អ្នកទាំងអស់គ្នាប្រហែលជាបានដឹងច្រើនណាស់ហើយពីតារាល្បី​ Hollywood គឺអ្នកស្រី Angelina Jolie, អ្នកស្រីបានចូលសញ្ញាតិខ្មែរដោយព្រះមហាក្សត្រទ្រង់បានឡាយព្រះហ័សប្រទានអោយអ្នកស្រីដោយសារអ្នកស្រីបានជួលលើកស្ទួយប្រទេសកម្ពូជាដូចជាជួយដល់មនុស្សក្រីក្រនិងជាពិសេសនោះនៅថ្មីៗនេះអ្នកស្រីទើបតែបានបញ្ចប់ភារកិច្ចថតនូវខ្សែរភាពយន្តដែលនិយាយពីការតស៊ូប្រឹងជំនះរបស់ប្រជាជនខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍(ប៉ុល ពត)ដែលវាគឺជាការខិតខំអស់ពីកំលាំងកាយចិត្តដោយចំណាយប្រាក់ផ្តាល់របស់អ្នកស្រី។ហើយរឿង មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ ត្រូវបានចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជាមុនគេផងដែរ។

ចូលមកដល់រឿងស្នាមសាក់របស់អ្នកស្រីវិញគឺអ្នកស្រី Angelina Jolie បានចាក់សាក់នៅក្នុងប្រទេសថៃនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៦ ជាមួយនិងលោក Brad ដែលជាស្វាមីរបស់អ្នកស្រី។

អ្នកស្រីបានចាក់សាក់យ័ននេះនៅក្នុងប្រទេសថៃដោយព្រះសង្ឃដែលមានព្រះនាមAjarn Noo Kanpai,ហើយអ្នកស្រីក៏បានសាក់យ័ននៅក្នុងប្រទេសកម្ពុជាផងដែរ, អ្នកស្រីបានសាក់យ័នជារូបសត្វពីសម័យបុរាណនិងសាក់ជាអក្សរបាលី,ហើយនៅក្នុងឆ្នាំ២០០៣អ្នកស្រីបានធ្វើការសាក់ជាបាលី និង នៅឆ្នាំ២០០៤ អ្នកស្រីបានចាក់សាក់រូបខ្លាដោយលោក Kanpai ដែលជាអ្នកជំនាញសាក់ម្នាក់នៅក្នុងប្រទេសថៃ។

អ្នកស្រីAngelina Jolie បានឈ្នះពានរង្វាន់Oscar នៅពេលដែលអ្នកស្រីបានមកដល់ប្រទេសកម្ពុជា ហើយក៏ជាពេលដែលអ្នកស្រីបានបែកពីស្វាមីរបស់អ្នកស្រីគឺ លោក Brad Pitt, តែក៏ជាពេលដល់ល្អផងដែរមានកូនៗជាច្រើនស្រឡាញ់អ្នកស្រី ដូចជា Maddox, Pax, Zahara, Shiloh, ហើយ knoxនិង vivience ដែលជាកូនភ្លោះ។

អ្នកស្រីបានទទួលយកMaddoxទៅចិញ្ចឹមធ្វើជាកូនរបស់អ្នកស្រីនៅក្នុងឆ្នាំ២០០២ ពីខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ក្រោយមក លោកBrad Pitt បានមានជំលោះជាមួយនិងMaddoxកូនរបស់អ្នកស្រី ហើយក៏បានធ្វើអោយគ្រួសាររបស់អ្នកស្រីកាន់តែមានភាពមិនប្រក្រតីរហូតដល់អ្នកស្រីប្រកាស់លែងលះជាមួយនិងស្វាមីអ្នកស្រី គឺលោកBrad Pitt.

ឈុតខ្លីៗនៃរឿង មុនតំបូងខ្មែរក្រហមសំលាប់ឪពុកខ្ញុំ៖

ប្រភព៖ Amazing

 

Loading...
SHARE