដូចជាយក្សអញ្ចឹង។

៤,Chandra bahadur Dangi

គាត់ជាបុរសម្នាក់ដែលទាបបំផុតដែលរ់នៅក្នុងប្រទេសណេប៉ាល់ហើយគាត់ត្រូវបានចុះចូលទៅក្នុងកំណត់ត្រាពិភពលោកនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានកំពស់ត្រឹមតែ 56,4 cm ប៉ុណ្នោះ។

៥,Fransico Domingo Joaquim

គឺជាបុរសម្នាក់ដែលមានមាត់ធំជាគេ ដោយគាត់បានចុះចូលទៅក្នុងកំណត់ត្រា Guinness world record ដែលមានមាត់ធំបំផុតនៅលើពិភពលោក ដែលគាត់អាចដាក់កំប៉ុងកូកាកូឡាមួយយ៉ាងធំចូលក្នុងមាត់របស់គាត់ដោយមិនមានបញ្ហាអ្វីឡើយ។

៦,Carlos Halfy Rodriguez

គាត់គឺជាបុរសម្នាក់ដែលមានលលាដ៍ក្បាល់តែពាក់កណ្តាល ដោយសារតែគាត់បានជួបនិងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ចំក្បាល់របស់គាត់ខ្លាំងទើបគ្រូពេទ្យសម្រេចកាត់លលាដ៍ក្បាល់គាត់ចេញ។

៧,Michel Lotito

គាត់គឺជាបុរសខ្លាំងម្នាក់នៅក្នុងពីភពលោកយើងនេះហើយគាត់អាចញ៉ាំអ្វីៗគ្រប់យ៉ាងមិនថាដែក ឬ ថ្មនោះទេគឺគាត់អាចទំពាបានយ៉ាងងាយ។ហើយគាត់ចាប់ផ្តើមបរិភោគរបស់ទាំងនោះតាំងពីគាត់មានអាយុ ១៧ឆ្នាំ ហើយគាត់បានស្លាប់នៅអាយុ៥៧ឆ្នាំ។

៨,Gary Turner

គាត់គឺជាបុរសម្នាក់ដែលមានស្បែកយារ យឺតដោយសារតែគាត់បានទទួលនូវលក្ខខណ្ឌកម្រមួយគឺ Ehlers Danlos Syndrome ដែលធ្វើអោយស្បែករបស់គាត់មានសភាពខ្សោយ និងមានសភាពយារ។

៩,Sajab gharibi

គាត់គឺជាបុរសកំលាំងយក្សដូចជា Hulk, បុរសជនជាតិអីរ៉ាក់ម្នាក់ដែលគាត់មានឆ្អឹងធំៗ និងសាច់ដុំធំៗហើយមនុស្សជាច្រើនមិនហានតទល់និងគាត់ឡើយហើយគាត់ត្រូវបានគេអោយឈ្មោះថា​ Iranian Hulk.

១០,Amoo Hadji

គាត់គឺជាបុរសដែលកង្វក់ជាងគេបំផុតនៅលើពិភពលោក, គាត់គឺជាបុរសម្នាក់ដែលមិនបានងូតទឹកប្រមាណ៦០ឆ្នាំមកហើយ គាត់រស់នៅក្នុងភូមិតូចមួយនៅក្នុងប្រទេសអីរ៉ាក់​ហើយគាត់រស់នៅក្នុងផ្នូរខ្មោចដែលគាត់អាចលាក់ខ្លួនពីមនុស្ស និង អាកាសធាតុ។ពេលខ្លះគាត់បានយកអាចម៍សត្វមកជក់ជំនួសបារី។ចំនែកសក់របស់គាត់វីញគឺគាត់មិនកាត់វានោះទេដើម្បីអោយវានៅខ្លីគាត់បានយកភ្លើងមកដុតវា ហើយគាត់ប្រហែលជាបន្តរស់បែបនេះរហូតដល់គាត់ចាកចេញពីពិភពលោកនេះ។

ប្រភព៖ Amazing