ការ​រៀន​Code Programming​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ គ្រាន់​តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ចង់​រៀន​ជំនាញ​នេះ។​ភាគ​ច្រើន​អ្នក​ដែល​សិក្សា​Code​ជា​អ្នក​រៀន​ITប៉ុណ្ណោះ ខណៈ​នៅ​ប្រទេស​ជឿន​លឿន​វា​ជា​រឿង​ទូទៅ​សូម្បី​តែ​កូន​សិស្ស​វិទ្យាល័យ​ក៏​ស្គាល់​Programming Language​ទៅ​ហើយ។​

ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​រៀន​សរសេរ​Codeដើម្បី​ជា​ចំណេះ​ដឹង​ទៅ​ថ្ងៃ​ក្រោយ នេះ​ជា​វេបសាយ​ដែល​អ្នក​គួរ​តែ​ស្គាល់​ដោយ​សារ​តែ​វា​ផ្ទុក​ទៅ​ដោយ​មេរៀន​និង​វីដេអូ​ល្អ​ៗ​សម្រាប់​អ្នក​ចាប់​ផ្ដើម​រៀន​ដំបូង​ដល់​កម្រិត​មធ្យម​ផង​ដែរ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ឆ្លៀត​ពេល​រៀន​បាន​។

នេះ​ជា​តំណ​ភ្ជាប់​ទៅ​កាន់​វេបសាយ​: Khan Academy

ប្រភព: Khanacademy.com

​​