ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានមានវប្បធម៍ប្រពៃណីចំណាស់មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រពៃណីដ៏ចំណាស់​ដូចជា ចិន ឥណ្ឌា និង កម្ពុជា​ជាដើម។ ហើយសព្វថ្ងៃនេះប្រទេសនេះបានប្រែប្រួលយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ រហូតដល់ត្រូវបានគេចាត់ទុកថាជាប្រទេសដ៏គួរឲ្យស្ងប់ស្ងែញមួយនៅលើលោក។ ខាងក្រោមនេះគឺជាហេតុផលទាំង១៦យ៉ាងដែលធ្វើឲ្យប្រទេសជប៉ុនជាប្រទេសដែរគួរឲ្យកោតសរសើរនិងគួរឲ្យចង់រស់នៅ៖

១.ទីក្រុងតូក្យូគឺជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក

មជ្ឃមណ្ឌលស្រាវជ្រាវដែលមានឈ្មោះថា”Economist Intelligence Unit” បានដាក់ចំណាត់ថ្នាក់ទីក្រុងដែលមានសុវត្ថិភាពជាគេបំផុតនៅក្នុងពិភពលោកដោយរាប់បញ្ជូលទាំងសុវត្ថិភាពខាងសារព័ត៌មាន សុវត្ថិភាពបុគ្គល ​សុវត្ថិភាពខាងទទួលសេវាកម្មសុខភាពសាធារណេៈ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ​។ ក្នុងនោះទីក្រុងតូក្យូទទួលបានចំណាត់ថ្នាក់លេខមួយ សិង្ហបុរីលេខ២ និងទីក្រុងអូសាកាប្រទេសជប៉ុនលេខ៣ ។

២.មានការណែនាំដ៏លំអិត

ប្រទេសជប៉ុនមានការណែនាំយ៉ាងលំអិតដែលមានអក្សរបកប្រែជាភាសាអង់គ្លេស និងរូបភាពសំរាប់មើលសូម្បីតែជនបរទេសក៏អាចយល់បានដែរ។

៣. ក្មេងៗនៅប្រទេសជប៉ុនមានថ្ងៃខួបកំណើតដូចៗគ្នា

ថ្ងៃទី១៥ខែ១១គឺជាថ្ងែខួបកំណើតដ៏ធំមួយរបស់ក្មេងដែលមានអាយុ៣, ៥, ៧ឆ្នាំ ។ គេហៅថ្ងៃនោះថាថ្ងៃShiti-Go-San ដែលមានន័យថា ៣ , ៥, ៧ ព្រោះថាលេខទាំងនេះគឺជាលេខសំណាងនៅប្រទេសជប៉ុន ហើយវាក៏ជាដំណាក់កាលធំលូតលាស់ដ៏សំខាន់មួយរបស់កុមារផងដែរ។

៤. ប្រជាជនជប៉ុនមានទម្លាប់ហាត់ប្រាណជារៀងរាល់ព្រឹក

សិស្សសាលា និងអ្នកធ្វើការនៅគ្រប់ក្រុមហ៊ុនស្ទើរតែទាំងអស់ហាត់ប្រាណនៅពេលព្រឹកមុនពេលដែលពួកគេចាប់ផ្តើមធ្វើការងាររបស់ពួកគេ ។ ប្រពៃណីនេះមានតាំងពីឆ្នាំ១៩២៨ មកម្លេះហើយគេយល់ឃើញថាការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យប្រជាជនមានសុខភាពល្អប៉ុណ្ណោះទេតែវាថែមទាំងជួកបង្កើតភាពស្និទ្ធស្នាលទៀតផង។

៥. ធ្វើការតិចម៉ោងនៅថ្ងៃសុក្រ

ដើប្បីបន្ទូរភាពនឿយហត់របស់ប្រជាជនរដ្ឋាភិបាលជប៉ុនបានបានបង្កើតកម្មវិធីមួយដែលអនុញ្ញតឲ្យអ្នកធ្វើការទាំងឡាយអាចចេញមុនម៉ោងធ្វើការបាននោរាល់ថ្ងៃសុក្រ។

៦. ក្រុមហ៊ុនដែលមានអាយុរាប់ពាន់ឆ្នាំ

សិទ្ធកាន់កាប់ទ្រព្យសម្បត្តិមានការតឹងរឹងយ៉ាងខ្លាំងនៅប្រទេសជប៉ុនដែលជាហេតុដែលធ្វើឲ្យសណ្ឋាគាប្រពៃណីជប៉ុនដូចជា Hoshi Ryokan នៅតែអាចដំណើរការដល់សព្វថ្ងៃ។ សណ្ឋាគារនេះចាប់ផ្ដើម​ដំណើរ​ការ​តាំង​ពីឆ្នាំ 718 មកម្លេះ ហើយត្រូវបានកាន់កាប់ដោយគ្រួសារដដែល៤៦ជំនាន់មកហើយ ។

