បុរស​អនាថាជនជាតិអេស្បាញដែល​រស់​នៅ​យក​មេឃធ្វើ​ដំបូល ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​គ្រៃ​ក្នុង​ទីក្រុង Palma ប្រទេសអេស្បាញ ម្នាក់​ត្រូវ​បាន​ម្ចាស់​ហាង​កាត់សក់​មួយ​កន្លែង​ដែល​មាន​ឈ្មោះថា La Salvajeria ជ្រើសរើស​យក​ទៅ​ធ្វើ​ការ​កាត់សក់​នឹង​តុបតែង​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ។

បុរស​អនាថា​រូបនោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Jose Antonio ហើយ​មនុស្ស​ជា​ច្រើន​នៅម្ដុំ​នោះ​សុទ្ធ​តែ​ស្គាល់​គាត់​ច្បាស់ ដោយ​សារ​តែគាត់តែង​តែ​ជួយ​មនុស្ស​ជ​ាច្រើន​ក្នុង​ការ​ចតរថយន្ត​នោះ​ម្ដុំ​នោះ។ ដោយ​ហេតុនេះ​ហើយ​លោក Salva Garcia ដែល​ជា​ម្ចាស់ហាងកាត់សក់ La Salvajeria ក៏​បាន​អញ្ចើញ​គាត់​ទៅ​កាត់សក់ និង​តុបតែង​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ។

ក្រោយ​ធ្វើ​ការ​កាត់សក់​ និង​តុបតែង​ខ្លួន​រួច​រាល់​គេ​ក៏​បាន​ឲ្យ​លោក Jose Antonio មើល​រូបរាងរបស់​គាត់​ក្រោយ​ការ​តុបតែង​ខ្លួន គាត់​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ជាមួយ​នឹង​រូបរាង​ថ្មី​របស់​គាត់ ហើយ​គាត់​ក៏​មាន​អារម្មណ៍​រំភើប​ផង​ដែរ គឺ​រំភើប​រហូត​ទាល់​តែ​ហូរ​ទឹក​ភ្នែក ដោយ​មិន​នឹក​ស្មាន​ថា​គាត់​អាច​នឹង​មាន​ឱកាស​ក្លាយ​ជា​មនុស្ស​រូបរាង​ស្អាត​បែប​នេះ​សោះ។

មិន​ត្រឹម​តែ​គាត់​នោះ​ទេ សូម្បី​តែ​មនុស្ស​ដែល​ធ្លាប់​ស្គាល់​គាត់​ក៏​ស្ទើរ​តែ​ចំណាំ​គាត់​មិន​បាន​ដែរ ដែល​គាត់​មើល​ទៅ​ដូចជា Hipster មួយ​រូប​អីញ្ចឹង (មនុស្ស​ចូល​ចិត្តតែងខ្លួន​ទាន់សម័យ)។

តោះ​ទៅ​មើល​រូបរាង​របស់​គាត់​មុន​នឹង​ក្រោយ​ពេល​តុបតែង​ខ្លួន​ ៖

ទស្សនាវីដេអូ ៖

ប្រភព ៖ Boredpanda

Loading...
SHARE