តើ​អ្នក​បានដឹងអ្វីខ្លះអំពីប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយល្បីល្បាញ​ក្នុង​ពិភពលោក​រឿងការគ្រប់គ្រងបែបផ្ដាច់ការ ការផលិតអាវុធនុយក្លេអ៊ែរ និង ជា​ប្រទេស​មួយ​ដ៏​ឯការ​បំផុតក្នុង​លោក​ ? ថ្ងៃ​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​រឿង​រ៉ាវ​ពិត​ទាំង ១០ យ៉ាង​របស់​ប្រទេស​នេះ ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល និង​ហួស​ចិត្ត។

១០ ពួកគេមានប្រតិទិនផ្ទាល់ខ្លួន

តើអ្នកគិតថានេះគឺជា​ឆ្នាំ ២០១៧ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើងមែនទេ ? បើអ្នកគិតដូចនេះមែន សូមគិតម្ដងទៀត ។ ការ​ពិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ ១០៦ ពីព្រោះ​តែកូរ៉េ​ខាងជើងចាប់ផ្ដើមរាប់ឆ្នាំ​កំណើត​នៃ​មេដឹកនាំកំពូល​របស់ខ្លួនគឺ​លោក Kim Il-sung ជាឆ្នាំ​ទី១ (១៩១២) ។

៩ បើអ្នកកើតចំថ្ងៃពិសេសទាំងនេះ កុំសង្ឃឹមថាបានប្រារព្ធពិធីខួបកំណើតឲ្យសោះ

មេដឹកនាំកំពូលពីររូបរបស់កូរ៉េខាងជើង គឺលោក Kim Jong-il បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកក្កដា និង លោក Kim Il-sung ​បាន​ទទួលមរណភាពនៅថ្ងៃទី ១៧ ខែធ្នូ ដូចនេះអ្នកដែលកើតចំ​ថ្ងៃ​ទាំង​នេះ​ពិត​ជា​ស៊យ​ហើយ ពីព្រោះ​តែ​អ្នក​នឹង​មិន​អាច​ធ្វើ​ពិធីខួបកំណើត​បាន​នោះ​ទេ។

៨ មាន​គេហទំព័រតិចតួច​ប៉ុណ្ណោះ​ដែលត្រូវបានគេអនុញ្ញាតឲ្យប្រជាជនបើកចូល

នៅក្នុងប្រទេសនេះការប្រើប្រាស់អ៊ីនធើណេតគឺត្រូវបានរឹតបណ្តឹង ដូចនេះអ្នកដែលអាចប្រើប្រាស់អ៊ីនធើណេតបានគឺតិចតួចបំផុត ហើយបើទោះបីជាអ្នកអាចប្រើប្រាស់បានក៏ដោយប៉ុន្តែមានតែគេហទំព័រ​ជាង ២៨ ប៉ុណ្ណោះដែលត្រូវបានគេអនុញ្ញាតឲ្យបើកមើលជា​សាធារណៈ។

៧ បុរស​វ័យ​ក្មេង​ត្រូវ​បានគេប្រាប់ឲ្យកាត់សក់យកម៉ូតតាមលោក Kim Jong-un

បុរស​វ័យក្មេងក្នុងប្រទេសនេះត្រូវបានគេប្រាប់ឲ្យកាត់សក់យកម៉ូតតាមលោក Kim Jong-un ចំណែកនារីវិញគឺអាចជ្រើសរើសយកម៉ូតសក់តែប៉ុន្មានម៉ូត​ប៉ុណ្ណោះ គឺមិនអាចកាត់សក់រើសម៉ូតស្រេចតែចិត្តនោះទេ បើហ៊ានល្មើសអ្នកនឹងមានទោសមិនខាន។

៦ ពួកគេមានទីក្រុងក្លែងក្លាយដែលសាងសង់ឡើងនៅជិតបន្ទាប់ព្រំដែនជាមួយនឹងកូរ៉េខាងត្បូង

នៅជិត​បន្ទាត់ព្រំដែនជាមួយនឹងកូរ៉េខាងត្បូង ប្រទេសនេះបានសាងសងទីក្រុងដែលមានទាំង លំនៅឋាន សាលារៀន និងមន្ទីរពេទ្យ ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា “ទីក្រុងសន្តិចភាព” ប៉ុន្តែជាក់ស្ដែងគឺគ្មានមនុស្សរស់នៅនោះទេ ។

