Claudie Dobreuil គឺជានារីវៃក្មេងម្នាក់ដែលមានគំនិតច្នៃប្រឌិតខ្ពស់ នាងរស់នៅក្នុងតំបន់ Mirabel ក្នុងទីក្រុង Quebac នៃប្រទេសកាណាដា។នាងបានយកទូកុងទីន័រ(Container) ទៅបង្កើតជាផ្ទះតូចមួយយ៉ាងស្រស់ស្អាត និងមានការតុបតែកគួអោយចង់រស់នៅ និងមានផាសុភាពទៀតផង។

Claudie Dobreuil បានចំណាយពេល២សប្តាហ៍ក្នុងការលាងសំអាតទូកុងទីន័រ និង លាបថ្នាំហាល់វាអោយស្ងួត បន្ទាប់មកទើបនាងចាប់ផ្តើមតំឡើងវា។ដោយនៅផ្នែកខាងក្រៅនាងបានយកបន្ទះក្តារមកពាសលើ និងនៅខាងក្នុងនៃទូកុងទីន័រនាងបានលាបថ្នាំនិងរចនាមន្ថែមជាមួយនិងគ្រឿងសង្ហារឹមទំនើបៗដ៏ស្រស់ស្អាត។នៅក្នុងនៃទូកុងទីន័រគឺមានទីធ្លាធំគួសមដោយនាងបានយកទូកុងទីន័រ៤មកផ្គួបបញ្ចូលគ្នា,ផ្ទះនោះមាន២ជាន់និងការតុបតែងយ៉ាងល្អដូចនៅជាន់ខាងផ្ទាល់ដីដែរ។

ចំណែកនៅក្នុងផ្ទះបាយវិញនាងបានយកទូកុងទីន័រចាស់តូចមួយមកច្នៃយ៉ាងប្រណិតមើលហើយពីតជាទាក់ភ្នែកបំផុតដែលមើលទៅមិនគួអោយជឿថាវាធ្វើពីទូដែកនោះទេ

រីឯបន្ទប់ទឹកនាងបានរចនាឡើងដោយពាសឈើពេញទីនោះមើលទៅពិតជាមានផាសុភាពនិងមិនចង់អោយជឿថាវាជាផ្ទះដែលធ្វើពីទូកុងទីន័រនោះទេ

ដោយកន្លែងងូតទឹកនាងបានដាក់នៅចំពីមុខបង្អួចធំមួយបើយើងគិតទៅវាមិនសូវល្អប៉ុន្មាននោះទេព្រោះវាអាចមានឧបទវហេតុអ្វីមួយកើតឡើងបាន។

ហើយនៅចំណុចខ្លះនាងបានទុកវាដោយមិនមានពាសឈើអ្វីនោះទេដោយទុកវានៅក្នុងទំរង់ដើម

នៅជាន់ខាងផ្នែកខាងក្រៅនាងបានតុបតែងទៅជាកន្លែងងូតទឹកដ៏ស្រស់ស្អាត

រូបមើលពីខាងក្រៅនៃផ្ទះទូកុងទីន័រនោះហើយវាមើលទៅក៏មិនខុសពីផ្ទះធម្មតាដែលធ្វើពីឈើឬថ្មប៉ុន្មាននោះទេ

ប្រភព៖ Amazing

Loading...