បើ​យោង​តាម​សាក្សី​ដែល​មើល​ឃើញ​ផ្ទាល់​ភ្នែក បាន​បញ្ជាក់​ដូច​ៗ​គ្នា​ថា​ពួក​គេ​បាន​ឃើញ​​វត្ថុ​ចម្លែក​ដែល​មាន​រូបរាង​ស្រដៀង​មនុស្ស​ប្រវែង​ជាង​១០០ម៉ែត្រ​។​​បើ​តាម​ការ​បញ្ជាក់​​​វា​បង្ហាញ​ខ្លួន​រហូត​ដល់​៣០​នាទី​ឯណោះ។​បើ​តា​ម​អ្នក​រស់​នៅ Zambia បាន​និយាយ​ទាំង​ផ្អើល​និង​ភ័យ​ខ្លាច​ថា​រូប​រាង​វា​ស្រដៀង​នឹង​បិសាច​ក្នុង​ភាពយន្ត​។

ប៉ុន្តែ​អ្នក​មិន​បាន​ឃើញ​យល់​ផ្ទាល់​យល់​ថា​វា​គ្រាន់​តែ​រូប​ភាព​ដែល​កើត​ឡើង​ដោយ​Photoshop ប៉ុណ្ណោះ។​ចំណែក​ចំពោះ​អ្នក​អះអាង​ថា​ឃើញ​វា​នោះ​ ប្រហែល​មក​ពី​ទំនោរ​អបិយ​ជំនឿ​តែ​ប៉ុណ្ណោះ។ជា​ឧទាហរណ៍​ នៅ​ណ័រវេស​កាល​ពី​ឆ្នាំ​១៩៤២​ក៏​អះ​អាង​ថា​មាន​ពួក​គេ​ឃើញ​យក្ស​​រស់​នៅ​លើ​ផែន​ដី​ដែរ។​ប៉ុន្តែ​ចុង​ក្រោយ​វា​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​បង្កើត​ឡើង​ដើម្បី​ទាក់​ទាញ​មនុស្ស​អោយ​ចូល​មើល​ភាព​យន្ត​ប៉ុណ្ណោះ។​

ម្យ៉ាង​ទៀត​វា​ពិត​ជា​មិន​អាច​ទៅ​រួច​ពិត​មែន បើ​សិន​ជា​រូប​​ចម្លែក​នេះ​ពិត​ជា​ការ​ពិត​មែន​ ហេតុ​អ្វី​វា​មិន​មាន​រូប​ភាព​ច្រើន​ជាង​នេះ ម្យ៉ាង​សម័យ​Live Facebook ហើយ​បើ​សិន​ជា​បែប​នេះ​មែន​មិន​ខ្វះ​វីដេអូ​Liveដែល​ចេញ​នោះ​ទេ៕

​​​​