អ្នកប្រហែលជាធ្លាប់បានលឺអំពីវាម្ដងឬអ្នកខ្លះមិនធ្លាប់ដឹងនោះទេ ថានៅលើផែនដីយើងមានកន្លែងមួយដែលហៅថាបិសាចសមុទ្រដោយសារតែវាលេបយកនាវានិងយន្តហោះអោយតែឆ្លងកាត់តំបន់នោះ។បិសាចសមុទ្រជាឈ្មោះដែលគ្រប់គ្នាដាក់អោយតំបន់Bermuda Triangleដោយសារតែវាផ្ទុកទៅដោយអាថ៌កំបាំងគ្មានអ្នកវិទ្យាសាស្ត្រណាហ៊ានចូលទៅសិក្សាអំពីវាអោយច្បាស់នោះឡើយ។ប៉ុន្តែនេះជាការពិតខ្លះៗដែលអ្នកគួរតែដឹង ហើយល្មមអាចអោយយើងព្រឺក្បាលបាន:
Bermuda Triangleជាតំបន់តែមួយគត់នៅលើលោកដែលត្រីវិស័យមិនអាចចង្អុលទៅកាន់ទិសខាងជើងបាន។មានន័យថារបស់ចូលទៅកាន់តំបន់នោះនឹងបាត់ទិសដៅ។
រាល់ការបាត់ខ្លួនរបស់វា ត្រូវបានគេសង្ស័យទៅលើការធ្វើរបស់មនុស្សភពផ្សេងជាអ្នកធ្វើ។
យន្តហោះនិងនាវាដែលចូលទៅហើយបាត់ខ្លួននៅតំបន់នោះ គេមិនដែលរកឃើញបំណែកឬកម្ទេចអ្វីផ្សេងៗអណ្ដែតមកទេ ពោលគឺបាត់ស្រមោលតែម្ដង។
តំបន់បិសាចនេះជួនកាលវានៅមួយកន្លែង ជួនកាលវាអាចនឹងរាលដាលទៅតំបន់ផ្សេងក្រៅពីដែនដែលគេកំណត់ទៀតផង។
ទំហំនៃតំបន់នេះប្រមាណជាជាង១ម៉ឺន២ពាន់គីឡូម៉ែត្រការ៉េ វាធំជាងភ្នំពេញជាង៤០ដងឯណោះ។
រយៈពេលជាង១០០ឆ្នាំចុងក្រោយនេះ មនុស្សជាង១០០០នាក់បានបាត់ខ្លួនចូលទៅក្នុងតំបន់នេះ ហើយជាមធ្យមយន្តហោះនិងទូកជាង២០តែងបាត់ខ្លួននៅតំបន់នេះជារៀងរាល់ឆ្នាំ។
ប្រភព៖ Hellotravel