យើង​គ្រប់​គ្នា​កំពុង​តែ​រស់​នៅ​​ក្នុង​ផែនដី​មួយ​ដែល​សម្បូរ​ទៅ​ដោយអាថ៍កំបាំង និងរឿងរ៉ាវ​ប្លែកៗ​ជា​ច្រើនដែល​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ទាំង ១០ ដែល​ទាក់ទង​នឹង​ផែនដីដែល​អ្នកមិនធ្លាប់បានដឹងពី​មុន​មក​ ឬ មិន​បាន​ចាប់​អារម្មណ៍។

១ សព្វថ្ងៃផែនដីវិលជុំវិញអ័ក្សខ្លួនឯងក្នុងល្បឿន ១៦៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថាផែនដីបានបន្ថយល្បឿនវិល​របស់​ខ្លួនដោយ​សារ​វា​មាន​ល្បឿន​យឺត​ជាង​រាប់​លាន​ឆ្នាំ​មុន

1

អ្នក​​វិទ្យាសាស្ត្របានប៉ានស្មានថាផែនដីកាលពីរាប់លានឆ្នាំមុនគឺវិលលឿនជាងសព្វថ្ងៃដែល​ក្នុង​មួយ​ថ្ងៃ​គឺ​មាន​ត្រឹម​តែ ២០ ម៉ោង​ប៉ុណ្ណោះ (ប្រៀបធៀបយកខ្នាតដូចគ្នានឹងម៉ោងសព្វថ្ងៃ) ខណៈដែល​សព្វថ្ងៃ​គឺ​មាន​រយៈ​ពេល ២៣ ម៉ោង ៥៦ នាទី និង ៤ វិនាទី (យើងបង្គត់ជា ២៤ ម៉ោង) នេះ​បើ​យើង​គិតតាម​ល្បឿន​នៃ​ការ​​វិល​ជុំវិញ​អ័ក្ស​ខ្លួន​ឯងរបស់​ផែនដីសព្វថ្ងៃ។ ដូចនេះ​អ្នកវិទ្យាសាស្ត្រ​បាន​ប៉ានស្មានថានៅរាប់លានឆ្នាំ​ខាង​មុខ​ទៀត មួយថ្ងៃ​នៅ​លើ​ផែនដី​អាច​នឹង​មាន​រយៈ​ពេល ២៧ ម៉ោង​។

២ ផែនដីវិលជុំវិញព្រះអាទិត្យក្នុងល្បឿនលឿនជាងរាប់ពាន់គីឡូម៉ែត្រ​ក្នុងមួយម៉ោង សាក​ស្រមៃ​ទៅ​មើល​តើផែនដីត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុណ្ណាក្នុង​មួយ​ឆ្នាំ (វិលបានមួយជុំព្រះអាទិត្យ)

2

zoom-speed-world-globe-space.

៣ ព្រះអាទិត្យមានចង្ងាយប្រមាណជាង ១៥០ លានគីឡូម៉ែត្រ​ពី​ផែន ប៉ុន្តែ​វានៅ​តែ​អាច​ដុត​ និង​កម្ដៅ​ស្បែក​របស់​យើង​បាន អីញ្ចឹង​ឈប់​ស្រមៃ​ថា​ចង់​​ទៅ​ជិត​វា និងអោប​វា​ទៀត​ទៅ

3

vsxsyxs7

៤ ជាង ៧១ ភាគរយនៃផែនដីគឺជា​ផ្ទៃទឹក ប៉ុន្តែក្នុងនោះទឹកសាប​ដែល​អាច​ប្រើប្រាស់​បាន​មាន​ត្រឹម​តែ ៣ ភាគរយ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គឺ​ជា​ទឹក​ប្រៃ

4

b1

៥ នៅ​លើ​ផែនដីមាន​សត្វ​ចំនួន 8.7 លាន​ប្រភេទទាំង​នៅ​លើ​ដីនិងក្នុងទឹក (នេះមិនរាប់បញ្ចូលភាវៈមានជីវិត​ក្នុងសារពាង្គកាយ និង ប្រភេទសត្វផ្សេងៗទៀតដែលស្ថិតក្នុងការស្រាវជ្រាវ)

5

page_1

1-2-19tnews_1410328478_4822

៦ ផែនដីបានកកើតតាំងពី 4.5 ពាន់លានឆ្នាំមុន​មក​ម្ល៉េះ ប៉ុន្តែជីវិត​នៅ​លើ​ផែនដីទើបតែកកើតចម្លោះពី 150 ទៅ 200 លានឆ្នាំមុន​តែប៉ុណ្ណោះ

6

% E0% b8% a2% e0% b8% b8% e0% b8% 84% e0% b8% 88% e0% b8% b9% e0% b8% a3% e0% b8% b2% e0% b8% aa.

649 428

៧ អាចម៍ផ្កាយបានធ្លាក់ចុះមកផែនដីស្ទើរតែរៀងរាល់ថ្ងៃ ដែលអាចម៍ផ្កាយនីមួយៗមានទំងន់មិនក្រោម ១០០ តោននោះទេ ប៉ុន្តែវាមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ព្រោះតែវាត្រូវបានដុត កំទេច និងរលាយបាត់ក្នុងបរិកាសផែនដីមុនពេលធ្លាក់ដល់ដី

comet_2508026k

7

៨ ភ្នំភ្លើងនៅលើផែនដីមានច្រើនជាងអ្វីដែលអ្នកធ្លាប់គិត និងដឹងកន្លងមកទៅទៀត ពីព្រោះ​តែភាគច្រើននៃភ្នំភ្លើងស្ថិតនៅក្នុងបាតសមុទ្រដ៏ជ្រៅ គឺមានរហូតដល់ ៩០ ភាគរយនៃភ្នំភ្លើងសរុប

8

20120501101823823

៩ ស្នូលរបស់ផែនដីមានកម្ដៅ​រហូតដល់​ទៅ ៥៥០០ អង្សារសេ ដែល​វា​ពិត​ជា​ក្ដៅខ្លាំង​ណាស់ ប៉ុន្តែ​នៅ​ទីនោះ​គឺ​ជា​ប្រភពមាសដ៏​ច្រើន​បំផុត​គឺ ៩៩ ភាគរយ​នៃ​ចំនួន​មាស​សរុប​នៅ​លើ​ផែនដី (តើអ្នក​គិតថានឹងជីកទៅ​ស្នូលផែនដីដើម្បីយកមាសដែរ​ឬទេ ?)

9

image

១០ មនុស្ស​ទើប​តែ​ស្រាវជ្រាវ​បាន ១០ ភាគរយ​ពី​ផ្ទៃសមុទ្រទាំងអស់ក្នុងពិភពលោកតែប៉ុណ្ណោះ ហើយ​មនុស្ស​ត្រូវ​ការ​ចំណាយ​ពេល​រាប់​ពាន់ឆ្នាំ​ទៀត​ទើប​អាច​ស្រាវជ្រាវពីផ្ទៃសមុទ្រទាំងអស់ក្នុង​ពិភពលោក​បាន

10

200_20120704100119

ប្រភព ៖ wtfintheworld

Loading...
SHARE