៥ ជួលអ្នកគាំទ្រឲ្យទៅអបអរក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup ឆ្នាំ ២០១០

កាលពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង ជម្រើសជាតិរបស់កូរ៉េខាងជើងក៏មានវត្តមានផងដែរក្រោយឈ្នះវគ្គជម្រុះតាមតំបន់។ ប៉ុន្តែ​ដោយសារការចាកចេញពីប្រទេសមានភាពតឹងរឹងសម្រាប់ប្រជាជនកូរ៉េខាងជើង ដូចនេះគេបានជួលអ្នកគាំទ្រក្លែងក្លាយឲ្យទៅអបអរក្រុមជម្រើសជាតិរបស់ខ្លួន ដោយភាគច្រើននៃអ្នកគាំទ្រក្លែងក្លាយទាំងនោះគឺជាជនជាតិចិន។

៤ មានផ្លូវថ្នល់តិចតួចតែប៉ុណ្ណោះដែលត្រូវបានគេរៀបចំ និង ចាក់កៅស៊ូឲ្យស្អាត

ពួកគេប្រហែលជាមានពហុកីឡាដ្ឋានដ៏ធំដែលអាចផ្ទុកមនុស្សបាន 150,000 នាក់ ប៉ុន្តែក្នុង​ចំណោម​ផ្លូវទាំងអស់មាន​តែ ៣ ភាគរយ​ប៉ុណ្ណោះ​ដែលត្រូវបានគេរៀបចំ​ និងក្រាលកៅស៊ូស្អាត។

៣ ពួកគេក៏មានការបោះឆ្នោតដែរ ប៉ុន្តែ …

ថ្វីត្បិតតែប្រទេសនេះជាប្រទេសប្រកាន់របបផ្ដាច់ការក៏ពិតមែនក៏ពួកគេមានការបោះឆ្នោតដែរ ដែលការបោះឆ្នោតត្រូវបានគេធ្វើឡើងរៀងរាល់ ៥ ឆ្នាំ​ម្ដង ប៉ុន្តែ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ ដែល​នៅ​ពេល​បោះ​ឆ្នោត​មាន​ជម្រើស​តែ​មួយ​ប៉ុណ្ណោះ​ដែល​គេឲ្យ​ប្រជាជនខ្លួនជ្រើសរើស​គឺ ប្រធានាធិបតីរបស់​ខ្លួន។

២ អ្នកដឹកនាំរឿងកូរ៉េខាងត្បូងម្នាក់ត្រូវបានកូរ៉េខាងជើងចាប់ជំរិត និងបង្ខំឲ្យផលិតខ្សែភាពយន្ត

អ្នកដឹកនាំរឿងរបស់កូរ៉េខាងត្បូងមួយរូបឈ្មោះ​ថា Shin Sang-ok រួមជាមួយនឹងភរិយារបស់លោក គឺលោកស្រី Choi Eun-hee ត្រូវបានកូរ៉េខាងជើងចាប់ជំរិត និងបង្ខំឲ្យផលិតខ្សែភាពយន្តសម្រាប់កូរ៉េខាងជើងកាលពី​ឆ្នាំ ១៩៧៨ ។ ដោយ​ពួកគាត់បានផលិតខ្សែភាពយន្តបានចំនួន ៧ នៅក្នុង​ប្រទេសនេះ ប៉ុន្តែនៅឆ្នាំ ១៩៨៦ ពួកគាត់ក៏បានរត់គេចខ្លួន។

១ ជាប់ទោស ៣ ជំនាន់

បើសិនជានរណាម្នាក់នៅ​ក្នុងគ្រួសាររបស់អ្នកបានប្រព្រឹត្តិខុសច្បាប់ សាច់ញាតិរបស់អ្នក​រួម​ទាំង​អ្នក​ផង​ដែរ សរុបទៅ​មនុស្ស ៣ ជំនាន់​ក្នុង​គ្រួសារ​របស់​អ្នក​នឹង​ជាប់ទោសដូចគ្នា។

ប្រភព ៖ wonderslist

Loading...
SHARE