៧.មានជម្រកសត្វព្រៃជាច្រើន

ក្នុងចំណោមព្រៃអភិរក្សមានព្រៃមួយដែលមានឈ្មោះថាZao Fox Village ដែលស្ថិតនៅលើកោះមួយនៃទីក្រុងHonshu. តំបន់នេះសំបូរទៅដោយសត្វកញ្ជ្រោងដែលអ្នករាល់គ្នាសូម្បីតែក្មេងៗអាចចូលទៅបញ្ចុកចំណីវាបាន។

៨.សេវាកម្មជួសជុលផ្លូវរហ័សដូចផ្លេកបន្ទោល

ជប៉ុន​ធ្លាប់​ជួបករណីបាក់ស្រុតនៃផ្លូវដែលមានជំរៅ 45 ft នៅ Fukuoka ហើយវាត្រូវបានគេជួសជុលឡើងវិញត្រឹមតែរយះពេល៤៨ម៉ោងតែប៉ុណ្ណោះដែលធ្វើឲ្យអ្នកប្រើបណ្ដាញអ៊ីនធឺណេតទូទាំងសកលលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

៩. ការយកចិត្តទុកដាក់របស់កម្មករ

កម្មករបានយកប្លាស្ទិចទៅគ្រប់ពីលើឡានការពារកុំឲ្យប្រឡាក់នៅពេលពួកគេកំពុងធ្វើការ បើ​ទោះ​បី​ជា​រថយន្តនោះ​មិនមែន​ជារបស់​ពួកគេ​ក៏​ដោយ ដែល​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុកដាក់ និង​ជួយ​ការ​ពារ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។

១០. តូចតែខ្លឹម

ប្រជាជនជប៉ុនភាគច្រើនរស់នៅផ្ទះដែលមានទំហុះតូចដូចនេះហើយផ្ទះល្វែងដែលសង់ថ្មីទាំងអស់បានធ្វើឡាបូនៅសំយ៉ាបក្រៅផ្វះដើម្បីងាយស្រួលស្រោចទឹកផ្កា។

១១. មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់

សូម្បីតែគម្រប់​ប្រហោងលូទឹកស្អុយក៏​ពួកគេ​បាន​កែ​ច្នៃ​បាន​យ៉ាង​ល្អដែរ មិនមែន​គ្រាន់​តែ​ជា​គម្រប់​ដែក​ដាក់​ឲ្យ​តែ​បាន​ៗ​នោះ​ទេ។

១២. រថភ្លើងដែលមានល្បឿនលឿនដូចហោះ

រថភ្លើងនេះមានល្បឿន200 mph ដែលធ្វើឲ្យអ្នកធ្វើដំណើរទាំងអស់ទោកន្លែងធ្វើការឬសាលាបានទាន់ពេលវេលា។

១៣. ប្រព័ន្ធប្រាប់ឲ្យដឹងមុនពីគ្រោះថ្នាក់

នៅពេលដែលមានគ្រោះថ្នាក់បន្ទាន់រដ្ឋាភិបាលនិងប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងក្នុងរយះពេលតែ៤ទៅ៤០វិនាទិតែប៉ុណ្ណោះតាមរយះ​បណ្តាញសង្អម ប្រដាប់បំពងសំលេង និងការផ្ញើសារចូលទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ។

១៤. ភាពសំបូរបែបនៃអាហារ

អ្នកអ្នកអាចទិញអាហារបានគ្រប់ប្រភេទតាំងពីនំប្រពែណីOkonomiyaki និង នំសាគូរ៉ាដែលមានរសជាតិសូកូឡា។ លើសពីនោះទោទៀតអ្នកក៏អាចផឹកកាហ្វេដែលមានរស់ជាតិឆ្ងាញ់់ជាប់ចិត្តផងដែរ។

១៥. សិល្បះនៅក្នុងការឆ្លាក់បន្លែ

សិល្បះនៃការឆ្លាក់បន្លែនេះគឺមានការពេញនិយមទូទាំងប្រទេសជប៉ុន។ តាមតំបន់នីមួយៗមានក្បាច់រៀងៗខ្លួន ពួកគេប្រើកូនកំបិត និងពុម្ពដែលប្រើសំរាប់តែឆ្លាក់តែប៉ុណ្ណោះ។

១៥.​ថ្នាំដុសធ្មេញដែលអាចព្យាបាលដង្កូវស៊ីធ្មេញបាន

អ្នកវិទ្យាសាស្រ្តជនជាតិជប៉ុនដែលមានឈ្មោះថាKazue Yamagashi បានបង្កើតថ្នាំដុសធ្មេញនេះឡើងដែលមានសមត្ថភាពជួយព្យាបានធ្មេញដែលមានដង្កូវស៊ីបានយ៉ាងរហ័សនិងគ្មានការឈឺចាប់។ បន្ទាប់ពី៣នាទីថ្នាំដុសធ្មេញនិងឡើងក្រាម ហើយសារធាតុដែលមាននោក្នុងថ្នាំដុសធ្មេញនិងចូលទៅបំពេញចន្លោះធ្មេញដែលមានប្រហោង។

ប្រភព ៖ Brightside

Loading...
SHARE